«ឥទ្ធិពលនៃបរិយាបន្ន»លើកកម្ពស់ភាពចម្រុះ និងបរិយាបន្នសង្គមនៅកម្ពុជា

ភ្នំពេញ ៖ អង្គការកម្ពុជាអភិវឌ្ឍន៍សហគមន៍ និងបរិស្ថាន និងអង្គការ អុកស្វាម បានសហការរៀបចំពិព័រណ៍ “ឥទ្ធិពលនៃបរិយាបន្ន” កាលពីចុងសប្តាហ៍នៅរាជធានីភ្នំពេញ។ កម្មវិធីពិព័រណ៏ នេះមានគោលបំណងអបអរសារទរខួប ៨ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ វឌ្ឍនភាព និងសមិទ្ធិផល ដែលសម្រេចបានជាមួយអង្គការដៃគូ និងក្រុមគោលដៅ និងការសម្រេចបានជោគជ័យគួរជាទីមោទននៃគម្រោង  វ៉យ ក្នុងប្រទេសកម្ពុជា។

កម្មវិធីនេះមានការតាំងបង្ហាញស្តង់ពិព័រណ៍, សិក្ខាសាលាចែករំលែក និងរៀនសូត្រ, សកម្មភាពជាក្រុម និងការដាក់បង្ហាញសមិទ្ធផលនៃគម្រោងពីអង្គការដៃគូទាំង២៦របស់កម្មវិធីវ៉យវគ្គទី២ (២០២១- ២០២៤)។ តាមរយៈការបង្ហាញសាច់រឿង,ការជជែកពិភាក្សានិងការសម្តែង និងលើកឡើងអំពីដំណើរវិវត្តន៏ឆ្ពោះទៅកាន់បរិយាបន្នរបស់សហគមន៍នៃក្រុមគោលដៅទាំងអស់ រួមមានក្រុមជនមានពិការភាព ក្រុមអ្នកស្រលាញ់ភេទដូចគ្នា អ្នកប្តូរយេនឌ័រ (LGBTQI) ក្រុមស្ត្រីដែលប្រឈមមុខនឹងការកេងប្រវ័ញ្ច អំពើហិង្សា និង/ឬការរំលោភបំពាន ក្រុមយុវជន និងមនុស្សវ័យចាស់ដែលងាយរងគ្រោះ ក្រុមជនជាតិដើមភាគតិច និងជនជាតិភាគតិច។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានមានប្រសាសន៍ថា ៖

«អង្គការអុកស្វាម មានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រ និងធ្វើការជាមួយអង្គការដៃគូរបស់យើង ដើម្បីលើកកម្ពស់ និងពង្រឹងការផ្សព្វផ្សាយ បង្កើនការយល់ដឹងអំពីបរិយាបន្ន និងភាពចម្រុះ។ យើងបានពង្រឹងភាពអង់អាចដល់សហគមន៍ដែលយើងធ្វើការជាមួយដើម្បីពួកគេមានលទ្ធភាពចូលរួមយ៉ាងពេញលេញលើគ្រប់កម្រិត និងនៅក្នុងវេទិកានានា ចាប់ផ្តើមពីកម្រិតការអភិវឌ្ឍន៍សហគមន៍ រហូតដល់កិច្ចពិភាក្សាកម្រិតគោលនយោ​បាយ ដោយឈរទៅលើគោលការណ៍ ” បរិយាបន្ន ដោយមិនទុកនរណាម្នាក់ចោលឡើយ»។

វ៉យ គឺជាកម្មវិធីផ្តល់ជំនួយប្រកបដោយភាពច្នៃប្រឌិត ដើម្បីគាំទ្រមនុស្ស និងក្រុមដែលប្រឈមនឹងភាពងាយរងគ្រោះ ឬការរើស​អើង ដើម្បីពួកគេមានលទ្ធភាពនិងឥទ្ធិពល ទទួលបានធនធានសម្រាប់បង្កើនផលិតភាពទទួលបានសេវាសង្គម និងឱកាសចូលរួមក្នុងការធ្វើសេចក្តីសំរេចលើការអភិវឌ្ឍកម្រិតគោលនយោបាយ។ កម្មវិធី វ៉យ មានគោលបំណងពង្រឹងសមត្ថភាព និងភាពអង់អាចរបស់អង្គការសង្គមស៊ីវិលតំណាងឪ្យក្រុមគោលដៅដែលងាយរងគ្រោះ និងក្រុមដែលមានសម្លេងភាគតិច ដើម្បីមានឥទ្ឋិពលក្នុងការស្វែងរកមតិគាំទ្រ និងដើម្បីធានាថាសំឡេងរបស់ពួកគេត្រូវបានព្ញ និងឆ្លើយតប។ កម្មវិធី វ៉យ បានអនុវត្តនូវវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត ក្នុងការពង្រឹងភាពអង់អាច ពង្រឹងសមត្ថភាព និងដើម្បីបង្កើនឥទ្ធិពលរបស់ក្រុមគោលដៅទាំង៥។ កម្មវិធីនេះគឺជាគំនិតផ្តួចផ្តើម និងគាំទ្រហិរញ្ញប្បទានដោយក្រសួងការបរទេសនៃប្រទេសហូឡង់។ កម្មវិធីត្រូវបានអនុវត្តដោយកិច្ចសហការវាងអង្គការអុកស្វាម និង ហ៊ីវ៉ូស នៅក្នុង១០ ប្រទេសនៅអាស៊ីអាគ្នេយ៍ អាហ្វ្រិកខាងកើត និងខាងលិច។

គួររំលឹកថា នៅកម្ពុជា អង្គការអុកស្វាម បានអនុវត្តកម្មវិធី វ៉យ ដែលជាប្រទេសដំបូងគេដែលបានចាប់ផ្តើម នៅក្នុងខែធ្នូ ឆ្នាំ ២០១៦ ហើយបានដំណើរការអស់រយៈពេល ៨ ឆ្នាំមកហើយ។ អង្គការអុកស្វាម បានសម្របសម្រួល និងគាំទ្រអង្គការដៃគូក្នុងស្រុករបស់យើងចំនួន ៥៤ គម្រោង។ កម្មវិធី វ៉យ បានផ្តល់លទ្ធផលជាវិជ្ជមានដោយផ្ទាល់ទៅដល់ក្រុមគោលដៅងាយរងគ្រោះចំនួន ៦៨,៩៦៨នាក់។ យើងធ្វើការជាមួយក្រុមគោលដៅងាយរងគ្រោះចំនួន ៥ រួមមានជនមានពិការ រួមមានក្រុមជនមានពិការភាព ក្រុមអ្នកស្រលាញ់ភេទដូចគ្នា អ្នកប្តូរយេនឌ័រ (LGBTQI)  ក្រុមស្ត្រីដែលប្រឈមមុខនឹងការកេងប្រវ័ញ្ច អំពើហិង្សា និង/ឬការរំលោភបំពាន ក្រុមយុវជន និងមនុស្សចាស់ដែលងាយរងគ្រោះ ក្រុមជនជាតិដើមភាគតិច និងជនជាតិភាគតិច។

លោក ស៊ូ សុជាតិ នាយកប្រតិបត្តិរបស់អង្គការ Live & Learn Cambodia មានប្រសាសន៍ថា ៖វាពិតជាមានសារៈសំខាន់ណាស់ដែលមនុស្ស ឬក្រុមដែលប្រឈមនឹងភាពងាយរងគ្រោះ ឬការរើសអើង មានកន្លែងសម្រាប់បញ្ចេញនិងលើកឡើងនូវកង្វល់របស់ពួកគេ ដើម្បីដោះស្រាយតម្រូវការ និងអាទិភាពរបស់ពួកគេ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កំណើន​ការ​វិនិយោគ​បង្កើតតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​កំពុងមានទំនោ​រ​កើនឡើង​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានការកើនឡើង​ជា​បន្ត​បន្ទាប់ ដោយសារតែវិនិយោគិន​បរទេស​កាន់តែច្រើន​បានជ្រើសរើស​យកតំបន់​សេដ្ឋកិច្ចពិសេស​ធ្វើជាទីតាំង​វិនិយោគរបស់ខ្លួននៅតាមបណ្ដាខេត្ត​មួយចំនួនដែលមានសក្ដានុពល និងស្របតាមចក្ខុវិស័យនៃគម្រោង ។​ យោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា​ គិតត្រឹមដំណាច់ឆមាស​ទី១ ឆ្នាំ ២០២៦ នៅទូទាំង​ប្រទេស​កម្ពុជា មានតំបន់​សេដ្ឋកិច្ចពិសេសសរុប​ចំនួន ៦៥តំបន់ ​ក្នុងនោះ​ ៣៩ តំបន់កំពុងមានសកម្មភាព​ ជាមួយនឹងដើមទុនវិនិយោគសរុប​ប្រមាណ ៥,៥ពាន់លានដុល្លារ ហើយក្នុងចំណោម​តំបន់សេដ្ឋកិច្ចពិសេស​​ដែល​កំពុង​មានដំណើរការនេះដែរ

IMF​៖​ ​សេដ្ឋកិច្ច​សកល​នៅតែ​ប្រឈម​ហានិភ័យ​​ ទោះបី​មាន​ភាព​ធន់​ក្តី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

លោក​ស្រី​ Kristalina ​Georgieva ​អគ្គ​នាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(​IMF​)​ ​បាន​ព្រមាន​ថា​ ​សេដ្ឋកិច្ច​ពិភពលោក​នៅតែ​ប្រឈមមុខ​នឹង​ហានិភ័យ​សំខាន់​ៗ​ជា​ច្រើន​ ទោះ​បី​ស្ថានភាព​សេដ្ឋកិច្ច​សកល​មាន​ភាព​ធន់​ជាង​ការ​រំពឹងទុក​កន្លង​មក​ក៏​ដោយ​

ចម្ការឫស្សីទំពាំងផ្អែមនៅត្បូងឃ្មុំ ប្តូរពីលក់ទំពាំងមកលក់កូនពូជ រកចំណូលបានជាង ២,០០០ ដុល្លារ/ខែ

ជំនួញ, ព្រឹត្តិការណ៍

• 21/09/2026

ការផ្លាស់ប្តូរពីការលក់ទំពាំង មកផលិតកូនពូជឫស្សីសម្រាប់លក់ បានជួយឱ្យចម្ការឫស្សីទំពាំងផ្អែមទន្លេបិទ ក្នុងខេត្តត្បូងឃ្មុំ បង្កើតចំណូលជាមធ្យមពី ២,០០០ ទៅ ២,៥០០ ដុល្លារក្នុងមួយខែ ហើយអាចជួយទ្រទ្រង់ជីវភាពគ្រួសារ

មន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិន ពិភាក្សាគ្នាត្រៀមលក្ខណៈសម្រាប់ជំនួបកំពូលរវាងលោក Donald Trump និងលោក Xi Jinping

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ចាប់ផ្តើមជំនួបពិភាក្សាកាលពីថ្ងៃអាទិត្យ និង បន្តរហូតដល់ថ្ងៃច័ន្ទនេះ ដើម្បីត្រៀមលក្ខណៈមុនពេលកិច្ចប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចទាំងពីរ

ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ធនាគារ ឈីហ្វ ក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/09/2026

នាគារជាតិនៃកម្ពុជា (NBC) បានសម្រេចដាក់ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីពិនិត្យឃើញថា ធនាគារនេះមានការខ្វះចន្លោះក្នុងការអនុលោមតាមបទប្បញ្ញត្តិជាធរមាន

ក្រសួងទេសចរណ៍ដាក់ឱ្យអនុវត្តផែនការ ៥ ឆ្នាំ ប្រែក្លាយសៀមរាបជាគោលដៅបេតិកភណ្ឌឆ្លាតវៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៦-២០៣០» ដើម្បីជំរុញការអភិវឌ្ឍខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជាង​ ៤០០ ​​គ្រួសារ​នៅ​រមាស​ហែក​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/09/2026

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ក្នុង​ឃុំ​អំពិល​ ​ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​កំពុង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៤០០​ ​គ្រួសារ​ ​តាមរយៈ​ការ​ប្រមូល​អនុផល​ព្រៃឈើ​ ​និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ទំហំជួញដូរផ្សារមូលបត្រកម្ពុជាឡើងដល់ ១៦.៩៦ ពាន់លានរៀល បំបែកកំណត់ត្រាថ្មី

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/09/2026

ផ្សារមូលបត្រកម្ពុជា (CSX) បានបន្តកត់ត្រាកំណត់ត្រាថ្មី ដោយទំហំជួញដូរសរុបប្រចាំថ្ងៃកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានកើនដល់ ១៦.៩៦៥.៩១៥.៩៧០ រៀល ឬប្រមាណ ៤,២ លានដុល្លារ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ​ពេលនេះកសិករបាន​ដាំ​ស្វាយ​ចន្ទីថ្មីរួចរាល់ហើយ

កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្វាងស៊ី ប្រទេសចិន ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជាមួយស្ថាប័នជំនាញរបស់ចិន ក្នុងងគោលបំណងលើកកម្ពស់វិស័យ និងឈានទៅកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរ។ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧