កាលពីពេលថ្មីៗកន្លងមកនេះ ប្រទេសហ្វាំងឡង់ បានប្រកាសដាក់ឲ្យដំណើរការនូវបច្ចេកវិទ្យាផលិតថ្មផ្ទុកអគ្គិសនីប្រភេទថ្មីដំបូងគេបំផុតរបស់ពិភពលោកដែលផលិតឡើងចេញពីខ្សាច់។ បច្ចេកវិទ្យាថ្មថ្មីនេះនឹងអាចជួយដល់វិស័យថាមពលកកើតឡើងវិញដែលកំពុងប្រឈមមុខទៅនឹងបញ្ហាខ្វះខាតនៅក្នុងប្រទេស ហើយមិនត្រឹមតែប៉ុណ្ណោះវាថែមទាំងអាចធានាបាននូវការប្រើប្រាស់អគ្គិសនីបានពេញមួយឆ្នាំទៀតផង។

សម្រាប់ដំណើរការនៃបច្ចេកវិទ្យានេះមានភាពងាយស្រួល និងសាមញ្ញ ដោយគេអាចប្រើប្រាស់ជាបន្ទះសូឡា ឬតួប៊ីនខ្យល់ដើម្បីបង្កើតជាអគ្គិសនី ហើយបំប្លែងវាទៅទីតាំងដែលបានរក្សាខ្សាច់ទុកប្រមាណជា១០០តោន។ ការបំប្លែងនេះនឹងធ្វើឲ្យខ្សាច់ទាំងនោះអាចកើនឡើងកំដៅដល់ទៅ៥០០អង្សា ហើយមានសមត្ថភាពរក្សាសីតុណ្ហភាពកម្រិតនេះបានរយៈពេលជាច្រើនខែ។ នៅរដូវរងា ថាមពលថ្មធ្វីពីខ្សាច់នេះនឹងត្រូវប្រើប្រាស់សម្រាប់បង្កើនកំដៅនៅតាមលំនៅដ្ឋាន និងអាជីវកម្មបូករួមទៅដល់ឧស្សាហកម្មខ្នាតធំៗទៀតផង។

អ្នកជំនាញមួយចំនួនបានបង្ហាញពីក្តីព្រួយបារម្ភចំពោះការប្រើប្រាស់បច្ចេកវិទ្យាថ្មបែបនេះ ពីព្រោះថាថ្មនីមួយៗទាមទារខ្សាច់ដល់ទៅរាប់រយម៉ែត្រគូប ហើយខ្លះទៀតអាចប្រើប្រាស់នៅខាងក្រោមដីផង ខណៈដែលពិភពលោកកំពុងខ្វះខាតខ្សាច់ក្នុងការប្រើប្រាស់ផង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្នកជំនាញរបស់ Polar Night Energy ដែលជាអ្នកអភិវឌ្ឍ និងបង្កើតបច្ចេកវិទ្យានេះបានបញ្ជាក់ថា ដំណាក់កាល បន្ទាប់ចំនួនខ្សាច់ដែលត្រូវប្រើប្រាស់នឹងអាចកាត់បន្ថយ ហើយលើសពីនេះគេក៏អាចប្រើប្រាស់វត្ថុធាតុដើមផ្សេងទៀតដែលមានលក្ខណៈ ស្រដៀងទៅនឹងខ្សាច់បានផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content