បារាំងជួយចេញលុយពលរដ្ឋថ្លៃដេរ និងជួសជុលខោអាវ សង្ឃឹមអាចកាត់បន្ថយកាកសំណល់វាយនភ័ណ្ឌ

ជារៀងរាល់ឆ្នាំកាកសំណល់ដែលមានប្រភពចេញពីវាយនភ័ណ្ឌដែលជាសម្លៀកបំពាក់គិតត្រឹមប្រទេសបារាំងប៉ុណ្ណោះមានរហូតទៅដល់៧០ម៉ឺនតោន ខណៈដែលប្រមាណ ២ ភាគ ៣ បានបញ្ជូនទៅដល់ទីកន្លែងចាក់សំរាម។

បញ្ហាកាកសំណល់ដែលមានប្រភពមកពីឧស្សាហកម្មវាយនភ័ណ្ឌត្រូវបានក្រុមអ្នកជំនាញបរិស្ថានមើលឃើញថាគឺជាប្រភពដ៏ធំបំផុត ទាំងការបញ្ចេញការបំពុលខ្យល់ និងការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត ឬមានចំណែកដល់ទៅ ១០ភាគរយនៃការសាយភាយឧស្ម័នកាបូនឌីអុកស៊ីតទាំងអស់របស់ពិភពលោក ដែលក្នុងនោះគេអាចព្យាករណ៍ថា វានឹងអាចកើនឡើងទៅដល់ ២៥ភាគរយនៅត្រឹមឆ្នាំ២០៥០បើមិនមានការទប់ស្កាត់ត្រឹមត្រូវទេនោះ។ ក្រៅពីនោះកាកសំណល់ពីវាយនភ័ណ្ឌនេះក៏ជាចំណែកដល់ទៅ២០ភាគរយនៃការបំពុលទឹកនៅលើពិភពលោកផងដែរហើយមានប្រមាណជា១២ភាគរយប៉ុណ្ណោះនៃកាកសំណល់ទាំងអស់ត្រូវបានយកមកកែច្នៃឡើងវិញ។

ដោយសារមើលឃើញបញ្ហាបែបនេះ រដ្ឋាភិបាលបារាំងបានដាក់ចេញនូវយុទ្ធសាស្ត្រជាកម្មវិធីរដ្ឋដ៏គួរឲ្យចាប់អារម្មណ៍មួយដែលនៅរាល់ពេលដែលពលរដ្ឋទាំងអស់ចាំបាច់ត្រូវការដេរសម្លៀកបំពាក់ដែលរហែក ឬត្រូវជួសជុលនឹងត្រូវបានលើកទឹកចិត្តតាមរយៈការរ៉ាប់រងលើចំណាយសេវាទាំងអស់ ពោលគឺក្នុងចន្លោះពី ៦ផោនទៅ ២៥ផោនក្នុងមួយដង។ កម្មវិធីដ៏ប្លែកនេះត្រូវបានរដ្ឋាភិបាលបារាំងអះអាងថា នឹងអាចក្លាយជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាបញ្ចេញកាកសំណល់ដោយវាយនភ័ណ្ឌ​ និងជួយឲ្យវិស័យសេដ្ឋកិច្ចពឹងផ្អែកលើឧស្សាហកម្មវាយនភ័ណ្ឌ​មាននិរន្តរភាពកាន់តែខ្លាំងឡើង។

ទោះបីជាយ៉ាងណាក្តី កម្មវិធីជួយចេញថ្លៃដេរ និងជួសជុលសម្លៀកបំពាក់នេះនឹងអាចមានប្រសិទ្ធភាពតែជាមួយនឹងពលរដ្ឋដែលមានទំនួលខុសត្រូវខ្ពស់ចំពោះការប្រើប្រាស់ផលិតផលជាសម្លៀកបំពាក់ប្រចាំថ្ងៃរបស់ពួកគេប៉ុណ្ណោះ ប៉ុន្តែកិច្ចការងារចំាបាច់ធំបំផុតក្នុងវិស័យវាយនភ័ណ្ឌ នោះគឺការជំរុញទឹកចិត្តក្រុមហ៊ុនរោងចក្រវាយនភ័ណ្ឌឲ្យងាកទៅសម្របខ្លួនកាន់តែខ្លាំងឡើងជាមួយនឹងដំណើរការផលិតដែលប្រកបដោយនិរន្តរភាពចំពោះបរិស្ថានវិញ។

គួរកត់សម្គាល់ថា ជាលទ្ធផល បណ្តាក្រុមហ៊ុនយីហោល្បីៗ និងធំៗរបស់ពិភពលោកកំពុងចាប់ផ្តើមដំណើរការផលិត និងឌីសាញសម្លៀកបំពាក់ និងប្រើប្រាស់វត្ថុធាតុដើមដែលងាយនឹងកែច្នៃឡើងវិញព្រមទាំងបន្តជំរុញទឹកចិត្តទៅកាន់អតិថិជនដើម្បីចូលរួមកិច្ចការការងារនេះ។ ជាមួយគ្នានេះ តាមរយៈការកែច្នៃសម្លៀកបំពាក់ចាស់ៗឡើងវិញ ឬបន្តប្រើប្រាស់សម្លៀកបំពាក់ជជុសជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​ ធ្វើឱ្យ​កសិករ​មាន​ស្នាមញញឹម​

ជំនួញ, ព្រឹត្តិការណ៍

• 27/07/2026

​តម្លៃ​សាច់​ជ្រូក​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ ​គិត​ចាប់តាំងពី​ខែមេសា ​មុន​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ រហូតមកទល់​ពាក់កណ្តាល​ខែកក្កដា ​ឆ្នាំ ​២០២៦​

អ៊ីរ៉ង់ ​បង្ហាញ​លទ្ធផល​វាយលុក​មូលដ្ឋាន​ទ័ព​អាម៉េរិក​រយៈពេល​ ​១៥​ ​ថ្ងៃ​ចុងក្រោយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ហៅ​កាត់​ថា​ ​IRGC​ ​បាន​ធ្វើ​ការ​បង្ហាញ​របាយការណ៍​នៃ​ប្រតិបត្តិការ​វាយ​កម្ទេច​គោលដៅ​ជា​មូលដ្ឋាន​ទ័ព​អាម៉េរិក​ជាច្រើន​កន្លែង​ក្នុង​តំបន់​ក្នុង​រយៈពេល​នៃ​ការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​ចន្លោះ​ពី​ថ្ងៃទី​ ​៨​ ​ដល់​ថ្ងៃទី​ ​២៣​ ​ខែកក្កដា ​កន្លងមក​នេះ

ពលរដ្ឋ​អាល្លឺម៉ង់​ ជាង​៧០​ភាគរយ​ គ្មាន​ជំនឿចិត្ត​លើ​ប្រសិទ្ធភាព​វិស័យ​យោធា​ក្នុងករណី​ប្រទេស​ជួប​សង្គ្រាម​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

ប្រជាជន​អាល្លឺម៉ង់​​ដ៏ច្រើន​លើសលប់​មិន​មាន​ជំនឿចិត្តទៅលើ​កងកម្លាំងប្រដាប់​អាវុធ​ និង​កងកម្លាំង​ការពារ​ជាតិ​របស់​ខ្លួន​នោះទេថា អាចមាន​សមត្ថភាពការពារ​ប្រទេស​ពី​ការ​វាយប្រហារ​ណាមួយ​ពីប្រទេសបច្ចាមិត្តនៅពេល​អនាគត

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក