សមាគមន៍អ្នកផលិតបន្ទះឈីប (SIA) នៅថ្ងៃដើមសប្ដាហ៍នេះបានធ្វើការបង្ហាញពីតួលេខជាផ្លូវការមួយដែលទីផ្សារលក់ផលិតផលបន្ទះឈីបកាលពីឆ្នាំ២០២១ ទទួលបានកំណើនរហូតទៅដល់ ៥៥៥,៩ពាន់លានដុល្លារ កើនឡើងប្រមាណជា ២៦,២ភាគរយធៀបទៅនឹងឆ្នាំ២០២០។

ប្រភពដដែលបានបញ្ជាក់ទៀតថា ខណៈពេលនេះតម្រូវការទីផ្សារនៅតែបន្តកើនឡើងខ្លាំងនៅឡើយធៀបទៅនឹងការផ្គត់ផ្គង់ដែល វាទាមទារចាំបាច់ឲ្យក្រុមហ៊ុនអ្នកផលិតជាច្រើនបង្កើនភាពសកម្មក្នុងការបន្តសាងសង់រោងចក្រផ្គត់ផ្គង់របស់ខ្លួនជាច្រើនកន្លែងទៀតនៅក្នុងឆ្នាំ២០២២នេះសម្រាប់ផលិតបន្ថែម ហើយនៅឆ្នាំ២០២២ដដែលនេះត្រូវបានគេព្យាករណ៍ថាកំណើននៃការលក់បន្ទះឈីបនឹងមាន ប្រមាណជា ៨,៨ភាគរយ។

ប្រធានប្រតិបត្តិរបស់ SIA លោក John Neuffer បានឆ្លើយតបទៅនឹងការព្យាករណ៍លើការលក់ដែលមានល្បឿនយឺតជាងកាលពីឆ្នាំ២០២១នោះថា ៖ មកដល់ពេលនេះ និន្នាការឆ្ពោះទៅរកការកើនឡើងនៃតម្រូវការនៅតែមានកម្រិតខ្ពស់ ប៉ុន្តែវាខ្លាំងដូចដែលយើងធ្លាប់ទទួលបានដូចក្នុងគ្រាដែលមានការរាតត្បាតទៀតនោះទេ។

លោកបន្តថា ទំហំនៃការលក់កាលពីក្នុងឆ្នាំ២០២០ មានកំណើនត្រឹមតែ ៦,៨ភាគរយធៀបទៅនឹងឆ្នាំ២០១៩ ប៉ុន្តែសម្រាប់ឆ្នាំ២០២១វិញទំហំនៃការលក់បានកើនឡើងខ្ពស់មិនធ្លាប់មានឡើយគិតចាប់តាំងតែពិឆ្នាំ២០១៨ ហើយចំនួនបន្ទះឈីបដែលបានលក់ចូលទៅក្នុងទីផ្សារមានរហូតទៅដល់ ១ទ្រីលាន។
ជាមួយគ្នានេះ ក្រុមហ៊ុនធំៗនៃអ្នកផលិតបន្ទះឈីបរបស់សកលលោក ដូចជា Taiwan Semiconductor Manufacturing Co., ក្រុមហ៊ុន Samsung Electronic Co និងក្រុមហ៊ុនអាមេរិក Intel Corp. ជាដើម ក៏កំពុងចាក់បញ្ចូលលុយវិនិយោគរាប់ពាន់លានដុល្លារ ដើម្បីកសាងរោងចក្រថ្មីៗរបស់ខ្លួនផងដែរកាលពីឆ្នាំទៅដោយសង្ឃឹមថានឹងអាចចាប់យកឱកាសចំណេញពីតម្រូវការទីផ្សារបានបន្ថែមទៀត។
គួរបញ្ជាក់ដែរថា នៅក្នុងរបាយការណ៍ដែលចេញដោយ SIA ក៏បានបង្ហាញដែរថា ចិននៅតែជាទីផ្សារនាំចេញបន្ទះឈីបបានធំជាងគេបំផុតរបស់ពិភពលោកដដែល ពោលគឺទទួលបានចំណែកពីការលក់សរុបកាលពីឆ្នាំ២០២១ដល់ទៅ ១៩២,៥ពាន់លានដុល្លារ ស្ថិតនៅក្នុងអត្រាកើនឡើងប្រមាណជា ២៧,១ភាគរយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន -វៀតណាម រួមកញ្ចប់ថវិកាជាមួយគ្នាជិត ១៩ លានដុល្លារលើគម្រោងស្រាវជ្រាវឈីប ១១ គម្រោង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/11/2026
វៀតណាម និងជប៉ុនព្រមព្រៀងផ្តល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវរួមគ្នាចំនួន ១១ សម្រាប់បច្ចេកវិទ្យាឈីបក្រោមកម្មវិធី NEXUS ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

មេដឹកនាំចិន អបអរសាទរប្រធានាធិបតីថ្មីប៊ុលហ្ការី និងប្តេជ្ញាពង្រឹងទំនាក់ទំនង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/11/2026
បរទេស ៖ ប្រធានាធិបតីចិន លោក Xi Jinping បានផ្ញើសារអបអរសាទរជាផ្លូវការជូនចំពោះលោកស្រី Iliana Yotova ក្នុងឱកាសដែលលោកស្រីត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្ការី ជាមួយនឹងការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងទំនាក់ទំនងទាំងវិស័យការទូត ទាំងវិស័យសេដ្ឋកិច្ចជាមួយប្រទេសនៅអឺរ៉ុបភាគអាគ្នេយ៍មួយនេះ។ នៅក្នុងសារបង្ហាញពីការអបអរសាទរតាមបណ្តាញសង្គម (តេឡេក្រាម) កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅដែលត្រូវបានយកមកចេញផ្សាយដោយកាសែត Novinata លោកប្រធានាធិបតីចិន Xi Jinpin បានគូសបញ្ជាក់អំពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរ

ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/11/2026
ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់ នៅក្នុងកម្មវិធី Cambodia Real Estate Awards 2026 ភ្នំពេញ ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានទទួលពានរង្វាន់កិត្តិយសជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (Developer





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content