ដំណាំ ៣ ប្រភេទ កំពុងរងហានិភ័យធ្ងន់ធ្ងរបំផុតពីបម្រែបម្រួលអាកាសធាតុ

បរទេស ៖​ យោងតាមប្រភពពី Weforum បានលើកឡើងថា បច្ចុប្បន្ននេះមានដំណាំ ៣ ប្រភេទកំពុងរងហានិភ័យធ្ងន់ធ្ងរបំផុតពីការប្រែប្រួលអាកាសធាតុ។

ដំណាំទី ១ គឺ ប្រេងអូលីវដែលរងគ្រោះពីរដូវក្តៅដែលមានរយៈពេលយូរ។ រដូវក្តៅ និងស្ងួតនៅតំបន់សមុទ្រមេឌីទែរ៉ាណេបានបំផ្លាញដើមប្រេងអូលីវជាច្រើន ដែលនាំឱ្យទិន្នផលនៃដំណាំអូលីវធ្លាក់ចុះជាខ្លាំង។ ទន្ទឹមនឹងនេះ តម្លៃ​ប្រេង​អូលីវ​បាន​ឡើង​ថ្លៃស្ទើរតែ​គ្រប់​ពេល​ ខណៈដែល​ស្តុក​​កំពុង​ធ្លាក់​ចុះ ហើយវាអាចនឹង​​ធ្លាក់​ចុះ​នៅ​មុន​ដល់ពេល​ប្រមូល​ផល​ក្រោយទៀត។

ដំណាំទី ២ គឺទិន្នផលអង្ករដែលកំពុងរងគ្រោះខ្លាំងស្ទើរតែគ្រប់ទ្វីប។ ប្រទេសអ៊ីតាលីដាំដុះស្រូវចំនួន ៥០ ភាគរយនៃចំនួនអង្ករសរុបរបស់សហភាពអឺរ៉ុប។ អ៊ីតាលីមានឯកទេសខាងដាំដុះពូជអង្ករ risotto ប៉ុន្តែទិន្នផលនៃដំណាំស្រូវកំពុងធ្លាក់ចុះខ្លាំងក្នុងរយៈពេល ២៣ ឆ្នាំ ដោយសារវាប្រឈមនឹងគ្រោះរាំងស្ងួត។ កាលពីឆ្នាំ២០២២ កន្លងទៅនេះ គ្រោះរាំងស្ងួតបានវាយប្រហារតំបន់ដាំដុះស្រូវនៅកាលីហ្វ័រញ៉ា ដោយឧស្សាហកម្ម​ស្រូវ​ក្នុង​តំបន់នោះ​បានខាត​បង់​ប្រាក់​ចំនួន ៧០៣ លាន​ដុល្លារ និង​កាត់​បន្ថយ​ការងារ​ចំនួន ៥ ៣០០ ។ នៅខាងទ្វីបអាស៊ីវិញ ​ថៃ​ក៏​កំពុង​កាត់​បន្ថយ​ដំណាំ​ស្រូវ​របស់​ខ្លួន​ផងដែរ ​ដោយ​សារ​ភ្លៀង​ធ្លាក់​តិច។

ដំណាំទី ៣ គឺសណ្តែកសៀង ដោយសារអាមេរិកខាងត្បូងកំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតរយៈពេលបីឆ្នាំជាប់ៗគ្នា។ អាហ្សង់ទីន គឺជាប្រទេសដែលដាំសណ្តែកសៀងធំជាងគេទី ៣ របស់ពិភពលោក ប៉ុន្តែបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នកាលពីឆ្នាំ២០២២ កន្លងទៅនេះ។ ដូច្នោះហើយ គេរំពឹងថាទិន្នផលសណ្តែកសៀងឆ្នាំ២០២៣ នឹងទាបជាងអត្រាតួរលេខធម្មតា ៤៣ ភាគរយ។ បញ្ហានេះប៉ះពាល់ដល់ការចិញ្ចឹមសត្វផងដែរ ដោយសារសណ្តែកសៀងភាគច្រើននៅលើពិភពលោកត្រូវបានផ្តល់អាហារដល់បសុសត្វ ដែលជាការចិញ្ចឹមសត្វសម្រាប់យកសាច់ ទឹកដោះគោ រោម និង ស្បែក។ល។

ការឡើងថ្លៃសណ្តែកសៀងអាចបណ្តាលឱ្យកសិករកាត់បន្ថយការចិញ្ចឹមសត្វ និង នាំឱ្យសាច់មានការឡើងថ្លៃផងដែរ។

អង្គការ​ឧតុនិយម​ពិភពលោក​បាន​ព្រមាន​ថា ការកើនឡើង​កម្តៅ​ពិភពលោក​អាច​គំរាមកំហែង​ដល់​ការផ្គត់ផ្គង់​អាហារ​និង សន្តិសុខស្បៀងអាហារ។ ការឡើងថ្លៃតម្លៃអាហារដែលបង្កពីការកើនឡើង​កម្តៅ​ពិភពលោកបានឡើងដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំ ២០២២ កន្លងទៅនេះ។ លើសពីនេះ NASA បានព្យាករណ៍ថា ដំណាំពោតអាចធ្លាក់ចុះ ២៤ ភាគរយនាឆ្នាំ ២០៣០។ គេចាត់ចំណាត់ថ្នាក់ វិបត្តិស្បៀងអាហារជាបញ្ហាមួយក្នុងចំណោមហានិភ័យកំពូលទាំង ៥ របស់ពិភពលោកនាពេលបច្ចុប្បន្ន។

បន្ថែមពីនេះ កាលពីខែកក្កដាកន្លងទៅនេះ រុស្ស៊ីបានប្រកាសដកខ្លួនចេញកិច្ចព្រមព្រៀងសមុទ្រខ្មៅ ដែលវាប៉ះពាល់ការនាំចេញគ្រាប់ធញ្ញជាតិទៅកាន់ទ្វីបអាហ្រ្វិក និង អាចបង្កឲ្យមានការខ្វះខាតស្បៀងអាហារដល់ប្រជាជនក្រីក្របំផុតមួយចំនួននៅលើសកលលោក។ មិនត្រឹមតែប៉ុណ្ណោះ ឥណ្ឌាបានបិទការនាំចេញអង្ករ ដែលកំពុងគំរាមគំហែងទីផ្សារអង្ករពិភពលោក ហើយមនុស្សរាប់លាននាក់នឹងរងផលប៉ះពាល់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក