កម្មកររោងចក្រវៀតណាមរាប់​ម៉ឺន​នាក់ត្រូវបានបញ្ឈប់ពីការងារ ក្នុងនោះមាន ៣០ ០០០ នាក់ជាស្ត្រី

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Yahoo!news បានរាយការណ៍ថា កម្មកររោងចក្រវៀតណាមរាប់​ម៉ឺន​នាក់ត្រូវបានបញ្ឈប់ពីការងារ ដោយសារប្រទេសលោកខាងលិចបានកាត់បន្ថយការចំណាយលើការនាំចូលរបស់ពួកគេ។ ការធ្លាក់ចុះនៃសេដ្ធកិច្ច​ និងវិបត្តិតម្លៃនៃការរស់នៅនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលជាទីផ្សារសំខាន់ៗសម្រាប់ការនាំចូលទំនិញពីវៀតណាម ត្រូវបានគេមើលឃើញថាអត្រានៃការទិញទំនិញដោយប្រទេសលោកខាងលិចមានការធ្លាក់ចុះនាពេលថ្មីៗនេះ។

កម្មការិនី​រោងចក្រ​ដែលជាកម្លាំង​ពលកម្ម​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​របស់​វៀតណាម​ប្រហែល ៨០ ភាគរយ គឺបាន​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុតដោយសារបញ្ហាបន្តបន្ទាប់គ្នា។ កម្មករជិតកន្លះលាននាក់ផ្សេងទៀតត្រូវបានបង្ខំឱ្យធ្វើការតិចម៉ោង ដោយសារការបញ្ជាទិញពីប្រទេសក្រៅមានធ្លាក់ចុះនៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលជាបណ្តុំប្រទេសនាំចេញសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងសង្ហារឹមដ៏ធំបំផុតមួយរបស់ពិភពលោក។

យោងទៅតាមប្រភពដដែលបាននិយាយថា ស្ថានភាពឥឡូវនេះគឺអាក្រក់ជាងការរាតត្បាតកូវីដ-១៩ ទៅទៀត ដោយគិតចាប់តាំងពីខែកញ្ញារហូតមក ក្រុមហ៊ុនជាង ១​ ២០០ ដែលភាគច្រើនជាអាជីវកម្មបរទេសបានបញ្ឈប់បុគ្គលិក ឬកាត់បន្ថយម៉ោងធ្វើការ ហើយបើប្រៀបធៀបទៅនឹងឆ្នាំមុន ការបញ្ជាទិញធ្លាក់ចុះពី ៣០ ទៅ ៤០ ភាគរយពីសហរដ្ឋអាមេរិក និង ៦០ ភាគរយពីអឺរ៉ុប ដោយសារការកើនឡើងអតិផរណា និងវិក្កយប័ត្រថាមពលបានឡើងថ្លៃ។ ក្នុងរយៈពេល ៤ ខែចុងក្រោយនៃឆ្នាំនេះ កម្មករជាង ៤៧០ ០០០ នាក់បានកាត់បន្ថយម៉ោងធ្វើការរបស់ពួកគេ ខណៈដែលមនុស្សប្រហែល ៤០ ០០០ នាក់បានបាត់បង់ការងាររបស់ពួកគេ ដោយក្នុងនោះមានប្រមាណ ៣០ ០០០ នាក់ជាស្ត្រី។

ក្រុមហ៊ុនយក្ស Pouyuen ដែលជាអ្នកផលិតស្បែកជើង Nike បានបញ្ឈប់កម្មកររបស់ខ្លួនចំនួន ២០ ០០០ នាក់ ខណៈដែលអ្នកវិនិយោគបរទេសធំជាងគេរបស់វៀតណាមគឺ Samsung Electronics បានចាប់ផ្តើមកាត់បន្ថយការផលិតស្មាតហ្វូនរបស់ខ្លួន។

អ្នកស្រី Nhieu អាយុ ៣១ ឆ្នាំ ដែលជាកម្មការនីរោងច្រកនៅទីក្រុងហូជីមិញ បានប្រាប់ថាគាត់លែងចង់ធ្វើការនៅក្រុមហ៊ុន Ty Hung ដែលជាក្រុមហ៊ុនផលិតស្បែកជើងដែលផ្គត់ផ្គង់ស្លាកយីហោធំៗរបស់ប្រទេសលោកខាងលិច។ រោងចក្របានប្រាប់ថា ពួកគេមិនមានការបញ្ជាទិញគ្រប់គ្រាន់ទេ ដែលធ្វើឱ្យគាត់ភ័យខ្លាចជាខ្លាំងណាស់។ គាត់ទទួលបានប្រាក់ខែ ២២០ ដុល្លារក្នុងមួយខែនៅក្នុងទីក្រុងដ៏ថ្លៃមួយនេះ ខណៈដែលប្រាក់ចំណូលប្រចាំខែជាមធ្យមគឺ ៣៧០ ដុល្លារ។

លោក Nguyen Thi Thom អាយុ ៣៥ ឆ្នាំ ដែលត្រូវបានបញ្ឈប់ពីក្រុមហ៊ុនកាត់ដេរកូរ៉េខាងត្បូងដែលផលិតសំលៀកបំពាក់ឱ្យក្រុមហ៊ុនលក់រាយដ៏ធំរបស់អាមេរិក Walmart បាននិយាយថា វាមិនងាយស្រួលទេក្នុងការស្វែងរកការងារថ្មីដូចពីពេលកាលរាតត្បាតកូវីដ-១៩នោះទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ