Tang Yu “តាំងយូ” រ៉ូបូត AI ដំបូងបំផុតលើពិភលោកទទួលបានតំណែងជា CEO នៅក្រុមហ៊ុនដ៏ធំមួយ

បច្ចេកវិទ្យា AI និងរ៉ូបូតបំពាក់បច្ចេកវិទ្យា AI គឺជាអនាគតរបស់ពិភពលោកដែលយើងនឹងមិនអាចជៀសផុតឡើយដែលមានន័យយើងគ្រប់គ្នាត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់ថា ការងារយ៉ាងច្រើនរបស់មនុស្សលោកនឹងត្រូវជំនួសមកវិញដោយមនុស្សយន្តទាំងនោះ។

ជាក់ស្តែង ថ្មីៗនេះកម្មវិធីដ៏ថ្មីសន្លាងមួយទៀតកំពុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពិភពលោក ពីព្រោះថាមុខងារពិសេសរបស់វាគឹនឹងអាចយកមកប្រើជំនួសឲ្យការងារអាជីពរបស់មនុស្សបានយ៉ាងច្រើនដូចជាការនិពន្ធបទចម្រៀងការផលិតអត្ថបទការរៀបចំកិច្ចការងារសាលា និងរហូតទៅដល់មុងងារសរសេរកូដកម្មវិធីកំព្យូទ័រទៀតផង។

ChatGPT ជារ៉ូបូតសន្ទនាស្វ័យប្រវត្តិបច្ចេកវិទ្យា AI ដ៏ទំនើបមិនធ្លាប់មាន ហើយបើទោះបីជាមិនទាន់អាចប្រើប្រាស់នៅគ្រប់ប្រទេសលើពិភពលោកក្តី និងកំពុងផ្តល់សេវាកម្មដោយការគិតថ្លៃប្រចាំខែក្តី ប៉ុន្តែមកទល់នឹងបច្ចុប្បន្នគិតចាប់តាំងតែពីខែវិច្ឆិកា ឆ្នាំ២០២២មកបច្ចុប្បន្ន មានអ្នកចុះឈ្មោះប្រើប្រាស់ដល់ទៅរាប់លាននាក់រួចមកហើយ។

មុន ChatGPT នេះ ប៉ុន្មានខែក៏មានការចេញផ្សាយនូវព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀតដែលមនុស្សយន្តបំពាក់ដោយបច្ចេកវិទ្យា AI មួយគ្រឿងត្រូវបានក្រុមហ៊ុនអន្តរជាតិដ៏ល្បីល្បាញតែងតាំងឲ្យទទួលបានតំណែងជាប្រធានប្រតិបត្តិរបស់ខ្លួន។ វាបានក្លាយទៅជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់ពិភពលោកមិនធ្លាប់កើតមាននៅឡើយដែលរ៉ូបូតអាចទទួលបានតំណែងខ្ពស់បំផុតនៅក្នុងប្រតិបត្តិការក្រុមហ៊ុនមួយដែលមានបុគ្គលិកសុទ្ធតែជាមនុស្សធម្មតា។

កាលពីខែសីហាឆ្នាំ២០២២ ក្រុមហ៊ុនហ្គេមអនឡាញដ៏ល្បីរបស់ចិន NetDragon Websoft បានធ្វើការប្រកាសតែងតាំងមនុស្សយន្ត AI ដែលមានឈ្មោះថា Tang Yu “តាំងយូ” ជាប្រធានប្រតិបត្តិហើយភ្លាមៗវាបានធ្វើឲ្យតម្លៃភាគហ៊ុនរបស់ខ្លួននៅលើទីផ្សារហ៊ុនហុងកុងបានស្ទុះឡើងយ៉ាងខ្លាំង។

ធៀបទៅនឹងពេលវេលា៦ខែចុងក្រោយ ភាគហ៊ុនរបស់ NetDragon បានផ្ទុះឡើងក្នុងអត្រាដល់ទៅ១០ភាគរយ ហើយបានធ្វើឲ្យតម្លៃរបស់ក្រុមហ៊ុនទាំងមូលនៅក្នុងទីផ្សារបានកើនឡើងទៅដល់៩ពាន់លានដុល្លារហុងកុង ឬត្រូវជា ១,១ពាន់លានដុល្លារអាមេរិកផងដែរ។

រំលឹកដែរថា នៅក្នុងពេលប្រកាសនោះក្រុមហ៊ុន NetDragon បានបង្ហាញជំនឿចិត្តថាប្រធានប្រតិបត្តិជាមនុស្សយន្តរូបនេះ នឹងអាចបង្កើនប្រសិទ្ធភាពសម្រាប់ការសម្រេចចិត្តនានាក្នុងក្រុមហ៊ុនព្រមទាំងអាចធ្វើការសម្រេចចិត្តទៅលើការគ្រប់គ្រងហានិភ័យ ក៏ដូចជាជួយធានាបាននូវកន្លែងការងារប្រកបដោយយុត្តិធម៌ និងប្រសិទ្ធភាពសម្រាប់បុគ្គលិកទាំងអស់ជាមិនខាន។

គួរឲ្យដឹងដែរថា NetDragon ដែលបច្ចុប្បន្នមានបុគ្គលិកធ្វើការរាប់ពាន់នាក់នោះត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ១៩៩៩ និងធ្លាប់មានបទពិសោធក្នុងការផលិតហ្គេមអនឡាញល្បីៗ ដូចជា Eudemons Online, Heroes Evolved និង Conquer Online ​ជាដើម និងក៏ដូចជាវេបសាយហ្គេមអនឡាញដំបូងរបស់ចិន 17173.com៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់