បញ្ហាតម្លៃប្រេងឡើងថ្លៃបានក្លាយជាប្រធានបទថ្មីរបស់ពិភពលោកបន្ថែមពីលើវិបត្តិកូវីដ ដែលបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចធំកំពុងស្វែងរកដំណោះស្រាយ ខណៈដែលបញ្ហានេះបានជះឥទ្ធិពលទៅលើវិស័យផលិតកម្ម ពាណិជ្ជកម្ម ដែលសូម្បីតែមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមទីក្រុងក៏កំពុងប្រឈម ។

ដោយសារមើលឃើញនូវផលលំបាកទាំងនេះ ក្រុមហ៊ុនបច្ចេកវិទ្យាដែលទើបកើតឡើងថ្មីមួយបានស្រាវជ្រាវ និងរកឃើញមធ្យោបាយជួយសម្រួលដល់ការធ្វើដំណើរកាត់បន្ថយការប្រើប្រាស់ប្រេង ហើយអាចមានលទ្ធភាពកាត់បន្ថយការបំពុលបរិស្ថានបានយ៉ាងមានប្រសិទ្ធភាព ដោយការប្រើឧបករណ៍ Rubbee បំពាក់ពីលើកង់ធម្មតាឲ្យដំណើរការដូចកង់អគ្គិសនីយ៉ាងដូច្នោះ។

Rubbee ជាឧបករណ៍បែបបច្ចេកវិទ្យាម៉្យាងដែលមានលក្ខណៈសម្បតិ្តស័ក្ដិសមនឹងការប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ជំនួយដល់ការធ្វើដំណើរ ជាពិសេសនៅក្នុងទីក្រុង និងទីប្រជុំជន កាត់បន្ថយការកកស្ទះចរាចរណ៍ ហើយអាចថែរក្សាបរិស្ថានបានយ៉ាងប្រសើរ ដោយគ្រាន់តែយកមកបំពាក់បន្ថែមពីលើកងធម្មតាដូចមានបង្ហាញក្នុងរូបភាព ដើម្បីអាចប្រែក្លាយទៅជាកង់អគ្គិសនី (e-bike) ដែលអាចតម្លើងថាមពលបានភ្លាមៗនៅពេលកងមានចលនាបម្លាស់ទីទៅមុខដោយប្រើពេលត្រឹមតែប៉ុន្មានវិនាទី ជាមួយនឹងទំងន់មិនដល់៥គីឡូនោះឡើយ។
លោក Gediminas Nemanis ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Rubbee LTD បានរៀបរាប់បែបនេះថា ៖
«ដុំឧបករណ៍ Rubbee ត្រូវយកទៅកឹបជាប់ខាងក្រោមកែបកង់ ហើយដុំបង្វិលតួប៊ីនដាក់ឲ្យទ្រេតជាប់ទៅនឹងកង់ខាងក្រោយ ដើម្បីឲ្យវាវិល និងផលិតបានជាថាមពលយកទៅស្តុកជាមួយនឹងថ្មផ្ទុកថាមពលចំនួន៣ដែលមាននៅក្នុងម៉ាស៊ីន Rubbee»
លោកបន្តថា ៖
«នៅពេលដែលយើងចាប់ផ្តើមធាក់កង់ភ្លាមមានន័យថាថាមពលនឹងចាប់ផ្តើមបង្កើតឡើង ហើយអាចប្រើវាបានភ្លាមៗផងដែរ ដោយនៅក្នុងថ្មផ្ទុកថាមពល១ អ្នកអាចប្រើវាបានរហូតទៅដល់ ៣០ម៉ាល ឬប្រមាណជា ៤៨គីឡូម៉ែត្រ»
ឧបករណ៍ Rubbee មានបំពាក់មកជាមួយនឹងអំពូល LED ចំនួន ១៤គ្រាប់ ដែលវានឹងអាចលោតសញ្ញានៅពេលដែលចាប់ហ្វ្រាំង និងបត់ប្ដូរទិស (បត់ឆ្លេង ឬបត់ស្តាំ ឬឈប់) និងសម្រាប់ប្រើប្រាស់នៅពេលយប់ផងដែរ។ ឧបករណ៍តូចមួយនេះនឹងត្រូវដាក់លក់ក្នុងតម្លៃប្រមាណ ៣៥០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយគ្រឿង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content