តាមរយៈរបាយការណ៍ចុងក្រោយដែលបានចេញដោយអង្គការសហប្រជាជាតិហៅកាត់ថា UN កន្លងមកបានឲ្យដឹងថា សត្វព្រៃ និងពូជឈើព្រៃកម្រប្រមាណជាជិត១លានប្រភេទនៅជុំវិញពិភពលោកគឺកំពុងប្រឈមមុខទៅនឹងការផុតពូជក្នុងរយៈពេលត្រឹមតែ ២ ឬ៣ទសវត្សរ៍ខាងមុខនេះប៉ុណ្ណោះប្រសិនបើការបំផ្លិចបំផ្លាញធម្មជាតិនៅតែមានចំនួនច្រើនជាងការកកើតឡើងវិញនោះ។

បញ្ហាបាត់បង់ព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ីមិនត្រឹមតែធ្វើឲ្យបាត់បង់ជីវិតសត្វព្រៃ ពូជឈើកម្រនោះទេ ថែមទាំងបង្កឲ្យកើតទៅជាបញ្ហាគ្រោះធម្មជាតិទឹកជំនន់បម្រែបម្រួលអាកាសធាតុការកើនឡើងកំដៅនៃភពផែនដីថែមទៀតផង។
UN ព្រមទាំងអង្គការថែរក្សាការពារធម្មជាតិអន្តរជាតិជាច្រើនបាននាំគ្នាធ្វើការយ៉ាងមមាញឹកដើម្បីអាចដោះស្រាយបញ្ហានេះ។ ជាក់ស្តែងអង្គការ Bonn Challenge ធ្លាប់បានស្នើសុំឲ្យបណ្តាប្រទេសទាំងឡាយនាំគ្នាដាំដុះព្រៃឈើឡើងវិញឲ្យបានយ៉ាងហោចណាស់ ៣៥០ហិកតាត្រឹមឆ្នាំ២០៣០វិទ្យាស្ថានធនធានធម្មជាតិរបស់ពិភពលោក World Resources Institue មូលនិធិការពារធនធានធម្មតា Natural Resources Defense Fund និងអង្គការ 350.org ជាដើមក៏នៅតែបន្តធ្វើការងារនិងអំពាវនាវឲ្យមានការចូលរួមកាន់តែច្រើនឡើងពីភាគីពាក់ព័ន្ធទាំងអស់ដើម្បីស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីរបស់ភពផែនដីយើងឡើងវិញ។

ជាការឆ្លើយតបគេសង្គេតឃើញមានថាគម្រោងអភិវឌ្ឍ និងបង្កើតប្រព័ន្ធអេកូឡូស៊ីថ្មីៗកំពុងចាប់ផ្តើមមានសកម្មភាពហើយវាបានក្លាយទៅជាចំណែកមួយក្នុងកិច្ចការងារជួយសង្គ្រោះភពផែនដីរបស់យើងចេញពីបញ្ហាដ៏ធំមួយនេះ៖

១. The Great Green Wall ៖ ជាគម្រោងដឹកនាំដោយបណ្តាប្រទេសក្នុងតំបន់អាហ្វ្រិកហើយដំណាក់កាលដំបូងគឺត្រូវបង្កើតឲ្យបានឡើងវិញនូវដីព្រៃប្រមាណជា ១០០លានហិកតាដែលអាចកាត់បន្ថយកាបូនដល់ទៅ២៥០លានតោនក្នុងមួយឆ្នាំ និងបង្កើតការងារបាន១០លានកន្លែងដែលជាការងារបែបនិរន្តភាព
២. Pakistan’s Tree Tsunami ៖ បង្កើតឡើងកាលពីឆ្នាំ២០១៤គម្រោងរបស់ប៉ាគីស្ថាន Billion Tree Tsunami ហើយគិតត្រឹមឆ្នាំ២០១៧ដើមឈើរាប់ពាន់លានដើមត្រូវបានដាំឡើងវិញហើយក្នុងឆ្នាំ២០១៨ ដីដាំដុះព្រៃឡើងវិញប្រមាណជា៣៥ម៉ឺនហិកតាទៀតត្រូវបានដាក់បញ្ចូល
៣. Peruvian Amazon ៖ គម្រោងនេះបានចាប់ផ្តើមឡើងតាំងតែពិឆ្នាំ២០០៨ ដើម្បីអាចស្តារឡើងវិញនូវតំបន់ព្រៃឈើអាម៉ាហ្សូនក្នុងប្រទេសប៉េរូហើយជាលទ្ធផលវាបានក្លាយទៅជាគម្រោងដ៏គំរូមួយដែលអាចបង្កើតបានការងារជាច្រើនរយកន្លែងនិងបង្កើតបានព្រៃឈើវិញជាច្រើនរយហិកតា
៤. Belize Barrier Reef System ៖ គម្រោងដ៏ធំបំផុតមួយនៅក្នុងតំបន់ West Indies នៅសហរដ្ឋអាមេរិក ហើយជាលទ្ធផលវាបានបង្កើតបានទៅជាតំបន់អភិរក្សជីវិតសត្វក្រោមសមុទ្រដល់ទៅ ៧កន្លែង
៥. Maiden Island Reef ៖ គម្រោងអភិវឌ្ឍនិងបង្កើតប្រព័ន្ធអេកូឡូស៊ីនៃជីវិតរស់នៅក្រោមទឹកក្បែរទៅនឹងកោះ Maiden តាមរយៈការបង្កើនចំនួនថ្មប៉ប្រះទឹកឡើងវិញហើយជាលទ្ធផលតំបន់ថ្មប៉ប្រះទឹកជាង ៥ ០០០កន្លែងបានផ្តល់ជាទីកន្លែងរស់នៅសម្រាប់សត្វបាតសមុទ្រ ហើយពូជសត្វថ្មីចំនួន៣០ប្រភេទត្រូវបានគេប្រទះឃើញមានវត្តមានឡើងវិញ
៦. Prime Hook National Wildlife Refuge ៖ ជាគម្រោងស្តាព្រៃលេចទឹកនៅក្នុងរដ្ឋ Delaware សហរដ្ឋអាមេរិកហើយគោលបំណងធំនៃគម្រោងនេះគឺធ្វើយ៉ាងណាអាចដាំដុះព្រៃលេចទឹកវិញឲ្យបានក្នុងទំហំប្រមាណជា ៤ ០០០អា ឬប្រហែលជា ១ ៦១៨ហិកតា
៧. Mexico’s National Forestry Commission ៖ គណកម្មការធិកាទទួលបន្ទុកកិច្ចការងារគ្រប់គ្រងឧទ្យានជាតិនៃប្រទេសមិកស៊ិកូមួយនេះបានបង្ហាញស្នាដៃដ៏អស្ចារ្យក្នុងការដាំដុះព្រៃឈើឡើងវិញបានរហូតទៅដល់១លានហិកតានៅទូទាំងប្រទេសចន្លោះពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៨
៨. Aberdares Rehabilitation Project
ជាគម្រោងសួនឧទ្យានជាតិដ៏សំខាន់ និងចុងក្រោយបំផុតរបស់ប្រទេសកេនយ៉ា ហើយក៏ជាទីកន្លែងប្រភពផ្តល់ទឹកប្រើប្រាស់សម្រាប់រដ្ឋធានី Nairobi ផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content