Shenzhen ទីក្រុងនៃអនាគតនឹងលែងមានក្រដាសប្រាក់ សូម្បីអ្នកសុំទានក៏មាន QR Code

ប្រទេសចិនកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថ FinTech ដែលកំពុងគ្របដណ្តប់លើគ្រប់ប្រព័ន្ធទូទាត់ឌីជីថលទាំងអស់ មានតួនាទីប្រតិបត្តិការច្រើនយ៉ាងស្ទើររាប់មិនអស់រាប់ចាប់ទាំងពីការផ្ទេរប្រាក់, កម្ចីប្រាក់, ការផ្ទេរប្រាក់រវាងមិត្តភ័ក្តិ រវាងក្រុមនឹងក្រុម ការចេញប័ណ្ណឥណទាន រហូតទៅដល់ប្រតិបត្តិការនៅ blockchain និងរូបិយប័ណ្ណនិម្មិតផងដែរ។

កន្លងមករដ្ឋាភិបាលចិនបានដាក់ចេញនូវទីតាំងអនុវត្តគម្រោងទីក្រុងឆ្លាតវ៉ៃបែប FinTech នេះនៅតាមទីតាំងជាច្រើនរួចមកហើយ ដែលជាលទ្ធផលគួរឲ្យភ្ញាក់ផ្អើលទីក្រុងដ៏សំខាន់មួយបានសម្រេចក្លាយខ្លួនទៅជាទីក្រុងគំរូ និងកំពុងបន្តការអនុវត្តផែនការនេះរហូតមកក្នុងនាមជាទីក្រុងុដែលមិនមានប្រតិបត្តិការក្រដាសប្រាក់ទៀតឡើយ ឬ ហៅថា Cashless city។

បច្ចុប្បន្ននេះ នៅក្នុងទីក្រុង Shenzhen ក្រដាសប្រាក់បានក្លាយទៅជារឿងអតីតកាលរបស់ពលរដ្ឋក្នុងទីក្រុង។ មនុស្សស្ទើរគ្រប់គ្នា លើកលែងតែមនុស្សចាស់ និងមនុស្សដែលមិនចេះបច្ចេកវិទ្យាមួយចំនួនតូចប៉ុណ្ណោះដែលមិនមានការប្រើប្រាស់បច្ចេកវិទ្យាកម្មវិធីទូរស័ព្ទមួយដែលគ្រប់គ្រងដោយរដ្ឋាភិបាលមានឈ្មោះថា WeChat ហើយនៅតែបន្តចាយក្រដាសប្រាក់។

វាគឺជាកម្មវិធីដែលមានមុខងារគ្រប់យ់ាង ឬហៅថា Super App និងទទួលបាននូវការពេញនិយមប្រើប្រាស់នៅទូទាំងប្រទេសចិន ប៉ុន្តែនៅក្នុងទីក្រុង Shenzhen កម្មវិធីនេះបានក្លាយទៅជាវិធីសាស្ត្រតែមួយគត់របស់ពលរដ្ឋក្នុងការប្រកបរបររកស៊ី និងធ្វើការប្រចាំថ្ងៃ ហើយនៅទីនេះមិនមានណាម្នាក់ដែលមានប្រើប្រាស់ក្រដាសប្រាក់នៅតាមខ្លួនទៀតឡើយ។

ពលរដ្ឋក្នុងទីក្រុងនិយាយថា វាគឺជារឿងធម្មតាសម្រាប់ពួកគេដែលមិនមានក្រដាសប្រាក់តាមខ្លួន ហើយអ្វីដែលចាំបាច់ត្រូវដាក់តាមខ្លួននោះគឺត្រឹមតែទូរស័ព្ទ និងមុខងារស្កេន QR Code ប៉ុណ្ណោះ។ នៅរាល់ពេលដែលពួកគេឃើញមនុស្សណាម្នាក់ដែលមានប្រើប្រាស់ក្រដាសប្រាក់មានន័យថាពួកគេទាំងនោះអាចជាមនុស្សចាស់ ឬមនុស្សដែលមិនចេះប្រើប្រាស់ស្មាតហ្វូនប៉ុណ្ណោះដែលវាមានចំនួនតិចតួចបំផុត។

ចាប់រាប់ពីការទូទាត់ជាសេវាជិះរថយន្តក្រុង ជួលកង់ ទិញផ្លែឈើ ទិញម្ហូបអាហារ និងគ្រប់សកម្មភាពពាណិជ្ជកម្មទាំងអស់ ហើយកាន់តែមិននឹកស្មាននោះ សូម្បីតែក្រុមអ្នកសុំទានតាមផ្លូវក៏មាន QR Code scanner ដែរ។

បច្ចេកវិទ្យាមានភាពងាយស្រួលប្រើប្រាស់ ងាយស្រួលក្នុងស្វែងរកកន្លែងប្រើប្រាស់ ហើយអ្នកណាក៏មានកម្មវិធីនេះក្នុងដៃគឺជាមូលហេតុដ៏សំខាន់ដែលពលរដ្ឋក្នុងទីក្រុងមិនមានការខ្វាយខ្វល់ជាមួយនឹងក្រដាសប្រាក់ទៀតឡើយ។ WeChat មានមុខងារអាចបង្វិលទឹកប្រាក់ដែលបានទូទាត់ខុសមកវិញដោយចំណាយពេលត្រឹមតែប៉ុន្មានវិនាទី ​ខុសពីបច្ចេកវិទ្យានៅតាមតំបន់ផ្សេងៗត្រូវរង់ចាំរហូតដល់មានការត្រួតពិនិត្យពីធនាគារចំណាយពី៣ទៅ១០ថ្ងៃ។

ទោះបីជាយ៉ាងណាក្តី ពលរដ្ឋនៅក្នុងទីក្រុងបានទទួលស្គាល់នូវចំណុចមួយដែលមិនអាចប្រកែកបានថាទិន្នន័យទាំងអស់ ទាំងប្រវត្តិនៃការចាយប្រាក់ និងប្រវត្តិនៃការប្រតិបត្តិការហិរញ្ញវត្ថុ ឬសូម្បីតែទិន្នន័យផ្ទាល់ខ្លួនគឺត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលចិន ប៉ុន្តែភាគច្រើននៃពលរដ្ឋមិនបានបង្ហាញនូវអារម្មណ៍ព្រួយបារម្ភចំពោះរឿងនេះដូចទៅនឹងពលរដ្ឋនៅក្នុងតំបន់អឺរ៉ុបនោះឡើយ។

គួរឲ្យដឹងដែរថា ទីក្រុង Shenzhen មានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសចិន គឺជាទីក្រុងទំនើបដែលតភ្ជាប់ទៅដល់ទីក្រុងហុងកុងប្រទេសចិន។ វាជាទីក្រុងគោលដៅទាក់ទាញទេសចរ ពាណិជ្ជកម្ម អចលនទ្រព្យ ជាពិសេសគឺការអនុវត្តបច្ចេកវិទ្យាទីក្រុងឆ្លាតវ៉ៃដែលយើងហៅថា Smart City នោះផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី