អ្នកផលិតទឹកដោះគោធំទី២របស់ប៉ាគីស្ថាន Engro Foods អនុវត្តគំរូអាជីវកម្មបរិយាបន្នដើម្បីជួយស្រ្តីរកប្រាក់ចំណូលបន្ថែម

បរទេស ៖ យោងតាមប្រភពពីបរទេសបានលើកឡើងថា ការ​ចិញ្ចឹម​គោ​ក្របីគឺ​ជា​ទំនៀម​ទម្លាប់​របស់​ស្ត្រី​ក្នុង​ប្រទេស​ប៉ាគីស្ថាន ប៉ុន្តែផលិតកម្មទឹកដោះគោមានកម្រិតទាបនៅឡើយបើធៀបទៅនឹងតម្រូវការទីផ្សារ។ កសិករទាំងនោះចិញ្ចឹមគោយកទឹកដោះដោយក្នុងមួយគ្រួសារមានគោចិញ្ចឹមចន្លោះពី ៣-៥ក្បាល។

ក្នុងនាមជាអ្នកផលិតទឹកដោះគោធំទី ២ នៅក្នុងប្រទេសប៉ាគីស្ថាន Engro Foods (EFL) ត្រូវបានបើកដំណើរការឡើងក្នុងឆ្នាំ២០០៥ ដោយអនុវត្តគំរូអាជីវកម្មបរិយាបន្ន ដើម្បីរក្សាបានការផ្គត់ផ្គង់ទឹកដោះគោក្នុងស្រុក និងបានដឹកនាំកសិករក្រៅផ្លូវការជាច្រើនចូលទៅក្នុងសង្វាក់ផ្គត់ផ្គង់របស់ពួកគេ ខណៈពេលដែលជាឱកាសបង្កើតការងារនៅតំបន់ជនបទផងដែរ។ ក្រៅពីការពង្រឹង និងធានាការផ្គត់ផ្គង់ទឹកដោះគោសម្រាប់ពេលអនាគត Engro Foods បានគិតជាយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីឱ្យមានការបង្កើតហេដ្ឋារចនាសម្ព័ន្ធបណ្តាញដ៏ធំទូលាយមួយក្នុងការប្រមូលទឹកដោះគោ ដោយការបណ្តុះបណ្តាលកសិករ ផ្តល់សេវាកសិផល និងធានានូវតម្លាភាពដំណើរការពេញលេញ។ គោលបំណងរបស់ Engro Foods គឺជួយសម្រួលជីវភាពរស់នៅរបស់កសិករ និងជំរុញការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ ដើម្បីពង្រីកផលិតកម្ម Engro Foods បាន​ទិញ​ទឹកដោះគោ​ដោយ​ផ្ទាល់​ពីកសិករខ្នាតតូច ដោយភ្នាក់ងារក្រុមហ៊ុនជិះម៉ូតូជុំវិញភូមិជារៀងរាល់ថ្ងៃ ដើម្បីប្រមូលទឹកដោះគោស្រស់ៗដាក់ក្នុងធុងត្រជាក់។ ពួកគេអាចប្រមូលទីកដោះគោពីកសិករបាន ៤០០ លីត្រក្នុងមួយថ្ងៃ ។

Engro Foods បានផ្តល់ការបណ្តុះបណ្តាល និងសេវាកម្មពេទ្យសត្វ ជាពិសេសស្ត្រីទទួលបានអត្ថប្រយោជន៍ពីការបណ្តុះបណ្តាល និងរកប្រាក់ចំណូលបានថែមទៀតផង។ Engro Foods មើលឃើញពីសក្ដានុពលនៃអាជីវកម្មទឹកដោះគោដែលផ្តល់ផលប្រយោជន៍ដល់ស្ត្រី ហើយក្រុមហ៊ុនបានធ្វើការជាមួយគ្រឹះស្ថានជាច្រើនដើម្បីឈានទៅមុខមួយជំហានទៀត។ កសិករស្ត្រីត្រូវបានបណ្តុះបណ្តាលអំពីការចញ្ចឹមគោ និងការប្រមូលទឹកដោះគោពីសហគមន៍របស់ពួកគេ ដោយសារគោលដៅរបស់ Engro Foods គឺផ្តល់ឱ្យស្ត្រីនូវប្រភពចំណូលបន្ថែម និងផ្តល់ការងារដែលមានប្រាក់ខែសមរម្យសម្រាប់ពួកគេ។ មុនដំបូង Engro Foods ត្រូវចូលរួមជាមួយកសិករក្រៅផ្លូវការ ដែលមានន័យថា កសិករប្រហែល ១ លានប៉ុណ្ណោះក្នុងចំណោមកសិករប្រហែល ៨ លានលក់ទឹកដោះគោទៅឱ្យក្រុមហ៊ុន ហើយក្រៅពីនោះគឺប្រកបរបរកសិកម្មបែបក្រៅផ្លូវការ។ បន្ទាប់មក Engro Foods ទិញទឹកដោះគោពីកសិករ​តាមតំបន់ដែលចិញ្ចឹមគោយកទឹកដោះលក្ខណៈតូចតាចបែបធម្មជាតិនៅក្នុងប្រទេសប៉ាគីស្ថាន ដែលជាមធ្យម គ្រួសារមួយមានគោ ២ ទៅ ៥ ក្បាល អាចផ្តល់ទិន្នផលទឹកដោះគោ ៣ ទៅ ៥ លីត្រប៉ុណ្ណោះក្នុងមួយថ្ងៃ។ បន្ទាប់មកទៀត Engro Foods ជួយកសិករកែលម្អទិន្នផល និងគុណភាពទឹកដោះគោឲ្យមានលក្ខណៈល្អប្រសើរបំផុត ដោយសារការចិញ្ចឹមបែបគ្រួសារកង្វះបច្ចេកទេសកសិកម្មទំនើប និងលទ្ធភាពទទួលសេវាពេទ្យសត្វនៅមានកម្រិតទាប។

គួរឲ្យបញ្ជាក់ដែរថា Engro Foods បានចាប់ផ្តើមប្រតិបត្តិការពេញលេញក្នុងឆ្នាំ២០០៦ ជាមួយនឹងសមត្ថភាពផលិតទឹកដោះគោ ២៣៤ ០០០ លីត្រក្នុងមួយថ្ងៃ ហើយបានកើនឡើងដល់ជាង ១,៨ លានលីត្រក្នុងមួយថ្ងៃនៅឆ្នាំ២០១៣ ។ លើសពីនេះ ប្រាក់ចំណូលក្រុមហ៊ុនបានកើនឡើងពី ១៦,៥ លានដុល្លារក្នុងឆ្នាំ២០០៦ ដល់ ៣៧០ លានដុល្លារក្នុងឆ្នាំ២០១៣។ មិនត្រឹមតែប៉ុណ្ណោះ កសិករផ្គត់ផ្គង់ទីកដោះគោរបស់ក្រុមហ៊ុនបានកើនឡើងទ្វេដងរហូតដល់ ៣០០ ០០០ នាក់រវាងឆ្នាំ២០០៨ និងឆ្នាំ២០១៣។ ក្នុងអំឡុងពេលដូចគ្នា តម្លៃសរុបនៃទឹកដោះគោដែលបានទិញ កើនឡើងពី ៥៥ លានដុល្លារដល់ ៩០ លានដុល្លារ។ នៅឆ្នាំ២០១៣ Engro Foods បានទិញទឹកដោះគោ ២០០ លានលីត្រ ដោយក្នុងនោះការទិញពីកសិករតូចតាចមានចំណែក ៩៥ ភាគរយ។

ទោះជាយ៉ាងណាក្តី Engro Food បានជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ដោយសារការងារតម្រូវឱ្យស្ត្រីជិះម៉ូតូជុំវិញភូមិរបស់ពួកគេ ហើយសកម្មភាពបែបនេះមិនសូវត្រូវបានអនុវត្តក្នុងតំបន់ជនបទនោះទេ។ ជាទំនៀមទំលាប់ ស្ត្រីស្នាក់នៅក្នុងផ្ទះ និងមិនត្រូវបានអនុញ្ញាតឱ្យមានទំនាក់ទំនងជាមួយបុរសពីភូមិផ្សេងៗនោះទេ។ យ៉ាងណាមិញ Engro បានរកឃើញថានៅពេលដែលសហគ្រិនស្ត្រីបានបំប្លែងទៅជាអាជីវកម្មបែបគ្រួសារ ដែលពួកគេអាចផ្លាស់ទីជុំវិញភូមិ​ជាមួយ​ប្ដី ឪពុក ឬ​បង​ប្អូនបានងាយស្រួលជាងមុន។ នៅពេលដែលកម្មវិធីសម្រាប់ស្ត្រីបង្ហាញពីការលំបាកក្នុងការអនុវត្ត ការចូលរួមពីសមាជិកគ្រួសារជាបុរសជួយពួកគេឱ្យទទួលបានជោគជ័យ។ ដូច្នោះហើយ អាជីវកម្មត្រូវតែសិក្សាស្វែងយល់ពីឧបសគ្គខាងយេនឌ័រ និងស្វែងរកវិធីដើម្បីបង្កើតឱកាសសម្រាប់ស្ត្រី ដោយមិនបង្កើនសម្ពាធបន្ថែមទៀតពីអ្វីដែលពួកគេកំពុងជួបប្រទះនៅក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​