ធនាគារជាតិនៃប្រទេសឥណ្ឌូនេស៊ី និងធនាគារជាតិរបស់សិង្ហបុរីកាលពីសប្ដាហ៍កន្លងទៅនេះបានឈានទៅដល់កិច្ចព្រមព្រៀងរួមគ្នាមួយក្នុងការដាក់ឲ្យដំណើរការនូវប្រព័ន្ធទូទាត់រួមគ្នាមួយដែលនឹងចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៣ខាងមុខនេះហើយ។

ការតភ្ជាប់គ្នា១០០ភាគរយនឹងធ្វើឡើងដែលមានន័យថាពលរដ្ឋទាំងពីរប្រទេសអាចធ្វើការទូទាត់នូវការទិញទំនិញបានយ៉ាងឆាប់រហ័ស និងសុវត្ថិភាពដោយគ្រាន់តែធ្វើការស្កេនជាមួយនឹង QR Code របស់ឥណ្ឌូនេស៊ី QRIS ឬការស្កេនជាមួយនឹង QR Code របស់សិង្ហបុរី QR NETS។
ប្រធានផ្នែកកិច្ចការងារគោលនយោបាយនៃប្រព័ន្ធទូទាត់របស់ធនាគារជាតិឥណ្ឌូនេស៊ី លោកស្រី Filianingsih Hendarta បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មានថា តាមរយៈការដាក់បញ្ចូលគ្នានៃប្រព័ន្ធទូទាត់ QR Code នៃប្រទេសទាំងពីរនេះវានឹងធ្វើឲ្យពលរដ្ឋរបស់ប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរីគឺអាចធ្វើការទូទាត់លុយប្រតិបត្តិការហិរញ្ញវត្ថុនានាបានយ៉ាងងាយស្រួលទោះស្ថិតនៅក្នុងប្រទេសណាក្តី។

លោកស្រី Hendarta បានបន្តទៀតថា ការតភ្ជាប់ទំនាក់ទំនងនៃការទូទាត់លុយតាម QR Code រវាងប្រទេសនឹងប្រទេសបែបនេះនឹងជួយឲ្យកម្លាំងនិងសកម្មភាពនៃការធ្វើអាជីវកម្មកាន់តែខ្លាំងក្លា ជាពិសេសឧស្សាហកម្ម និងអាជីវកម្មខ្នាតមធ្យមដើម្បីអាចប្រតិបត្តិការកាន់តែមានប្រសិទ្ធភាពទាំងការលក់ទំនិញ និងផលិតផលអនឡាញទាំងប្រតិបត្តិការហិរញ្ញវត្ថុផង ជាពិសេសគឺជានឹងជួយគាំទ្រយ៉ាងខ្លាំងមួយផ្នែកទៅដល់វិស័យទេសចរណ៍។ ទេសាភិបាលនៃធនាគារជាតិឥណ្ឌូនេស៊ី លោក Perry Warjiyo ក៏បានថ្លែងដែរថា កិច្ចព្រមព្រៀងលើកនេះគឺជាផ្នែកមួយនៃកិច្ចការងារជាអាទិភាពនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំមេដឹកនាំកំពូលទាំង២០ ឬ G20 ដែលឥណ្ឌូនេស៊ីនឹងមានឈ្មោះជាម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះ ហើយវាក៏ជាកិច្ចខំប្រឹងប្រែងក្នុងការជួយសម្រួលដល់ប្រតិបត្តិការទូទាត់លុយឆ្លងប្រទេស និងសកលព្រមទាំងដើម្បីជួយដល់កិច្ចការងារពន្លឿនកំណើនសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content