ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ការដាក់ឲ្យដំណើរការសណ្ឋាគា «ហៃយ៉ាត់ រីជិនស៊ី» ជាផ្លូវការនៅពេលនេះ គឺជាការគោះជួងប្រាប់ពិភពលោកថា កម្ពុជាបើកទ្វារទទួលទេសចរមកពីគ្រប់ទីកន្លែងទាំងអស់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីដាក់ដំណើរការសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ជាផ្លូវការ ដោយរំលេចសារក្នុងន័យថា ការដាក់ឲ្យប្រើប្រាស់សណ្ឋាគារលំដាប់ផ្កាយ៥មួយនេះ គឺធ្វើឡើងនៅក្រោយពេលកម្ពុជាបើកសេដ្ឋកិច្ចឡើងវិញ និងមានភាពល្អប្រសើរក្នុងដំណើរចាកចេញពីវិបត្តិជំងឺឆ្លងកូវីដ ហើយកម្ពុជាចាត់ទុកថា សណ្ឋគារនេះជាតំណាងទៅដល់វិស័យសេវាកម្ម និងទេសចរណ៍ ដែលជាការបើកភ្លើងខៀវនៃសេដ្ឋកិច្ច។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា ៖
«ការសម្ពោធដាក់ឲ្យប្រើប្រាស់សណ្ឋាគារនេះ ជាការគោះជួងបញ្ជាក់ប្រាប់ប្រជាជនក្នុងពិភពលោកថា កម្ពុជាបើកទ្វារទទួលទេសចរមកពីគ្រប់ទីកន្លែង…..យើងបើកសេដ្ឋកិច្ចឡើងវិញជាមួយនឹងភាពជឿជាក់លើភាពសាំនៃសហគមន៍លើវ៉ាក់សាំង ព្រមទាំងលើការអនុវត្តវិធានសុខាភិបាល»
សម្ដេចក៏បានថ្លែងកោតសរសើចំពោះក្រុមហ៊ុន ជីប ម៉ុង ទៅលើការចាយទឹកប្រាក់ ១៨០លានដុល្លារដើម្បីវិនិយោគលើសណ្ឋាគាលំដាប់អន្តរជាតិមួយដែលរួមចំណែកបង្កើតការងារធ្វើ បង្កើនចំណូលបង់ពន្ធ និងផ្ដល់សេវាដទៃទៀត ក៏ជាផ្នែកមួយលម្អស្ថានភាពទីក្រុងភ្នំពេញ។ លើសពីនេះ សម្ដេចក៏បានរំលឹកថា ស្ថានភាពកម្ពុជាក៏មិនត្រូវថយក្រោយក្នុងន័យណាមួយឡើយ ខណៈពេលនេះភាពសាំក្នុងសហគមន៍ មានអាត្រាគ្របដណ្ដប់ក្បែរ ៨៩%ទៅហើយ ហើយនេះក៏ជាមូលហេតុដែលនាំឲ្យកម្ពុជាហ៊ានបើកប្រទេស និងសេដ្ឋកិច្ចឡើងវិញ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce ចាត់ទុកចិនជាទីផ្សារយុទ្ធសាស្ត្រវិនិយោគរយៈពេលវែង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/10/2026
ក្រុមហ៊ុនផលិតរថយន្តទំនើបអង់គ្លេស Rolls-Royce បានចាត់ទុកទីផ្សារចិនជាទីផ្សារដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រវិនិយោគរយៈពេលវែងរបស់ខ្លួន ដោយសារតម្រូវការរបស់អតិថិជន និងបណ្តាញតំណាងចែកចាយដែលកំពុងវិវឌ្ឍល្អ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content