សិង្ហបុរី ៖ សិង្ហបុរី ជាប្រទេសមានទំហំផ្ទៃដីតូច ហើយមិនត្រឹមតែប៉ុណ្ណោះ ប្រភពទឹកស្អាតមានចំនួនតិចតួចបំផុតធៀបទៅនឹងតម្រូវការប្រចាំថ្ងៃ ខណៈដែលសមត្ថភាពស្តុកទឹកភ្លៀងក៏តិចតួចជារៀងរាល់ឆ្នាំ។ ដូចនេះ តាំងពីអតីតកាលមក ប្រទេសសិង្ហបុរីគឺតែងតែប្រឈមមុខនឹងបញ្ហារាំងស្ងួត ទឹកជំនន់ និងទឹកកខ្វក់ ជាពិសេសនៅអំឡុងពេលនៃការកសាងប្រទេសរបស់ពួកគេកាលគ្រាដំបូង។

មកដល់បច្ចុប្បន្ននេះ បញ្ហាប្រឈមទាំងនេះបានរុញច្រានឲ្យប្រទេសសិង្ហបុរីកកើតជាគំនិតច្នៃប្រឌិត និងយុទ្ធសាស្រ្តថ្មីៗជាបន្តបន្ទាប់ដើម្បីអាចធានាដល់កិច្ចការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយនិរន្តរភាព។
ជាលទ្ធផលក្នុងពេលនេះ សិង្ហបុរីមិនត្រឹមតែមានទឹកប្រើប្រាស់គ្រប់គ្រាន់នោះទេ តាមរយៈបច្ចេកវិទ្យាទំនើបបានធ្វើឲ្យសិង្ហបុរីក្លាយជាអ្នកនាំមុខគេក្នុងតំបន់ក្នុងការប្រើប្រាស់ទឹកប្រកបប្រសិទ្ធភាព។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ សិង្ហបុរីបានប្រកាសថាបានធ្វើការទាញយកទឹកកខ្វក់ពីក្នុងលូដែលមាននៅក្នុងទីក្រុងមកផលិតទៅជាស្រាបៀរថ្មីមួយប្រភេទ និងដាក់លក់ក្នុងតម្លៃដ៏ថ្លៃផងដែរ។

យោងតាមការចេញផ្សាយរបស់បណ្តាញ Investvine កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា ស្រាបៀរថ្មីដែលផលិតបានពីទឹកលូស្អុយនោះមានឈ្មោះថា Newbrew ហើយតាមផែនការនឹងអាចដាក់លក់ជាផ្លូវការនៅក្នុងខែមេសានេះហើយ។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងប្រទេស Brewerkz Brewing បានបញ្ជាក់ថា ភេសជ្ជៈថ្មីមានរសជាតិឆ្ងាញ់ពិសេស ឈ្ងុយ ស្រទន់ ជាមួយនឹងទឹកពណ៌មាសនេះត្រូវបានផលិតឡើងចេញពីទឹកស្អាតដែលត្រូវបានកែច្នៃចេញពីទឹកស្អុយដោយទីភ្នាក់ងារទឹកស្អាតជាតិរបស់សិង្ហបុរី ហើយវាអាចមានតម្លៃចន្លោះពី ៣,៣ ដុល្លារក្នុងមួយកំប៉ុង។ ក្រៅតែពីទឹកស្អាតដែលច្នៃចេញពីទឹកស្អុយនេះ Newbrew បានប្រើប្រាស់វត្ថុធាតុដើមដ៏មានតម្លៃផ្សេងទៀតពីប្រទេសអាល្លឺម៉ង់ ដូចជាស្រូវសាឡី និងដំបែរផលិតចេញពីកសិដ្ឋានសុទ្ធសាធពីប្រទេសន័រវេសផងដែរ។
ទោះបីជាយ៉ាងណាក្តី Newbrew គឺមិនមែនជាស្រាបៀរដំបូងដែលផលិតចេញពីទឹកលូនោះទេ ពីព្រោះថាបច្ចេកវិទ្យាបៃតង និងនិរន្តភាពប្រភេទនេះក៏ធ្លាប់ត្រូវបានប្រើប្រាស់ក្នុងការផលិតស្រាបៀរល្បីៗផ្សេងទៀតនៅក្នុងប្រទេសអាល្លឺម៉ង់់ កាណាដា និងអាមេរិកផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content