K & K pipe Cambodia អ្នកជំនាញផលិតបំពង់ទុយោ កំពុងជំរុញខ្លួនឱ្យក្លាយអាជីវកម្មបរិយាបន្ន

ភ្នំពេញ៖ ៖ អាជីវកម្មសង្គម ដែលមានឈ្មោះថា K & K pipe Cambodia ជាអ្នកជំនាញផលិតបំពង់ទុយោ ដែលមានតម្លៃទាបងាយស្រួលប្រើប្រាស់ និងសម្រាប់អ្នកដែលពុំមានជំនាញក្នុងការងារជាជាងសំណង់ ក៏អាចតភ្ជាប់ទុយោសាងសង់បណ្តាញទឹកចូលផ្ទះ ឬចម្ការដំណាំ សម្រាប់ស្រោចស្រពបន្លែ​ដោយខ្លួនឯងបានដែរ ខណៈដែលនាពេលបច្ចុប្បន្ន ក្រុមហ៊ុនក្នុងស្រុកមួយនេះ បាន និងកំពុងដំណើរការជំរុញខ្លួនឱ្យក្លាយជាអាជីវកម្មបរិយាបន្ន។

លោក សុខ ខេមរា ជាអ្នកទំនាក់ទំនងដៃគូវិនិយោគ និងអតិថិជនបានឱ្យដឹងថា ក្រុមហ៊ុនបានសម្រេចចិត្តបើកដំណើរអាជីវកម្មតាមបែបធរុកិច្ចបរិយាបន្នកាលពីអំឡុងមុនពេលនៃវិបត្តិរាតត្បាតកូវីដ-១៩ ដោយសង្ឃឹមថា អាចជួយដល់ពលរដ្ឋមានជីវភាពក្រីក្រ និងខ្វះខាតធនធាននៅតែអាចបំពេញក្តីស្រមៃក្នុងការសាងសង់បណ្តាញទឹកសម្រាប់ប្រើប្រាស់ក្នុងលំនៅដ្ឋាន ឬចម្ការររបស់ខ្លួនឯងបាន។

នៅក្នុងដំណើរការខ្សែសង្វាក់ផលិតកម្ម ក្រុមហ៊ុន ទុយោ ម៉ាក K & K កម្ពុជា បានផលិត និងផ្គត់ផ្គង់ផលិតផលទុយោ និងគ្រឿងតំណ PE ជាច្រើនប្រភេទស្របតាមគ្រប់មាត្រដ្ឋាន និងតម្រូវការរបស់អ្នកប្រើប្រាស់មានតាមលំដាប់ថ្នាក់ និងសមស្របគ្រប់គម្រោង ដោយធានាផ្តល់ជូននូវទុយោ HDPE និងតំណរដែលមានគុណភាពខ្ពស់បំផុត ផលិតដោយបច្ចេកទេស និងផលិ​តកម្មច្បាស់លាស់ជាមួយម៉ាស៊ីនទំនើបៗចុងក្រោយបំផុត ។ ទុយោរបស់ក្រុមហ៊ុន ទុយោម៉ាក K & K (ខេមបូឌា) ខូអិលធីឌី ជាសារធាតុជ័រគុណភាពខ្ពស់ ដែលធ្វើឱ្យបំពង់ទុយោរឹងមាំ ប្រើប្រាស់បានយូរ ធន់នឹងសម្ពា​ធទឹកកម្រិតខ្ពស់ ជាមួយនឹងការធានាគុណភាពរហូតដល់៥០ឆ្នាំ។

លោក សុខ ខេមរា បានបញ្ជាក់ថា ខេ & ខេ ផាយផ៍ ខេមបូឌា ដែលកំពុងអភិវឌ្ឍខ្លួន ដើម្បីក្លាយជាអាជីវកម្មបរិយាបន្ន បានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាកង្វះខាតទុយោ តបណ្តាញទឹក និង​ប្រើប្រាស់ក្នុងវិស័យសំខាន់ៗនៅកម្ពុជា។ ក្រុមហ៊ុនបានផលិតបំពង់ទុយោមួយប្រភេទ HDPE ដែលមានលក្ខណៈរឹងមាំ ស្វិតជាប់ល្អ ងាយស្រួលសាងសង់ និងមានការទទួលស្គាល់ពី ISO-4427 ផងដែរ។

លោក សុខ ខេមរា បានបញ្ជាក់ថា ក្រៅពីប្រាក់ចំណេញដែលមានពីប្រតិបត្តិការនៅលើទីផ្សារនៅទូទាំងប្រទេស ក្រុមហ៊ុនបានដាក់ការប្តេជ្ញាចិត្តថា នឹងព្យាយាមជួយដល់ពលរដ្ឋកម្ពុជាដែលមានជីវភាពខ្សត់ខ្សោយតាមរយៈការផ្តល់ការងារដោយអាចទទួលបានកម្រៃជាប្រាក់ប្រចាំខែ ហើយអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរស់នៅជាមួយលំនៅដ្ឋានសមរម្យ ខណៈដែលចក្ខុវិស័យរបស់ក្រុមហ៊ុននឹងបញ្ជ្រាបផលិតផលទុយោតជាបណ្តាញនៅក្នុងលំនៅដ្ឋាន ក៏ដូចជាអគារនានាឱ្យបានចំនួន១លានខ្នងជាមួយតម្លៃសមរម្យ។

តាមរយៈចក្ខុវិស័យដ៏មុតស្រួចរបស់ក្រុមហ៊ុន លោកជឿជាក់ថា K & K (ខេមបូឌា) នឹងក្លាយជាធុរកិច្ចបរិយាបន្ន ដែលអនុវត្តឈរលើគោលការណ៍ផ្តល់ប្រយោជន៍សម្រាប់មនុស្សគ្រប់គ្នាដែលពាក់ព័ន្ធទាំងអស់ ហើយក្នុងនោះប្រជាពលរដ្ឋគ្រប់រូបនឹងអាចទទួលបានឱកាសក្នុងការកសាងបទពិសោធលើការប្រើប្រាស់ទុយោទឹកស្អាតដែលរឹងមាំជាប់ល្អ ចំណាយតិច និងអាចជួយកាត់បន្ថយភាពក្រីក្របានយ៉ាងប្រាកដ។

សូមបញ្ជាក់ថា ធុរកិច្ចបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ដែលបង្កើតដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រតិដ្ឋ និងមានទ្រង់ទ្រាយធំ ។ បន្ទាត់អាជីវកម្មបរិយាបន្ន ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ប្រាក់ចំណូលខ្ពស់គួរសម និងបង្កើនស្តង់ដារជីវភាពរស់នៅប្រសើរជាងមុនដល់ក្រុមមនុស្សដែលមានចំណូ​លទាបនៅបាតពីរ៉ាមីត ៤០% និងឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40) ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហ្វីលីពីនប្រដេញចិន ក្លាយជាទីផ្សារធំសម្រាប់អង្ករខ្មែរ ខណៈការនាំចេញ ៨ខែឈានដល់ជាង ១២ ម៉ឺនតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ទីផ្សារហ្វីលីពីនកំពុងឡើងមកប្រដេញទីផ្សារចិន ក្នុងការនាំចូលអង្ករពីកម្ពុជា ជាក់ស្តែង កម្ពុជាបាននាំចេញអង្ករទៅប្រទេសនេះចំនួន ១២២,១០២តោន ក្នុងរយៈពេល ៨ខែឆ្នាំ២០២៦

ចិនជំរុញការកែលម្អប្រព័ន្ធសុខាភិបាល ឱ្យមានគុណភាពខ្ពស់ និងកាន់តែជិតប្រជាជន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/09/2026

ចិននឹងពន្លឿនការកសាង និងកែលម្អប្រព័ន្ធថែទាំសុខភាព និងវេជ្ជសាស្ត្រ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយផ្តោតលើការផ្តល់សេវាដែលមានគុណភាពខ្ពស់ ប្រសិទ្ធភាព និងកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជននៅជិតទីកន្លែងរស់នៅ

ក្រសួងការងារ លើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនល្បឿនក្នុងការចូលរួមអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

(ភ្នំពេញ)៖ ក្រសួងការងារ បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនល្បឿនក្នុងការចូលរួមអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារការងារ និងសម្រេចគោលដៅថាមពលស្អាតឆ្នាំ២០៣០។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទជំនាញថាមពលស្អាត៖ “ការកសាងកម្លាំងពលកម្មជំនាញថាមពលស្អាតដែលត្រៀមខ្លួនសម្រាប់អនាគតនៅកម្ពុជា” នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La Phnom Penh។ សន្និសីទដែលមានការអញ្ជើញចូលរួមពីតំណាងរាជរដ្ឋាភិបាល

​រដ្ឋាភិបាល​អនុញ្ញាតឱ្យកែប្រែអតីតព្រលានយន្តហោះ​ភ្នំពេញ​ទៅជា​សួនលំហែ ខណៈក្នុងមួយឆ្នាំរដ្ឋចំណាយថវិកា​ជាង​ ៤លានដុល្លារ​អាម៉េរិកលើការថែទាំ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/09/2026

ភ្នំពេញ ៖ នៅទីបំផុត​ ប្រមុខរាជរដ្ឋាភិបាល​បាន​ប្រកាស​អនុញ្ញាតឱ្យ​អាជ្ញា​ធរ​រាជធានីភ្នំពេញ រៀបចំ​ទីតាំង​អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ ជា​សួន​ច្បារ​សម្រាប់ពលរដ្ឋ​លំហែ​ ខណៈអស់រយៈពេលជាង​១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានចំណាយថវិកា​ប្រមាណជាង​៤លានដុល្លារអាម៉េរិកលើ​ការថែទាំ ។ យោងតាមប្រសាសន៍សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធបើក​ឱ្យប្រើប្រាស់​មន្ទីរពេទ្យហ្លួង​ម៉ែ កាលពីព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា អតីតព្រលានយន្តអន្តរជាតិ​-ភ្នំពេញ

កាណាដា នាំទំនិញទៅកាន់ទីផ្សារចិន​ កើនឡើង ៣០% ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៩ ឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ត្រឹមរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ការនាំចេញពីកាណាដាទៅចិនកើនឡើង ៣០ ភាគរយកើនដល់ ២១.៧៤ ពាន់លានដុល្លារកាណាដា (ប្រហែល ១៥,៦ ដុល្លារអាម៉េរិក) ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ២៩ ឆ្នាំ

រដ្ឋមន្ត្រីទេសចរណ៍ ៖ សវនកម្មសមិទ្ធកម្ម មានសារៈសំខាន់ក្នុងការកែលម្អប្រព័ន្ធការងារ ពង្រឹងវិន័យរដ្ឋបាល លើកកម្ពស់គុណភាពសេវាសាធារណៈ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកឡើងថា​ «សវនកម្មសមិទ្ធកម្ម មានសារៈសំខាន់ក្នុងការកែលម្អប្រព័ន្ធការងារ ពង្រឹងវិន័យរដ្ឋបាល លើកកម្ពស់គុណភាពសេវាសាធារណៈ និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើស្ថាប័នរដ្ឋ»។ ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ការណែនាំ សវនកម្មសមិទ្ធកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ»នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងទេសចរណ៍។ ថ្លែងក្នុងអង្គពិធី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា

កម្ពុជាត្រូវការកម្លាំងពលកម្មរាប់ពាន់នាក់ ដើម្បីសម្រេចគោលដៅថាមពលស្អាត

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/09/2026

កម្ពុជាចាំបាច់ត្រូវបណ្តុះបណ្តាលបុគ្គលិកផ្នែកថាមពលពន្លឺព្រះអាទិត្យជាង ១១.០០០ នាក់ជារៀងរាល់ឆ្នាំ និងបុគ្គលិកផ្នែកប្រសិទ្ធភាពថាមពលរាប់ពាន់នាក់ទៀត ដើម្បីសម្រេចគោលដៅថាមពលកកើតឡើងវិញសម្រាប់ឆ្នាំ ២០៣០។

ចិន​ត្រៀម​ដោះស្រាយ​កង្វល់​ឱនភាព​ពាណិជ្ជកម្ម ១១២ ពាន់​លាន​ដុល្លារ​ជាមួយ​ឥណ្ឌា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/09/2026

ប្រទេស​ចិន​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ឥណ្ឌា ​និង​ចូលរួម​ដោះស្រាយ​កង្វល់​ពាណិជ្ជកម្ម​របស់​ទីក្រុង​ញូវដេលី ​ស្រប​ពេល​ឱនភាព​ពាណិជ្ជកម្ម​របស់​ឥណ្ឌា​ជាមួយ​ចិន​បាន​កើន​លើស ១១២ ពាន់​លាន​ដុល្លារ​ក្នុង​តួលេខ​ប្រចាំ​ឆ្នាំ​នា​ពេល​ថ្មី​ៗ​នេះ

អាម៉េរិកខាតបង់ប្រាក់ ៣៨ ពាន់លានដុល្លារ លើសង្គ្រាមជាមួយអ៊ីរ៉ង់ គិតត្រឹមខែសីហា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ក្រសួងការពារជាតិអាម៉េរិកបានខាតបង់ប្រាក់ប្រមាណ ៣៨ ពាន់លានដុល្លារ លើសង្គ្រាមជាមួយអ៊ីរ៉ង់ គិតត្រឹមថ្ងៃទី១ ខែសីហា ហើយការចំណាយអាចកើនឡើងបន្ថែម ប្រសិនបើជម្លោះបន្តអូសបន្លាយ

ខេត្ត​ព្រះសីហនុ​ដាក់​ចេញ​ផែនការ​ទេសចរណ៍ ​៥ ​ឆ្នាំ ​ឆ្ពោះទៅ​ជា​ទីក្រុង​សេដ្ឋកិច្ច​ ​និង​ទេសចរណ៍​គំរូទី​ ​២ ​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ខេត្ត​ព្រះសីហនុ​បាន​ដាក់​ឱ្យ​អនុវត្ត ​«​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ​ឆ្នាំ​ ​២០២៦​-​២០៣០​» ​ដោយ​កំណត់​ទិសដៅ​ពង្រីក​សក្តានុពល​ទេសចរណ៍​ ​និង​ធុរកិច្ច ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ធុរកិច្ច ​និង​លម្ហែ​កម្សាន្ត​កម្រិត​អន្តរជាតិ​ ​