ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈជាផ្លូវការ ដែលការប្រកាសនេះត្រូវបានធ្វើឡើងក្រោយការទទួលយោបល់ពីកិច្ចប្រជុំអន្តរក្រសួងដែលមានឯកឧត្តមអគ្គបណ្ឌិត្យសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអនុប្រធានប្រចាំការនៃគណៈកម្មការប្រឆាំងជំងឺកូវីដ ជាអ្នកដឹកនាំប្រជុំ រួមជាមួយនឹងរដ្ឋមន្ត្រី និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើននាក់ទៀត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈសារជាសំឡេងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈនានានៅទូទាំងប្រទេស ប៉ុន្តែតម្រូវឱ្យពលរដ្ឋបន្តពាក់ម៉ាស់នៅកន្លែងដែលការបិទជិតមានម៉ាស៊ីនត្រជាក់ជាដើម។

នៅក្នុងសារសំឡេង សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖
“ទី១ ៖ លើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេសនៅតាមកន្លែងសាធារណៈ និងទីកន្លែងចំហរនានា ក្រៅតែពីកន្លែងបិទជិត ដោយទុកឱ្យប្រជាជនជាអ្នកធ្វើការសម្រេចចិត្តខ្លួនឯងថា ពាក់ម៉ាស់ ឬមិនពាក់ម៉ាស់”
ការលើកលែងកាតព្វកិច្ចនេះ បានធ្វើឡើងចាប់ពីពេលដែលពលរដ្ឋទទួលសារសំឡេងនេះតទៅ ដោយសម្តេចបានពន្យល់ថា អត្ថន័យកន្លែងដែលមានការបិទជិត គឺសំដៅបន្ទប់ប្រជុំដែលមានម៉ាស៊ីនត្រជាក់ ឬរោងភាពយន្តដែលមានមនុស្សនៅទីនោះហើយបិទជិតប្រើម៉ាស៊ីនត្រជាក់ ប៉ុន្តែករណីលំហរ តាមផ្លូវសាធារណៈ តាមសួនច្បារ និងកន្លែងផ្សេងៗ ដែលមិនមានការបិទជិត ពលរដ្ឋអាចសម្រេចចិត្តខ្លួនឯងថាពាក់ម៉ាស់ ឬមិនពាក់ម៉ាស់។
ការដកចេញនូវវិធានការពាក់ម៉ាស់ទៅតាមទីសាធារណៈនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល សង្កេតឃើញថា អត្រាឆ្លងជំងឺកូវីដ១៩ ក្នុងអត្រាទាបបំផុត ទោះបីជាកម្ពុជាបានអនុញ្ញាតឱ្យរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ដោយមានប្រជាពលរដ្ឋជាច្រើនលេងកម្សាន្ត ដោយមិនមានការពាក់ម៉ាស់ ឬរក្សាគម្លាតក៏ដោយ។
សម្តេចបានបញ្ជាក់ថា ៖
“ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានការពាក់ម៉ាស់ នៅកន្លែងដែលមានការសង្ស័យ ឬកន្លែងដែលមានមនុស្សច្រើន។ កន្លែងដែលធ្លាប់បានអនុវត្តតាមស្តង់ដាររបស់ក្រសួង ដូចជាភោជនីយដ្ឋានជាដើម ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួង។ សម្តេចតេជោ សង្ឃឹមថា ពលរដ្ឋខ្មែរនឹងបានរំដោះខ្លួនចេញពីការលំបាកដោយការចំណាយក្នុងការទិញម៉ាស់ ដែលជំនួសនូវការចាក់វ៉ាក់សាំង។ ប៉ុន្តែដើម្បីធានានូវភាពរឹងមាំ សម្រាប់ការបន្តនិរន្តរភាព នៃការពាក់ម៉ាស ហើយនិងមិនមានជំងឺឆ្លងបន្តទៀត ខ្ញុំព្រះករុណាខ្ញុំ លើចំណុចទី២ អំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង សូមទទួលយកវ៉ាក់សាំងដូសទី៣ ដែលចាត់ទុកថាជាដូសអប្បបរមាកម្រិតទាបបំផុតនៅក្នុងប្រទេសរបស់យើង ដែលបងប្អូនបានចាក់២ដូសមកហើយ គឺបន្តចាក់ដូសទី៣”
សម្តេចបានបញ្ជាក់បន្ថែមថា ដើម្បីចៀសវាងនូវការភាន់ច្រឡំណាមួយ ទោះបីជាសម្តេចបានប្រើនូវពាក់ថា «ចាក់ដូសទី៣ ជាកាតព្វកិច្ច» ប៉ុន្តែករណីនេះ នឹងមិនមែនជាការអនុវត្តវិធានការច្បាប់ ឬរដ្ឋបាលនោះទេ ដោយការចាក់នេះ ត្រូវឈរលើគោលការណ៍ស្ម័គ្រចិត្ត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោយពេលលើកលែងកាតព្វកិច្ចពាក់ម៉ាស់នេះ សម្តេចនៅតែលើកទឹកចិត្តឱ្យពលរដ្ឋធ្វើតេស្តរហ័ស ក្នុងករណីមានការសង្ស័យហើយដាក់ខ្លួនឱ្យនៅដាច់ដោយឡែកហើយព្យាបាល។
សម្តេចបញ្ជាក់ថា
“បន្ទាប់ពីដោះចេញនូវកាតព្វកិច្ចពាក់ម៉ាស់ យើងត្រូវតែតាមដានឱ្យដិតដល់ ទៅលើចំណុចទាំងឡាយដែលអាចមានករណីឆ្លងកើតឡើង ហើយរាជរដ្ឋាភិបាលត្រូវតែប្រកាន់យកអភិក្រមគ្រប់គ្រង តាមរយៈនៃការឱ្យពាក់ម៉ាស់ឡើងវិញទូទាំងប្រទេស ឬមួយផ្នែកណានោះ៕”

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/10/2026
បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

សិប្បកម្មកែច្នៃដូង ១៥ មូលដ្ឋាន ប្រើទុនជិត ៤៦ម៉ឺនដុល្លារ កំពុងដំណើរការ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/10/2026
ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក

KDIC ប្រាប់សភាកូរ៉េថា បានបញ្ចប់ការចរចារលើដំណោះស្រាយធំៗរួចរាល់ហើយលើគម្រោង កាំកូស៊ីធី
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 21/10/2026
ក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើរបស់សាធារណរដ្ឋកូរ៉េ (KDIC) បានរាយការណ៍ជូនរដ្ឋសភាកូរ៉េថា ក្របខណ្ឌទូទៅមួយត្រូវបានសម្រេចរួចរាល់ជុំវិញការទាមទារយកប្រាក់លើករណីគម្រោង «កាំកូស៊ីធី» ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងសហការយ៉ាងសកម្ម ដើម្បីដោះស្រាយការទារប្រាក់ដែលនៅសេសសល់ជាង ២៣៥ប៊ីលានវ៉ុន។ តាមការរាយការណ៍នាពេលថ្មីៗនេះ គម្រោងអភិវឌ្ឍន៍កាំកូស៊ីធី ត្រូវបានបង្កើតឡើងក្នុងគោលបំណងសាងសង់អគារពាណិជ្ជកម្ម និងលំនៅឋាននៅលើផ្ទៃដីប្រមាណ ១,៣២ លានម៉ែត្រការ៉េនៅរាជធានីភ្នំពេញ។ ពាក់ព័ន្ធនឹងករណីដែលកំពុងដំណើរការលើទ្រព្យសកម្មដែលមិនទាន់បញ្ចប់នេះ កាលពីថ្ងៃទី ១៩ ខែតុលា

លោក Zelensky បារម្ភខ្លាំងពេលមិនមានកៅអីក្នុងតុចរចាត្រីភាគីរវាងអាមេរិក ចិន និងរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/10/2026
បរទេស ៖ មេដឹកនាំអ៊ុយក្រែន លោកប្រធានាធិបតីVladimir Zelensky បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការទូតអន្តរជាតិទាំងឡាយណាដែលសម្រេចទាត់ប្រទេសរបស់លោកចេញ ជាពិសេសចំពោះកិច្ចពិភាក្សាដែលសំដៅទៅលើអនាគតរបស់ប្រទេសអ៊ុយក្រែន។ ការមិនពេញចិត្តរបស់លោក Zelensky ត្រូវបានបង្ហាញក្រោយពេលដែលមានលេចឬព័ត៌មានថា នឹងមានការរៀបចំកិច្ចជំនួបពិភាក្សាកំពូលរវាងមេដឹកនាំនៃប្រទេសអាមេរិក ចិន និងរុស្ស៊ី ប៉ុន្តែដោយមិនមានកៅអីរបស់អ៊ុយក្រែន។ ទីក្រុងគៀវត្រូវតែមានចំណែកចូលរួមក្នុងកិច្ចពិភាក្សាដែលកំណត់ជោគវាសនានាពេលអនាគតរបស់ខ្លួន។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអុីតាលី Corriere della Sera មេដឹកនាំអ៊ុយក្រែនរូបនេះបានព្រមានប្រឆាំងនឹងមហាអំណាចពិភពលោកទាំង៣





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content