ដំណឹងល្អ ! គម្រោងអភិវឌ្ឍន៍លំនៅឋានបែបជប៉ុនដំបូងគេនៅកម្ពុជា អាចនឹងចាប់ផ្ដើមក្នុងតំបន់ទីក្រុងរណប អុឹង ស៊ីធី

ភ្នំពេញ ៖ ខណៈពេលដែលតម្រូវការទីផ្សារលំនៅដ្ឋានតម្លៃសមរម្យនៅតែបន្តមានកំណើន ក្រុមហ៊ុនជប៉ុនចំនួន២ បានសហការជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដ៏ល្បីឈ្មោះនៅកម្ពុជា អ៊ឹង ស៊ីធី (ING City) សិក្សាលម្អិត និងអាចឈានដល់ដំណាក់កាលចាប់ផ្តើមអភិវឌ្ឍ និងសាងសង់លំនៅដ្ឋានបែបជប៉ុនដ៏ទំនើបលើកដំបូងនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខនេះ។

ក្រោមអធិបតីភាពរបស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងលោក TANINAI Ichitomo អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings) រួមជាមួយក្រុមហ៊ុនវិនិយោគជប៉ុនចំនួន២ គឺក្រុមហ៊ុន កូជីម៉ា  ហូលឌីង(KOJIMA Holdings) និងក្រុមហ៊ុន យូ អ លីងខេក (UR Linkage) ប្រារព្វពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហការអភិវឌ្ឍគម្រោងលំនៅដ្ឋានទំនើបបែបជប៉ុន​​ ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប អុឹង ស៊ីធី (ING CITY) ។

តាមផែនការគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានទំនើបបែបជប៉ុនលើកទី១នៅកម្ពុជានេះ​ នឹងត្រូវធ្វើការសិក្សាប្លង់រចនាលម្អិត និងកិច្ចការពាក់ព័ន្ធដើម្បីធ្វើជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនទាំងបី​​ ពិចារណានិងធ្វើការសម្រេចចិត្តលើការអភិវឌ្ឍ​ ប្រតិបត្តិការ​ និងដំណើរការលក់ជូនអតិថិជន ដោយគ្រោងនឹងបញ្ចប់ការសិក្សានៅដំណាច់ឆ្នាំ២០២៤នេះ​ និងឈានទៅដំណាក់កាលសាងសង់និងលក់​ នៅដើមឆ្នាំ២០២៥ខាងមុខ។​ គម្រោងនេះនឹងក្លាយជាគម្រោងធំទី២ ​របស់ជប៉ុននៅក្នុងទីតាំងតំបន់អភិវឌ្ឍន៍ទីក្រុងរណប​ អុឹង​ ស៊ីធី  (ING City) បន្ទាប់ពី ផ្សារទំនើប អុីអន មានជ័យម៉ល​ (AEON3)។

​ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនវិនិយោគជប៉ុនទាំង២ ដែលបានសហការជាមួយក្រុមហ៊ុន អាយអិនជី ហូលឌីង លើការអភិវឌ្ឍវិស័យអចលនទ្រព្យបន្ថែមទៀត ក្នុងភូមិសាស្ត្រទីក្រុងរណបបឹងទំពុន និងជើងឯក ដែលជាទីក្រុងរណបថ្មី (អុឹង ស៊ីធី) ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន អាយអិនជី ហូលឌីង ដែលបានផ្តួចផ្តើមឱ្យមានការអភិវឌ្ឍនៅតំបន់នេះ ដែលកាលពីមុនជាតំបន់វាលទំនាប និងលិចទឹកនារដូវវស្សា ហើយក្រុមហ៊ុនក៏បានសិក្សា ប្លង់មេ (Master Plan) នៃគម្រោង ដែលជាត្រីវិស័យបម្រើឱ្យ ការរៀបចំនគរូបនីយកម្មក្នុងតំបន់ សំដៅប្រែក្លាយជាទីក្រុងរណបដ៏ប្រណីតពណ៌បៃតង។ លើសពីនេះ ក្រុមហ៊ុនបានចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ និងផ្ទៃដីកម្មសិទ្ធិមួយចំនួន សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសាធារ ណៈ រួមមាន មហាវិថីចំនួ ន ០៣ ខ្សែ  (មហាវិថី សម្តេចតេជោ ហ៊ុន សែន, មហាវិថីអ្ន កឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាវិថី ឈុន គង់ ព្រមទាំងផ្លូវមេ-ផ្លូវរណបនានា និ ង ហេដ្ឋា រចនាសម្ព័ន្ធផ្សេងៗទៀត ហើយក្រុមហ៊ុនក៏បានបោះទុនវិនិយោគ ដោយសហការជាមួយក្រុមហ៊ុន វិស័យឯកជនទាំងក្នុង និងក្រៅស្រុក ដើម្បីអភិវឌ្ឍ វិស័យអចលនទ្រព្យ និងសំណង់នៅក្នុងតំបន់ផងដែរ។

លោក TANINAI Ichitomo អនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការអបអរសាទរចំពោះការចុះអនុស្សរណៈយោគយល់គ្នាលើកដំបូងរវាងក្រុមហ៊ុនជប៉ុន ជាមួយក្រុមហ៊ុន ក្រុមហ៊ុន អាយអិនជី ហូលឌីង ដោយ បាន ការគាំទ្រ ពី រដ្ឋាភិបាល កម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ។ តាមរយៈគម្រោងនេះ នឹងនាំមនូវបទពិសោធន៍នៃការរស់នៅ និងបច្ចេកវិទ្យារបស់ជប៉ុន ដោយក្រុមហ៊ុនជប៉ុន នឹងចាត់ចែងទាំងការរចនា ការសាងសង់ និងការគ្រប់គ្រងគម្រោង​អភិវឌ្ឍន៍ផ្ទះបែបជប៉ុនសុទ្ធសាធដំបូងគេនៅកម្ពុជា។

យោងតាមប្រសាសន៍ លោក អុឹង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង ក្រុមហ៊ុនពិតជារីករាយចំពោះវឌ្ឍនភាពនៃកិច្ចសហការរវាងក្រុមហ៊ុនទាំងបី ជាការឆ្លុះបញ្ចាំងនូវការបោះជំហានមួយថ្មីបន្ថែមទៀត នៃតំបន់អភិវឌ្ឍន៍ទីក្រុងរណបដ៏មានសក្តានុពលនេះ ដែលនឹងកាន់តែជួយបង្កើនលើកមុខមាត់ទីក្រុងរណប អុឹង ស៊ីធី ក៏ដូចជាជម្រុញការចាប់អារម្មណ៍ពីបណ្តាវិនិយោគទុនជាតិ និងអន្តរជាតិជាច្រើនថែមទៀតចូលមកកាន់ទីក្រុងរណប អុឹង ស៊ីធី ដើម្បីប្រែក្លាយជាទីក្រុងរណបបៃតងប្រណិត និងវៃឆ្លាតធំដំបូងទី១ ពោរពេញដោយភាពទំនើបស៊ីវិល័យ ដូចទីក្រុងធំៗនៅបណ្តាប្រទេសជឿនលឿនផងដែរ។

លោក SAITO Masato អ្នកគ្រប់គ្រង ក្រុមហ៊ុន UR Linkage បានបង្ហាញអំពីគោល បំណង ឆ្ពោះទៅ មុខ បន្តក្នុងការ ពង្រីក អាជីវកម្ម នៅកម្ពុជា ដើម្បី គាំទ្រនិង ឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជា។ ហើយពេលនេះក្រុមហ៊ុនកំពុងបោះ ជំហាន ឆ្ពោះ ទៅ រក លទ្ធភាពថ្មីរួមជាមួយក្រុមហ៊ុន ING Holdings និងក្រុមហ៊ុន Kojima Holdings។ ហើយក្រុមហ៊ុន UR Linkage មាន ជំនឿចិត្ត ថាភាពជាដៃគូថ្មីនេះនឹងក្លាយជាផ្លូវឆ្ពោះទៅរកភាពជោគជ័យសម្រាប់ទាំងអស់គ្នា។

តាមប្រសាសន៍របស់លោក​ KOJIMA MASANOBU ប្រធានក្រុមប្រឹក្សាភិបាល​ និងជាអគ្គនាយក ក្រុមហ៊ុន កូជីម៉ា ហូលឌីង​​ បានឲ្យដឹងថា  ក្រុមហ៊ុន កូជីម៉ា ហូលឌីង គឺជាក្រុមហ៊ុនធំមួយ មានប្រវត្តិអាជីវកម្មប្រមាណ១៣០ឆ្នាំ មានស្នាដៃជាច្រើនលើវិស័យអចលនទ្រព្យ សំណង់ទូទៅ ការគ្រប់គ្រងសណ្ឋាគារ​ អគារស្នាក់នៅរួម​ និងមណ្ឌលថែទាំមនុស្សចាស់ជាដើម ទាំងនៅក្នុងប្រទេសជប៉ុន និងក្រៅប្រទេស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...

ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។