តម្លៃប្រេងក្រុមហ៊ុនធំៗនៅលើសកលលោកចំនួន២ កើនឡើងបន្តិចក្នុងសប្តាហ៍នេះ

បរទេស ៖ យោងតាមប្រភពពី Investing បានរាយការណ៍ថា តម្លៃប្រេងបានកើនឡើងនៅក្នុងទីផ្សារអាស៊ី ខណៈដែលទិន្នន័យឧស្សាហកម្មបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃស្តុកប្រេងរបស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យការផ្គត់ផ្គង់កាន់តែតឹងតែង។

ទិន្នន័យរបស់រដ្ឋាភិបាលអាមេរិកបានបង្ហាញថា ការគួបផ្សំគ្នានៃសញ្ញារំខានផ្សេងៗគ្នានៅក្នុងការផ្គត់ផ្គង់ប្រេងឆៅរបស់សហរដ្ឋអាមេរិក នឹងធ្វើឲ្យទៅទីផ្សារប្រេងកាន់តែតឹងតែងនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ តម្លៃប្រេងឆៅ Brent បានកើនឡើង ១ ភាគរយ ឬ ៧៧,៧៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) កើនឡើង ១,៣ ភាគរយ ឬ ៧៣,៩១ ដុល្លារក្នុងមួយបារ៉ែល ចំណែកឯតម្លៃប្រេងសាំងលើទីផ្សារបានកើនឡើង ២ ភាគរយដល់កម្រិតខ្ពស់រយៈពេលប្រាំសប្តាហ៍។ តម្លៃម៉ាកប្រេងធំៗទាំងពីរនេះកើនឡើងគួរឱ្យកត់សម្គាល់ ខណៈដែលទីផ្សាររំពឹងថាការប្រើប្រាស់ប្រេងឥន្ធនៈកាន់តែច្រើនក្នុងអំឡុងពេលរដូវក្តៅខាងមុខនេះ។

មិនត្រឹមតែប៉ុណ្ណោះ រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីតក៏ព្រមានពីការធ្លាក់តម្លៃប្រេងក្នុងរយៈពេលខ្លីផងដែរ ពីព្រោះវាបានជំរុញឱ្យតម្លៃកើនឡើងនៅថ្ងៃខាងមុខ។ បញ្ហានេះចាប់ផ្តើមកើតឡើងនៅពេលដែលផលប៉ះពាល់នៃការកាត់បន្ថយផលិតកម្មដោយអង្គការ OPEC រួមមកជាមួយនឹងសញ្ញានៃការកើនឡើងតម្រូវការដែលជំរុញឱ្យមានភាពតឹងតែងក្នុងសង្វាក់ផ្គត់ផ្គង់។ ម្យ៉ាងវិញទៀត ស្ថានភាពសេដ្ឋកិច្ចនៅតែបន្តមានភាពយ៉ាប់យ៉ឺន ដោយសារទិន្នន័យសកម្មភាពផលិតកម្មទាបជាងការរំពឹងទុកពីខាងសហរដ្ឋអាមេរិក តំបន់អឺរ៉ុប និងចក្រភពអង់គ្លេស ជាពិសេសដោយសារផលិតកម្មឧស្សាហកម្មធ្លាក់ចុះ។ ស្របពេលនេះផងដែរ ​ចិនដែលជាអ្នកនាំ​ចូល​ប្រេង​ធំ​បំផុត​របស់​ពិភពលោក កំពុងប្រឈមនឹងផលិតកម្ម​ខ្សោយ​ជាង​ការ​រំពឹង​ទុកដែល​បាន​ចង្អុល​បង្ហាញ​ពី​ការ​ស្ទុះ​ងើប​សេដ្ឋកិច្ច​យឺត​។

យ៉ាងណាមិញ ទីផ្សារតម្លៃប្រេងឆៅនៅតែអាចធ្លាក់ចុះប្រហែល ៦ ភាគរយសម្រាប់ឆ្នាំនេះ ដែលភាគច្រើនត្រូវបានរងផលប៉ះពាល់ដោយស្ថានភាពអាក្រក់នៃសេដ្ឋកិច្ច ហើយវានឹងរារាំងការងើបឡើងវិញនៃតម្រូវការ។ មិនត្រឹមតែប៉ុណ្ណោះ ប្រាក់ដុល្លារកាន់តែរឹងមាំក៏ពាក់ព័ន្ធលើតម្លៃប្រេងឆៅផងដែរ ខណៈដែលទីផ្សារប្រេងកំពុងរង់ចាំមើលគោលនយោបាយរូបិយវត្ថុនៅក្នុងកិច្ចប្រជុំខែឧសភារបស់ធនាគារកណ្តាលអាមេរិក៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីនីតិវិធី និ​ងឯកសារ​ត្រៀម ដើម្បីកែតម្រូវ​លើប្លង់រឹងដែលខុស​ឈ្មោះ ឬអក្ខរាវិរុទ្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/05/2026

នីតិវិធី​ដើម្បីកែតម្រូវឈ្មោះដែលខុស​នៅលើ​ប្លង់រឹង សាមីខ្លួន​ត្រូវយក​ឯកសារ​ផ្លូវការទៅដាក់ពាក្យស្នើសុំកែតម្រូវឈ្មោះនៅការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដីស្រុក/ខណ្ឌ ឬក៏មន្ទីររាជធានី/ខេត្ត​

អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម – សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/05/2026

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម - សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ទោះបីជាមានភាពតានតឹងជាសកលដែលនាំឱ្យមានការដំឡើងថ្លៃប្រេងឥន្ធនៈក៏ដោយ ក៏ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនរហូតដល់ ៣០ ៤៤៨ តោន កើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥

អគារតាំងបង្ហាញរថយន្ត​ទំនើបៗស្ទើរ​តែគ្រប់ម៉ាកយីហោ​ កំពុង​រីកដុះដាល​តាម​បណ្ដាយផ្លូវ​៦០ម៉ែត្រ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អគារ​តាំង​បង្ហាញរថយន្តស្ទើរ​តែគ្រប់ម៉ាកយីហោ​ បាន ​និងកំពុង​លេច​វត្តមាន​នៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ ដែលធ្វើឱ្យមហាវិថីមួយនេះកាន់តែមានសក្ដានុពលក្នុងការទាក់ទាញការ​វិនិយោគថ្មីៗជា​បន្តបន្ទាប់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី