ក្រសួងបរិស្ថាន នាថ្ងៃទី២៩កក្កដា ឆ្នាំ២០២២ នេះបានដឹកនាំក្រុមការងារ និងអ្នកសារព័ត៌មាន ដើម្បីបំផុសនូវ «យុទ្ធនាការអន្ទាក់សូន្យ» ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងការដោះអន្ទាក់ សត្វ ទៅកាន់ប្រជាជននៅក្នុងខេត្តមណ្ឌលគិរី។ ដែលខេត្តមណ្ឌលគិរី ជាខេត្តទី៤ហើយ ដែល បានប្រារព្ធយុទ្ធនាការនេះឡើង។

យុទ្ធនាការអន្ទាក់សូន្យនេះ ដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ក្រោមការចូលរួមពីសំណាក់អង្គការដៃគូរដូចជា អង្គការ WWF, WCS, BirdLife និង USAID ជាដើម។ ក្រៅពីនោះផងដែរ ក៏មានការចូលរួមពីស្ដាប់ពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ ព្រមទាំង ប្រជាសហគមន៍ដែលនាំមកជាមួយផលិតផលប្រចាំតំបន់ផងដែរ។
យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណង ផ្ញើរជាសារទៅកាន់ប្រជាពលរដ្ឋ អំពីផលប៉ះពាល់នៃការ ដាក់អន្ទាក់សត្វ ក៏ដូចជាពញ្ញាក់ស្មារតីដល់អ្នកនិយមហូបសាច់សត្វព្រៃ ឱ្យបញ្ឈប់នូវសកម្មភាពនោះ ដើម្បីថែរក្សា និងបង្កើនសត្វព្រៃឡើងវិញ។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងបញ្ជាក់អំពីសក្កានុពលនៃខេត្តមណ្ឌលគិរីផងដែរថា ខេត្តនេះគឺជា ខេត្តប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដែលមានវិស័យទេសចរណ៍ជាវិស័យឈានមុខមួយ និងជាពិសេសជាខេត្តដែលមានផ្ទៃដីធំ (រហូតដល់ ១លាន ៣សែនហិចតា) និងមានដែនជម្រកសត្វព្រៃដែលផ្ទុកទៅដោយប្រភេទសត្វ កម្រជាច្រើនប្រភេទនៅលើពិភពលោកដូចជាសត្វ ដំរីអាស៊ី ក្រពើភ្នំ ទន្សោង និងត្មាតជាដើម។
គួរបញ្ជាក់ថា ខេត្តមណ្ឌលគិរីមានដែនជម្រកសត្វព្រៃចំនួន៥ គឺ ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រកសត្វព្រៃណាមលៀ ដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃលំផាត់។
គួររំលឹកថា «យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ត្រូវបានរៀបចំឡើងដោយក្រសួងបរិស្ថាន និងដោយមានការចូលរួមរបស់អង្គការអន្តរជាតិដៃគូក្នុងកិច្ចការអភិរក្សធនធានធម្មជាតិនឹងចាប់ផ្តើមជាផ្លូវការកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ សម្រាប់រយៈពេល ៦ ខែនៅក្នុងបណ្តាខេត្តខាងកើតទន្លេមេគង្គរួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តកំពង់ធំ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content