ទេសចរណ៍មូស្លីម (Muslim Tour) អាចផ្តល់ផលចំណេញរាប់ពាន់លានដុល្លារដល់សេដ្ឋកិច្ច

បរទេស ៖ យោងតាមប្រភពពី Crescent Rating បានលើកឡើងថា ប្រជាជនមូស្លីមកំពុងកើនឡើងយ៉ាងឆាប់រហ័ស ហើយប្រទេសមួយចំនួនក៏កំពុងសម្លឹងមើលពីការកើនឡើងនៃភ្ញៀវទេសចរមូស្លីមផងដែរ។ ប្រជាជនមូស្លីមជាច្រើនយល់ឃើញថា ការធ្វើដំណើរជាឱកាសមួយដើម្បីយល់ដឹងពីទំនៀមទម្លាប់ និងវប្បធម៌ផ្សេងៗ។

សព្វថ្ងៃនេះ វិស័យទេសចរណ៍មូស្លីមកំពុង​រីក​ចម្រើន​ទៅ​ជា​ឧស្សាហកម្ម​ដែលផ្តល់ផលចំណេញរាប់​ពាន់​លាន​ដុល្លារដោយសារប្រជាជនមូស្លីមមានតម្រូវការពិសេស ដូចជា អាហារហាឡាល់ សំលៀកបំពាក់មូស្លីម និងធនាគារហាឡាល់ជាដើម។ តម្រូវការពិសេសទាំងនេះអាចបង្កើតទៅជាទីផ្សារថ្មីមួយដែលរីកចម្រើន​ ហើយការវិនិយោគនៅក្នុងទីផ្សារទេសចរណ៍មូស្លីមផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច។

ទន្ទឹមនឹងនេះ ទីផ្សារអាហារហាឡាល់ គឺជាផ្នែកមួយនៃទេសចរណ៍មូស្លីម និងជាឱកាសក្នុងរកចំណូលមួយដែលមិនគួរមើលរំលង។ ប្រជាជនមូស្លីមមានវិន័យបរិភោគអាហារហាឡាល់ និងសាច់សត្វដែលត្រូវបានសំលាប់តាមរបៀបដែលបានចែងនៅក្នុងគម្ពីកូរ៉ាន និងហាឌីត។ ជាធម្មតា ភ្ញៀវទេសចរមូស្លីមដែលទៅលេងប្រទេសដែលមិនមែនជាមូស្លីម គឺពួកគេពឹងផ្អែកលើអាហារបួស ឬ បន្លែដើម្បីបំពេញតម្រូវការរបបអាហាររបស់ពួកគេ ប៉ុន្តែវាជាបញ្ហាប្រឈមមួយ ដោយសារមិនមែនគ្រប់គ្នាអាចប្រកាន់ខ្ជាប់នូវរបបអាហារជាក់លាក់នោះទេ។ ទោះយ៉ាងណាក្តី ភោជនីយដ្ឋានមួយចំនួនចាប់ផ្តើមរៀបចំអាហារហាឡាល់សម្រាប់បំពេញតម្រូវការភ្ញៀវមូស្លីម។ KFC បានចាប់ផ្តើមលក់អាហារ fast-food បែបហាឡាល់នៅចក្រភពអង់គ្លេសរួចហើយ ចំណែកឯ Pizza Hut មានភោជនីយដ្ឋានមួយនៅប្រទេសអេត្យូពី ដែលបម្រើអាហារហាឡាល់ដល់អតិថិជនមូស្លីមរបស់ខ្លួន។ ក្រុមហ៊ុន​ទាំង​អស់​នេះ​កំពុង​ព្យាយាម​រក​ប្រាក់ចំណូល​តាមរយៈវិស័យទេសចរណ៍​មូស្លីម។ លើសពីនេះ អ្នកជំនួញ និងក្រុមហ៊ុនឯកជនទាំងនោះមិនត្រឹមតែទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃភ្ញៀវទេសចរមូស្លីមនោះទេ ប៉ុន្តែវិស័យទេសចរណ៍មូស្លីមជួយកសាងសេដ្ឋកិច្ចជាតិដ៏រឹងមាំផងដែរ។

យោងតាមសមាគមទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ បានលើកឡើងថា ប្រទេសតួកគីមានចំនួនភ្ញៀវទេសចរមកពីមជ្ឈិមបូព៌ាពី ២,១ លាននាក់ក្នុងឆ្នាំ២០១១ កើនឡើងដល់ប្រហែល ៣,៧ លាននាក់ក្នុងឆ្នាំ ២០១៥​។ តួកគីជាប់ចំណាត់ថ្នាក់លេខ ៣ ជាគោលដៅទេសចរណ៍ល្អបំផុតទី៣ របស់ពិភពលោកដែលអនុលោមតាមគោលការណ៍សាសនាឥស្លាមក្នុងឆ្នាំ២០១៩។ មិនត្រឹមតែប៉ុណ្ណោះ ចិនក៏កំពុងវិនិយោគលើទីផ្សារអាហារហាឡាល់ផងដែរ ដោយខ្លួន​កំពុង​សម្លឹង​មើល​ប្រទេស​ជិត​ខាង​ដែល​កាន់​សាសនា​ឥស្លាម​ដូចជា ប្រទេសប៉ាគីស្ថានជាដើម។ បន្ថែមពីនេះ ឧស្សាហកម្មអាហារហាឡាល់របស់ចិនកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយគេប៉ាន់ស្មានថា ទំហំទីផ្សារនៃឧស្សាហកម្មម្ហូបអាហារហាឡាល់របស់ចិនឈានដល់ប្រហែល ១០៣ ពាន់លានដុល្លារនៅឆ្នាំ២០២៣ នេះ។

ការកើនឡើងនៃភ្ញៀវទេសចរមូស្លីមដែលមកទស្សនាប្រទេសដែលមិនមែនជាមូស្លីម អាចដើរតួជាអ្នកបង្កើតសន្តិភាពផងដែរ ដោយកាត់បន្ថយការបែងចែកពូជសាសន៍។ ប្រជាជនមូស្លីមមាននៅគ្រប់ទីកន្លែងនៅលើពិភពលោក ប៉ុន្តែបញ្ហាជាច្រើនបង្កឲ្យមានការរើសអើង និង ភាពលំអៀងកើតឡើងទៅលើពួកគេ។ ដូច្នោះហើយ ក្រៅ​ពី​ការ​រក​ចំណូលពីវិស័យទេសចរណ៍មូស្លីំម ការទទួលស្វាគមន៍ភ្ញៀវទេសចរមូស្លីម ជួយកាត់បន្ថយការរើសអើងនៅក្នុងសង្គម ហើយធ្វើឲ្យជនជាតិមូស្លីមមានអារម្មណ៍សប្បាយរីករាយ និងផាសុកភាពក្នុងការទទួលសេវាកម្ម និងដំណើរទេសចរណ៍ផងដែរ។

បច្ចុប្បន្ននេះ ប្រទេស ឬអាជីវកម្មផ្នែកទេសចរណ៍ដែលផ្តល់ជូនសេវាកម្មទេសរណ៍មូស្លីមមិនត្រឹមតែទទួលបានផលចំណេញប៉ុណ្ណោះទេ ប៉ុន្តែវាជួយពួកគេឲ្យយល់ដឹងកាន់តែច្បាស់អំពីវប្បធម៌ឥស្លាម លើកកម្ពស់ការរួបរួមជាតិសាសន៍ និងជួយសេដ្ឋកិច្ចប្រទេសជាតិរីកចម្រើនផងដែរ។ មួយវិញទៀតនោះ ពិភពលោក​បច្ចុប្បន្ន​នេះមាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ណាស់​ ហើយវិស័យទេសចរណ៍មូស្លីមគឺជានិន្នាការថ្មីមួយដែលមិនគួរមើលរំលង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហៃ​ណាន​កាត់​បន្ថយ​ពន្ធ​ជិត ៦០០​ លាន​យន់ ​ក្រោម​គោលនយោបាយ​ពន្ធ​សូន្យ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​របស់​ប្រទេស​ចិន ​បាន​កាត់បន្ថយ​ពន្ធ​ចំនួន​ ​៥៩៨ លាន​យន់ ​តាមរយៈ​គោលនយោបាយ​ពន្ធ​សូន្យ​ ​(​zero​-​tariff​)​ ​គិត​ត្រឹម​ចុង​ខែ​កក្កដា ​បន្ទាប់ពី​កោះ​នេះ​បាន​ចាប់ផ្តើម​ដំណើរការ​ប្រតិបត្តិការ​គយ​ពិសេស​ទូទាំង​កោះ​ជា​ផ្លូវការ

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន