រយៈពេល ​៣៥ឆ្នាំ ប្រទេសចិនបានផ្ដល់ជំនួយ​ដល់​កម្ពុជាសម្រាប់អភិវឌ្ឍន៍​ប្រទេស​សរុបជាទឹកប្រាក់​ជិត​៦​ពាន់​លានដុល្លារអាមេរិក

ភ្នំពេញ ៖ គិត​ចាប់ពី​ឆ្នាំ១៩៩០​ ដល់​ដើមឆ្នាំ២០២៥​នេះ ប្រទេស​ចិន បាន​ផ្ដល់ជំនួយ​​អភិវឌ្ឍន៍​ជាផ្លូវ​ការ​ដល់​កម្ពុជា​សរុប​ជាទឹកប្រាក់​ប្រមាណជិ​ត៦​ពាន់​លានដុល្លារអាមេរិកសម្រាប់អ​ភិ​វឌ្ឍ​​លើ​វិស័យ​សំខាន់ៗ​ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ ថាមពល និងអគ្គិសនី អប់រំ សុខាភិបាល កសិកម្ម និង​ប្រព័ន្ធធារាសាស្ត្រ​ជាដើម ។​ នេះបើយោងតាម​ប្រភពទិន្នន័យ​ពីគណៈ​កម្មកាធិការ​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ។​

ជាការ​កត់​សម្គាល់​នូវ​សមិទ្ធផល​ដែល​ចិន​បានផ្ដល់​ឱ្យកម្ពុជា​​ ហើយកម្ពុជា​កំពុង​ប្រើប្រាស់ជា​ប្រយោជន៍​ដល់​សេដ្ឋកិច្ចនា​ពេល​បច្ចុប្បន្ន​នេះ រួមមានស្ពាន​មិត្តភាពកម្ពុជា​ – ចិនជ្រោយចង្វារ មន្ទីរ​ពេទ្យ​មិត្តភាពកម្ពុជា ពេទ្យ​លោក​សង្ឃ ពហុកីឡដ្ឋាន​មរតតេជោ សាលារៀន​​ និងផ្លូវថ្នល់​ជាច្រើន​ខ្សែ​នៅតាមបណ្ដាខេត្ត​​នានា​ក្នុងប្រទេស​កម្ពុជា ។

ក្រៅពីជំនួយ​នេះដែរ​ ចិន​ក៏បានបញ្ជូន​អ្នកវិនិយោគរបស់ខ្លួនមក​បណ្ដាក់ទុនវិនិយោគនៅកម្ពុជា​ជាច្រើន​ពាន់​លានដុល្លារ​អាមេរិកផងដែរ​ក្នុងមួយឆ្នាំៗ ហើយតាមរយៈការ​វិនិយោគរបស់ចិន​នេះដែរ បានធ្វើឱ្យ​សេដ្ឋ​កិច្ច​កម្ពុជា​កាន់តែ​បោះជំហាន​ទៅមុខ​ជា​លំដាប់ ជាក់ស្ដែង​គម្រោង​ផ្លូវល្បឿនលឿន​ភ្នំពេញ ក្រុង​ព្រះ​សី​ហនុ​ ជា​គម្រោ​ងវិនិយោគ​របស់ចិន បាន និងកំពុង​បម្រើ​ដល់សេដ្ឋកិច្ច​កម្ពុជា និងជំរុញការ​វិនិយោគ​រវាង​ភ្នំ​ពេញ និង​ព្រះសីហនុ ។ ក្រៅពីនេះ​មានអគារ​ខ្ពស់ៗ​ជាច្រើននៅក្នុងរាជធានីភ្នំពេញ និង​បណ្ដាខេត្ត​មួយចំ​នួន​ទៀត​ក៏ជា​គម្រោង​វិនិយោគ​របស់​វិនិយោគិន​ចិន​ផងដែរ ។

​នៅក្នុង​ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ​នៅក្នុង​ប្រទេ​សកម្ពុជា​ ឯកឧត្តម ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន​ បាន​ថ្លែង​ថា កម្ពុជា គឺជាអាទិភាពមួយនៅក្នុងយុទ្ធសាស្រ្តការទូតជិតខាងរបស់ប្រទេសចិន។ ចិននឹង​បន្ត​ផ្តល់កា​រគាំ​ទ្រ​ដោយ​ឥ​ត​ងា​ករេចំពោះកម្ពុជាក្នុងការប្រកាន់ខ្ជាប់សិទ្ធិស្វ័យភាពយុទ្ធសាស្រ្ត និងការដើរលើគន្លងផ្លូវអភិវឌ្ឍន៍ ដែលសមស្របជាមួយស្ថានភាពជាតិរបស់កម្ពុជា ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជាបន្តនាំចូល​ជ័រកៅស៊ូ ខណៈរោងចក្រកែច្នៃកៅស៊ូ និងឈើកៅស៊ូ កើនដល់ជិត ១៨០ កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

បើទោះបីជា​វិស័យ​ដំណាំកៅស៊ូ​មាន​ការរីកចម្រើន​គួរកត់សម្គាល់រយៈ​ពេល​ចុងក្រោយនេះ​ក្តី​ ប៉ុន្តែកម្ពុជា​នៅបន្តនាំ​ចូល​ជ័រកៅស៊ូ​ និងសំបក​កង់​រថយន្ត​ពី​ក្រៅប្រទេស​នៅឡើយ

ទីផ្សារ​លំនៅឋានតម្លៃមធ្យមនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនៅតែមានតម្រូវការ​ពីពលរដ្ឋ​ដែលត្រូវការ​ពិត​ប្រាកដ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/06/2026

ទីផ្សារ​លំនៅឋាន​នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅតែមានតម្រូវការ​ពីប្រជាពលរដ្ឋ ខណៈអ្នកអភិវឌ្ឍន៍នៅតែបន្ត​សាងសង់ដើម្បី​ផ្គត់ផ្គង់ទៅតាមតម្រូវការជាក់ស្ដែង

ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីប​រថយន្តលំដាប់ទី១ របស់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។

អ្នកជំនាញវិស័យឯកជន និងរដ្ឋ ជំរុញឱ្យសហគ្រាសផលិតពង្រឹងគុណភាព ខណៈពលរដ្ឋបន្តពហិការឈប់ប្រើទំនិញថៃ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

ស្របពេលដែលពលរដ្ឋខ្មែរនាំគ្នាពហិការឈប់ប្រើផលិតផលថៃ និងបានងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ក្រុមអ្នកជំនាញក្នុងវិស័យឯកជន និងរដ្ឋ បានជំរុញឱ្យសហគ្រាសផលិតត្រូវគិតគូរពីគុណភាព ការវេចខ្ចប់ និងកក្តាតម្លៃ ​

អ្នកជំនាញអាជីវកម្មល្បីៗវ័យក្មេងក្នុងស្រុក ចែករំលែកចំណេះដឹង គំនិតថ្មី និងការបង្កើតម៉ាកយីហោខ្មែរឱ្យរឹងមាំ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

សូមជម្រាបថា វេទិកា Proudly-ខ្មែរ គឺជាកម្មវិធីសិក្ខាសាលាពេញមួយថ្ងៃ និងជាការតាំងពិព័រណ៍ផលិតផលខ្មែរ ដែលផ្សារភ្ជាប់យុវជនកម្ពុជា ជាមួយម្ចាស់អាជីវកម្ម និងម៉ាកយីហោ(Brand) ក្នុងស្រុកនានា

វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

ការកើនឡើងយ៉ាងគំហុកដល់ទៅ ៥០ ភាគរយនៃតម្លៃប្រេងសកល ដោយសារជម្លោះដ៏តានតឹងនៅមជ្ឈិមបូព៌ា បានជម្រុញឱ្យមានរលកនៃការនាំចេញរថយន្តពីប្រទេសចិនមកកាន់ប្រទេសនូវែលសេឡង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក

អាស៊ាន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ នាខែវិច្ឆិកា ខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប្រទេសជាសមាជិកអាស៊ាន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ការចរចាក្នុងសប្តាហ៍នេះ

សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 01/06/2026

សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ជុំទី១ នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអុីអន

ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 01/06/2026

ប្រព័ន្ធផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកព័ត៌មានត្រឹមត្រូវ និងចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន ជាមួយនឹងការបកស្រាយបរិបទឱ្យងាយយល់ និងជួយឱ្យប្រជាពលរដ្ឋស្គាល់ទាំងឱកាស ហានិភ័យ សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន

ការធ្វើពហិការ​លើទំនិញថៃ គឺជាឱកាសល្អ​​បំផុត​សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប់តាំង​ពីយោធា​ថៃ​បានបើកការឈ្លានពាន​លើទឹកដីកម្ពុជា កាលពីអំឡុងខែឧសភា ២០២៥ រហូតដល់ពេលនេះ ពលរដ្ឋ​កម្ពុជា​ស្ទើរតែទូទាំ​ងប្រទេស​បាន​នាំគ្នាធ្វើពហិការ​លើ​ទំនិញរបស់ថៃ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published. Required fields are marked *