វិធីកែច្នៃថ្នាំពុលសត្វល្អិតបែបធម្មជាតិ មានប្រសិទ្ធភាព និងមិនប៉ះពាល់ដល់សុខភាព

ការដាំដំណាំ មិនអាចខ្វះបាននោះទេនូវការមើលថែ ស្រោចទឹក និងការកម្ចាត់សត្វល្អិតតាមរយៈមធ្យោបាយផ្សេងៗ។ ក្នុងនោះ កសិករក៏ត្រូវយកចិត្តទុកដាក់លើការប្រើប្រាស់ថ្នាំបាញ់សម្លាប់សត្វល្អិត ដោយអាចកែច្នៃនូវធនធានដែលមានស្រាប់ដើម្បីផលិតនូវថ្នាំពុលធម្មជាតិដែលចំណាយតិច ងាយស្រួល និងមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ក្នុងកែច្នៃថ្នាំពុលធម្មជាតិ គេត្រូវការធាតុផ្សំរួមមាន មើមប្រង់ ១០គីឡូក្រាម ស្លឹកគ្រៃ ២គីឡូក្រាម ឈើភ្លើង ៥គីឡូក្រាម គ្រាប់ស្លែងធំ ៥គីឡូក្រាម មើមក្រវ៉ាញជ្រូក ៥គីឡូក្រាម មើមរំដេង ៥គីឡូក្រាម ផ្លែស្លាក់ ៥គីឡូក្រាម វល្លិ៍ពេជ្រ ១០គីឡូក្រាម មើមក្ដួច ១០គីឡូក្រាម មើមក្បៀង ៥គីឡូក្រាម ម្ទេសទុំ ២គីឡូក្រាម និងថ្នាំខ្លាំង ២គីឡូក្រាម។

បន្ទាប់មក គេយកធាតុផ្សំទាំងអស់ចិញ្ច្រាំ ហើយបុកឱ្យម៉ត់ រួចយកដាក់ក្នុងពាង យកទឹកស្អាត ២០លីត្រចាក់ចូលពាងនេះ រួចបិទគម្រប និងគ្រប់គ្រងឱ្យបានល្អ។ ត្រូវបើកកូរមួយថ្ងៃម្ដងដើម្បីឱ្យធាតុផ្សំទាំងអស់ឆាប់កាច់ និងបន្តធ្វើបែបនេះ ១៥-២០ថ្ងៃទើបអាចប្រើបាន។

បន្ទាប់ពីផ្អាប់ទុកបានរយៈពេល ១៥-២០ថ្ងៃហើយ ក្នុងការប្រើប្រាស់ យើងយកស្បៃត្រងយកកាកចេញពីថ្នាំពុល ហើយថ្នាំ ១លីត្រអាចលាយជាមួយទឹកបាន ៨-១០លីត្រ ដើម្បីបាញ់ទៅលើដំណាំ។ ក្នុងការប្រើនេះដែរ កសិករគួរបាញ់នៅពេលល្ងាចមេឃត្រជាក់ ព្រោះថ្នាំអាចជាប់លើដំណាំបានយូរ ហើយសត្វល្អិតភាគច្រើនចេញស៊ីដំណាំនៅពេលល្ងាច និងយប់ត្រជាក់។

ការបាញ់នេះផងដែរ កសិករត្រូវបាញ់ពីគល់បាចឡើងលើដើម្បីការពារសត្វល្អិត ពិសេសដង្កូវដែលភាគច្រើនវានៅក្នុងដី និងក្រោមស្លឹកដំណាំ។ សម្រាប់ថ្នាំពុលធម្មជាតិនេះ គេអាចបាញ់បានក្នុងរយៈពេល ៤-៥ថ្ងៃម្ដង។

តាមរយៈបទពិសោធរបស់កសិករគំរូ ប្រភេទដំណាំស្លឹក និងដំណាំស្រូវ ការផ្សំថ្នាំពុល យើងអាចរកធាតុផ្សំតាមតែអាចរកទៅបាន ដោយឡែកចំពោះដំណាំប្រភេទ វារ មានទង យើងមិនអាចផ្សំថ្នាំពុលមានជាតិហឹរ និងក្ដៅបានទេ ព្រោះវាអាចធ្វើឱ្យក្ដៅ និងស្លោកត្រួយ។

គួរបញ្ជាក់ដែរថា ការកែច្នៃថ្នាំពុលធម្មជាតិមានអត្ថប្រយោជន៍ច្រើន ព្រោះវាចំណាយតិច ងាយស្រួលរកវត្ថុធាតុដើម ពិសេសគឺមិនប៉ះពាល់ដល់សុខភាពនៅពេលប្រើប្រាស់ដូចជាថ្នាំពុលគីមីដែលអាចបង្កឱ្យមានបញ្ហាឈឺក្បាល ក្អួតចង្អោរ នោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក