Akrup អស់រយៈពេលជាច្រើនឆ្នាំមកហើយត្រូវបានគេស្គាល់ថា វិឡាបណ្តែតទឹកដំបូងគេបំផុតដែលមិនត្រឹមតែអាចរស់នៅបាននោះទេ វាថែមទាំងអាចផលិតថាមពលអគ្គិសនីដោយផ្ទាល់ខ្លួនឯង១០០ភាគរយពីថាមពលធម្មជាតិនិងមាននិរន្តភាពបំផុតផងដែរ។

គំនិតកែច្នៃ Akrup គឺបានកកើតឡើងចេញពីក្រុមអ្នកវិស្វករដ៏ជំនាញបារាំង២រូបមានទាំងលោក Derouin និងលោក Arnaud Luguet ដែលពួកគេទាំងពីរសុទ្ធតែជាអ្នករស់នៅក្នុងទីក្រុង Miami សហរដ្ឋអាមេរិកជាតំបន់ត្រូវបានគេទទួលស្គាល់ថាជាកន្លែងងាយរងគ្រោះបំផុតដោយសារទឹកជំនន់ និងការកើនឡើងនៃកម្រិតទឹកសមុទ្រនាពេលបច្ចុប្បន្ន និងអនាគត។
តើនាវា Akrup នេះមានលក្ខណៈពិសេសអ្វីខ្លះ?

ជាវិឡាមានកំពស់២ជាន់មានបច្ចេកវិទ្យាដ៏អស្ចារ្យអាចតម្លើងកំពស់របស់ខ្លួនពីលើកំពស់សមុទ្រជាមួយនឹងម៉ាស៊ីនចំនួន៤របស់ខ្លួនដែល មិនត្រឹមតែអាចធ្វើឲ្យមានស្ថេរភាពនិងលំនឹងជាធម្មតានោះទេវាថែមទាំងអាចឲ្យវិឡានេះគេចចេញពីហេតុការណ៍ព្យុះត្រូពិកនៅសមុទ្រដែលកំពស់រលកសមុទ្រមានកម្លាំងខ្ពស់ៗផងដែរហើយប្រព័ន្ធនេះអាចជួយលើកឲ្យ Akrup ឡើងផុតពីសមុទ្រដល់ទៅ៣០ហ្វីតឬត្រូវជា៩ម៉ែត្រ។
កញ្ចក់និងកំរាលផងទាំងដំបូលផងជាផលិតផលពិសេសដែលអាចការពារបានយ៉ាងល្អទៅនឹងកម្លាំងព្យុះស្ទើរគ្រប់កម្រិតបានយ៉ាងមានប្រសិទ្ធភាព។ដំបូលប្រកពីបន្ទះសូឡាដល់ទៅ ២ ៤០០ហ្វូតការ៉េមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ថាមពលទាំងអស់ដែលចាំបាច់នៅលើវិឡា។វិឡាទាំងមូលមានផ្ទៃក្រឡាសរុបរហូតទៅដល់ ៤ ៣០០ហ្វូតការ៉េបំពាក់ជាមួយនឹងបន្ទប់បាយមួយបន្ទប់ទឹក៤និងបន្ទប់គេង៤អាងហែលទឹកព្រមទាំងឧបករណ៍ប្រើប្រាស់ប្រណិតជាច្រើនទៀតផងដែរ។
គួរឲ្យដឹងដែរថាAkrup ដែលមានតម្លៃប្រមាណជា៥,៥លានដុល្លារមួយនេះក៏មានអាងស្តុកទុកទឹកភ្លៀងដែលមានទំហំរហូតទៅដល់៤០០០ហ្គាឡុងជាទឹកសុទ្ធអាចប្រើប្រាស់មិនខ្វះខាតឡើយសម្រាប់អ្នករស់នៅ ទីនេះព្រមទាំងមានបន្ទប់សម្រាប់ស្តុកម្ហូបអាហារដ៏ធំទោះបីជាស្ថិតនៅក្នុងស្ថានភាពគ្រោះមហន្តរាយរយៈពេលយូរខែក្តី៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content