ប្រទេសចំនួន ៥ បានងាកទៅរកប្រាក់យ័នចិនសម្រាប់ការធ្វើពាណិជ្ជកម្ម

បរទេស ៖ ប្រាក់ដុល្លារអាមេរិក គឺជារូបិយប័ណ្ណបម្រុងរបស់ពិភពលោកចាប់តាំងពីសង្គ្រាមលោកលើកទី២ ដោយបានដើរតួយ៉ាងធំនៅក្នុងពាណិជ្ជកម្មពិភពលោក ប៉ុន្តែឥឡូវនេះប្រទេសមួយចំនួននៅទូទាំងពិភពលោកកំពុងចៀសចេញពីប្រាក់ដុល្លារជាបណ្តើរៗហើយ។

ចាប់តាំងពីឆ្នាំ២០២២មក ធនាគារកណ្តាលអាមេរិកបានរឹតបន្តឹង និងដំឡើងអត្រាការប្រាក់ជាញឹកញាប់ដែលបណ្តាលឲ្យប្រទេសជាច្រើនប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ។ ស្របពេលនេះដែរ ប្រាក់យ័នចិនកំពុងចាប់យកឱកាសដោយពង្រីកការប្រើប្រាស់រូបិយវត្ថុរបស់ខ្លួននៅក្នុងពាណិជ្ជកម្ម ហើយការប្រើប្រាស់ប្រាក់យ័នយកឈ្នះលើប្រាក់ដុល្លារនៅក្នុងប្រតិបត្តិការឆ្លងព្រំដែនរបស់ចិនជាលើកដំបូងកាលពីខែមីនាកន្លងទៅនេះ។ ជាក់ស្ដែង ថ្មីៗនេះ មានប្រទេសចំនួន ៥ បានងាកទៅរកប្រាក់យ័នសម្រាប់ធ្វើពាណិជ្ជកម្ម និងប្រតិបត្តិការផ្សេងទៀត។

យោងទៅតាមប្រភពព័ត៌មានពី Business Insider បានរាយការណ៍ថា កាលពីខែមីនាកន្លងទៅនេះ ការប្រើប្រាស់ប្រាក់យ័នរបស់ប្រទេសរុស្ស៊ីមានការកើនឡើងខ្លាំងទៅដល់៣ដងពីខែកុម្ភៈ។ រុស្ស៊ី គឺជាប្រទេសមួយនៅជួរមុខនៃការប្រើប្រាស់ប្រាក់យ័នរបស់ចិនសម្រាប់ប្រតិបត្តិការរបស់ខ្លួន ខណៈដែលកំពុងប្រឈមមុខនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិចជុំវិញសង្គ្រាមរបស់ខ្លួនជាមួយអ៊ុយក្រែន។ សេដ្ឋកិច្ចរបស់រុស្ស៊ីត្រូវបានរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីទណ្ឌកម្ម ហើយធនាគាររុស្ស៊ីមួយចំនួនត្រូវបានហាមឃាត់ពីប្រតិបត្តិការផ្ញើប្រាក់ឆ្លងដែន SWIFT។ មិនត្រឹមតែប៉ុណ្ណោះ ពាក់កណ្តាលនៃទុនបម្រុងរូបិយប័ណ្ណបរទេសរបស់រុស្ស៊ីចំនួន ៦៤០ ពាន់លានដុល្លារត្រូវបានបង្កកដោយការរឹតបន្តឹងពាណិជ្ជកម្ម ដែលមូលហេតុទាំងអស់នេះបានបង្ខំឱ្យរុស្ស៊ីស្វែងរករូបិយប័ណ្ណជំនួសដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការអន្តរជាតិ។ កាលពីខែមេសាកន្លងទៅនេះ ធនាគារកណ្តាលរបស់រុស្ស៊ីបាននិយាយថា ប្រាក់យ័នចិនគឺជាដៃគូកំពូលរបស់ខ្លួន ហើយនៅលើទីផ្សារប្តូរប្រាក់បរទេសរបស់រុស្ស៊ី គឺពាណិជ្ជកម្មរូប៊ល-យ័ន មានចំណែក ៣៩ ភាគរយនៃបរិមាណសរុប ខណៈដែលរូប៊ល-ដុល្លារមានតែ ៣៤ ភាគរយប៉ុណ្ណោះ។ ក្នុងពេលឥឡូវនេះ ប្រាក់យ័នរបស់ចិនបានក្លាយជាជម្រើសនៃការប្តូររូបិយប័ណ្ណបរទេសដ៏កំពូលរបស់រុស្ស៊ី ដោយទីក្រុងម៉ូស្គូអាចប្រមូលប្រាក់បានប្រហែល ២០០ លានដុល្លារជាប្រាក់យ័នចិនក្នុងមួយខែៗ។

លើសពីនេះ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បាននិយាយអំពីការបង្កើតរូបិយប័ណ្ណទូទាត់ពាណិជ្ជកម្មជំនួសប្រាក់ដុល្លារ ដោយបានឈានទៅដល់ការអំពាវនាវដល់បណ្តាប្រទេស BRICS ដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ឱ្យចាកចេញពីប្រាក់ដុល្លារ។ កាលពីឆ្នាំ ២០២២ កន្លងទៅនេះ ប្រាក់យ័នមានចំណែកលើសប្រាក់អឺរ៉ូដែលបានក្លាយជារូបិយប័ណ្ណដែលលេចធ្លោជាងគេទីពីរនៅក្នុងទុនបម្រុងបរទេសរបស់ប្រេស៊ីលបន្ទាប់ពីប្រាក់ដុល្លារ។

ឥឡូវនេះ ធនាគារកណ្តាលរបស់ប្រេស៊ីលកំពុងចាប់យកប្រាក់យ័នចិនរួចហើយ ដោយកាលពីខែមីនាកន្លងទៅនេះ ធនាគារប្រេស៊ីល Banco BOCOM BBM បានចុះកិច្ចព្រមព្រៀងជាមួយចិន ដើម្បីអនុញ្ញាតឱ្យមានប្រតិបត្តិការជាប្រាក់យ័នដោយផ្ទាល់ ជំនួសឱ្យការប្រើប្រាស់ប្រាក់ដុល្លារ។ មិនត្រឹមតែប្រាក់យ័នប៉ុណ្ណោះទេ លោកប្រធានាធិបតី Lula ក៏បានអំពាវនាវឱ្យប្រទេស BRICS បង្កើតរូបិយប័ណ្ណរួមមួយសម្រាប់ប្រតិបត្តិការពាណិជ្ជកម្មផងដែរ។

កាលពីខែមេសាកន្លងទៅនេះ ប្រទេសបង់ក្លាដែសបានយល់ព្រមបង់ប្រាក់ឱ្យរុស្ស៊ីស្មើនឹង ៣១៨ លានដុល្លារសម្រាប់ការសាងសង់រោងចក្រនុយក្លេអ៊ែរដោយប្រើប្រាក់យ័នរបស់ចិន។ ប្រទេសទាំងពីរស្ថិតក្នុងភាពជាប់គាំងអស់រយៈពេលជាងមួយឆ្នាំមុនពេលដោះស្រាយដោយប្រើប្រាស់ប្រាក់យ័ន់សម្រាប់ប្រតិបត្តិការនេះ ដោយសារតែបង់ក្លាដែសមិនអាចបង់លុយឱ្យរុស្ស៊ីជាដុល្លារបានទេ។ កាលពីដំបូង Rosatom ដែលជាក្រុមហ៊ុនថាមពលនុយក្លេអ៊ែរគ្រប់គ្រងដោយរដ្ឋនៅក្នុងបង់ក្លាដែសបានទាមទារការទូទាត់ជាប្រាក់រូពី។ ទោះជាយ៉ាងណាក៏ដោយ ទីបំផុតប្រទេសទាំងពីរបានយល់ព្រមដោះស្រាយកិច្ចព្រមព្រៀងជាប្រាក់យ័ន ដោយសារតែចិនបានអនុញ្ញាតឱ្យធនាគារបង់ក្លាដែសដែលមិនបញ្ចេញឈ្មោះមួយចំនួនទូទាត់កិច្ចព្រមព្រៀងជាមួយចិនជាប្រាក់យ័ន។ ស្របពេលនេះដែរ ប្រទេសអាស៊ីខាងត្បូងត្រូវតែធ្វើសកម្មភាពលើផលប្រយោជន៍ជាតិរបស់ខ្លួន និងធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពសម្រាប់សន្តិសុខថាមពលរបស់ខ្លួនផងដែរ ហើយផលប្រយោជន៍របស់ប្រទេសទី៣ ដូចជាបង់ក្លាដែសគឺត្រូវរក្សា​ទំនាក់​ទំនង​ជាមួយប្រទេសទាំង​ពីរ។

កាលពីខែមេសាដូចគ្នានេះដែរ អាហ្សង់ទីន បាន​យល់ព្រមការទូទាត់ជាប្រាក់យ័នជំនួសប្រាក់ដុល្លារលើការនាំចូល ខណៈដែលការផ្លាស់ប្តូរបែបនេះគឺជាបំណងប្រាថ្នារបស់អាហ្សង់ទីនក្នុងការកាត់បន្ថយប្រាក់ដុល្លារចេញពីទុនបម្រុងរបស់ខ្លួន។ ការកាត់បន្ថយប្រាក់ដុល្លារចេញពីទុនបម្រុងបរទេសមានការប៉ះទង្គិចដោយសារតែភាពមិនប្រាកដប្រជាផ្នែកនយោបាយ ការធ្លាក់ចុះនៃការនាំចេញកសិផលបន្ទាប់ពីគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ និងសម្ពាធលើប្រាក់ peso អាហ្សង់ទីនដែលជំរុញឱ្យមានអតិផរណា។ ទោះជាយ៉ាងណាក្តី ប្រតិបត្តិការទូទាត់ប្រាក់យ័ននឹងចាប់ផ្តើមជាមួយនឹងបណ្តាប្រទេសនៅអាមេរិកខាងត្បូងដែលមានគោលបំណងបង់ប្រាក់ចំនួន ១ ០០០លានដុល្លារលើការនាំចូលដោយប្រើប្រាក់យ័ន បន្ទាប់ពីនោះពួកគេនឹងបង់ប្រហែល ៧៩០ លានដុល្លារសម្រាប់ការនាំចូលប្រចាំខែជាប្រាក់យ័នដដែលនោះ។ ដូច្នោះហើយ ការបញ្ជាទិញនាំចូលដែលប្រើប្រាស់ជាប្រាក់យ័នអាចនឹងត្រូវបានអនុម័តក្នុងពេលឆាប់ៗនេះ ដែលមានន័យថា អាហ្សង់ទីនបានជំរុញការផ្លាស់ប្តូរកាន់តែលឿនសម្រាប់ប្រតិបត្តិការ។

កាលពីឆ្នាំ២០១០ កន្លងទៅនេះ ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​បានធ្វើឲ្យ​អ៊ីរ៉ង់មានបំណងចង់​ការ​ប្រើប្រាស់​ប្រាក់​យ័ន​ដើម្បី​ទូទាត់​ពាណិជ្ជកម្ម​។ បន្ទាប់មកនៅឆ្នាំ២០១២ ចិន បានចាប់ផ្តើមទិញប្រេងឆៅពីអ៊ីរ៉ង់ដោយប្រើប្រាស់ប្រាក់យ័ន។ នៅក្នុងឆ្នាំ២០១៨ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មម្តងទៀតប្រឆាំងនឹងអ៊ីរ៉ង់ ដែលធ្វើឲ្យធនាគារអ៊ីរ៉ង់ត្រូវបានហាមឃាត់ពី SWITF ដូចទៅនឹងរុស្ស៊ីដែរ ដែលមូលហេតុនេះបានជំរុញឱ្យទីក្រុងតេអេរ៉ង់ស្វែងរកប្រព័ន្ធទូទាត់ជំនួស។ កាលពីខែកុម្ភៈកន្លងទៅនេះ ទីក្រុងតេអេរ៉ង់ និងទីក្រុងប៉េកាំងបានពិភាក្សាគ្នាអំពីការបង្កើនការប្រើប្រាស់ប្រាក់យ័ន និងប្រាក់រៀលអ៊ីរ៉ង់សម្រាប់ពាណិជ្ជកម្មទ្វេភាគី។ ​មិន​ត្រឹម​តែ​ប្រាក់​យ័ន​ទេ អ៊ីរ៉ង់ក៏បានភ្ជាប់ជាមួយប្រព័ន្ធទូទាត់របស់រុស្ស៊ី ដែលជាប្រព័ន្ធសម្រាប់ការផ្ទេរសារហិរញ្ញវត្ថុ ដើម្បីស្តារឡើងវិញនូវបណ្តាញហិរញ្ញវត្ថុរវាងអ៊ីរ៉ង់ និងពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ