អ្នកជំនាញជំរុញឱ្យកសិកររៀនផលិតជីសេរីរាង្គ ខណៈ​តម្លៃ​ជីគីមីលើទីផ្សារមិនមានភាពទៀតទាត់

ជាការពិតណាស់ ភាពមិនច្បាស់លាស់នៃតម្លៃជីគីមីនៅលើទីផ្សារបានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់ដំណើរការដាំដុះរបស់កសិករ​ជាពិសេសនៅ​ពេល​​តម្លៃជី​ឡើងខ្ពស់ម្ដងៗ។ ភាពមិនច្បាស់លាស់នេះ ក៏ដោយសារតែជីទាំង​នោះមិនបានផលិតនៅក្នុងស្រុក ដូច្នេះហើយការកំណត់​តម្លៃ​ទីផ្សារ​គឺមិនមែនរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធ​អាចក្ដាប់បាននោះទេ ខណៈដែលអ្នកជំនាញជំរុញឱ្យកសិករគួរចេះផលិតជីសរីរាង្គដោយខ្លួនឯងដើម្បីកាត់បន្ថយចំណាយ និងបង្កើនគុណភាពកសិផល។

ឈរលើវិស័យកសិកម្មជាច្រើនឆ្នាំ និងមើលឃើញពីបញ្ហាប្រឈមរបស់កសិករ លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរងចលនា​ភូមិមួយ​ផលិតផល​មួយនៃទីស្តីការគណៈរដ្ឋមន្ត្រី បានជំរុញជាថ្មីម្ដង​ទៀតដល់ប្រជាកសិករ ជាពិសេសកសិករខ្នាតធំ ដែលពឹងផ្អែកសំខាន់លើជីគីមីគួរតែងាកមករៀន​ពីវិធីសាស្ត្រក្នុងការផលិត​ជីសរីរាង្គ​ដោយខ្លួនឯង។

លោកបណ្ឌិតបានគូសបញ្ជាក់ថា ច្បាស់ណាស់ថា វាជារឿងធម្មតានៅពេលដែលកសិករពឹងផ្អែកតែលើផលិតផលណាមួយសម្រាប់ការដាំដុះ នោះវានឹងជំរុញឱ្យតម្លៃផលិតផលមួយនោះលើទីផ្សារឡើងថ្លៃ ​ដែលអាចធ្វើឱ្យមានការប៉ះពាល់ដល់ថ្លៃដើមមិនខាន។

លោកបណ្ឌិត សួង ណយ លើកឡើងថា ៖

“នៅពេលកសិករប្រើប្រាស់ជីសរីរាង្គ ឬជីកំប៉ុស ទោះបីទីផ្សារជីគីមីប្រែប្រួលដល់កម្រិតណា ក៏ពួកគាត់ដែលកសិករមិនមានការព្រួយបារម្ភនោះទេ លើសពីនេះទៀត ពួកគាត់មានតែទទួលបានដំណាំដែលមានគុណភាពល្អ ហូបទៅមិនប៉ះពាល់ដល់សុខភាព។ ដោយឡែក នៅក្នុងសហគមន៍កសិកម្មដូងក្រអូបកម្ពុជា ខ្ញុំតម្រូវឱ្យកសិករជាសមាជិក ប្រើប្រាស់តែជីសរីរាង្គដែលផលិតបានដោយខ្លួនឯង ពោលគឺហាមដាច់ខាតចំពោះការប្រើប្រាស់ជី​គីមី។”

លោកបណ្ឌិតបញ្ជាក់ថា ការហាមប្រាមនេះ ក៏ដោយសារតែលោកបណ្ឌិតចង់រក្សាគុណភាពដូងក្រអូបឱ្យគង់វង្ស និងមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ ម្យ៉ាងទៀត ត្រូវធ្វើឱ្យស្របតាមស្តង់ដារសម្រាប់នាំចូលផ្សារទំនើបផងដែរ។ យ៉ាងណាមិញ សម្រាប់បច្ចេកទេសក្នុងការផលិតជីសរីរាង្គ លោកបណ្ឌិត សួង ណយ តែងតែបង្ហាត់​បង្រៀន​ទៅដល់កសិករ ហើយណែនាំឱ្យពួកគេធ្វើបានជាប់លាប់ដើម្បីកាត់បន្ថយថ្លៃដើមផលិត។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ កន្លងទៅ តម្លៃជីគីមីនាំចូលបានកើនឡើងចន្លោះពី ២០០% ទៅ ៣០០% ជាតម្លៃមួយដែលថ្លៃខ្លាំងខុសពីធម្មតា ពោលគឺ ១តោន ថ្លៃឡើងដល់ ១ ០០០ដុល្លារ ដោយសារតែសភាពការណ៍មិនទាន់ធូរស្បើយនៃជំងឺកូវីដផង បូករួមនឹងការផ្ទុះឡើងនូវសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផង។

ដោយឡែកថ្មីៗនេះ ក្រសួងកសិកម្មបានជូនដំណឹងពីការបន្តធ្លាក់ថ្លៃបន្តិចវិញនៃជីកសិកម្ម ប៉ុន្តែទោះ​ជា​​យ៉ាង​​នេះក្ដី អ្នកជំនាញក៏នៅតែលើកទឹកចិត្តឱ្យកសិករគ្រប់គ្រងទីផ្សារជី តាមរយៈការផលិតជី​សរីរាង្គដោយខ្លួនឯង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង