មនុស្សយន្តមួយប្រភេទកំពុងឃ្លាំមើលការរស់នៅរបស់សត្វភេនឃ្វីន ដើម្បីការពារពួកវាពីការផុតពូជ

បរទេស៖​ យោងតាមប្រភពពី Weforum បង្ហាញថា មនុស្សយន្តមួយប្រភេទកំពុងឃ្លាំមើលសត្វភេនឃ្វីន ដើម្បីការពារពួកវាពីការផុតពូជ។ មនុស្សយន្តនេះមានឈ្មោះថា​ ECHO និងមានកម្ពស់ត្រឹមតែ ១ ម៉ែត្រប៉ុណ្ណោះ ដែលអាចចូលទៅជិតសត្វភេនឃ្វីនដោយមិនបំភ័យពួកវា។ បន្ទាប់មក វាប្រើស្កែនអេឡិចត្រូនិកមកលើភេនឃ្វីន ដើម្បីប្រមូលទិន្នន័យអំពីរបៀបដែលសត្វភេនឃ្វីនរស់នៅ។ មនុស្សយន្ត ECHO ជាផ្នែកមួយនៃគម្រោង ៣០ ឆ្នាំ ដើម្បីសិក្សាពីសត្វភេនឃ្វីនប្រភេទពូជ Emperor ដែលរស់នៅនៅទ្វីបអង់តាក់ទិក។ មិនត្រឹមតែប៉ុណ្ណោះ ECHO អាចត្រូវបានបញ្ជាពីចម្ងាយ និងមានកាមេរ៉ាអាចបង្វិលបាន ៣៦០ ដឺក្រេ ដែលងាយស្រួលសម្គាល់សត្វភេនឃ្វីន។ ECHO ត្រូវបានបង្កើតឡើងដោយមន្ទីរពិសោធន៍សត្វសមុទ្រ Woods Hole Oceanographic Institution (WHOI) ក្នុងរដ្ឋ Massachusetts ។

អ្នកវិទ្យាសាស្ត្របានចាត់ទុកសត្វភេនឃ្វីប្រភេទពូជ Emperor ជាពូជឆ្មាំដែលរស់នៅប្រចាំសមុទ្រខាងត្បូងចាយូរណាស់មកហើយ ហើយវាជាសត្វមំសាសីកំពូលមួយនៅក្នុងប្រព័ន្ធអេកូឡូស៊ី។ លើសពីនេះអ្នកវិទ្យាសាស្ត្រចង់ដឹងថា តើការលូតលាស់រស់នៅរបស់សត្វភេនឃ្វីនអាចប្រាប់ពួកគេអំពីស្ថានភាពនៃមហាសមុទ្រភាគខាងត្បូងទាំងមូលដែរឬទេ?

Daniel Zitterbart អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់នៅ WHOI បាននិយាយថា ភេនឃ្វីនពូជ Emperor គឺជាឆ្មាំនៃមហាសមុទ្រភាគខាងត្បូង។ តាមរយៈទិន្នន័យពី ECHO បានបង្ហាញពីការរស់នៅរបស់ភេនឃ្វីននៅមហាសមុទ្រ ការហែល និងការរកចំណីរបស់ពួកវា រួមទាំងព័ត៌មានអំពីកន្លែងដែលពួកវាបានទៅ តើពួកវារកឃើញអាហារបានប៉ុន្មាន និងសកម្មភាពដែលពួកវាកំពុងធ្វើ។ ដូច្នោះហើយ ប្រសិនបើសត្វភេនឃ្វីនស្ថិតនៅក្នុងស្ថានភាពអាក្រក់ នោះប្រព័ន្ធអេកូឡូស៊ីនឹងកាន់តែអាក្រក់ដូចគ្នា។ សត្វភេនឃ្វីនអាចបង្ហាញអ្នកវិទ្យាសាស្រ្តអំពីសុខុមាលភាពនៃបរិស្ថាន និងស្ថានភាពមហាសមុទ្រភាគខាងត្បូង។ តាមរយៈការការពារសត្វភេនឃ្វីន Emperor គឹអ្នកវិទ្យាសាស្រ្តកំពុងការពារមហាសមុទ្រភាគខាងត្បូង ដើម្បីជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការរលាយផ្ទាំងទឺកកក។

ទន្ទឹមនឹងនេះ បម្រែបម្រួលអាកាសធាតុដែលបណ្ដាលមកពីមនុស្សកំពុងជះឥទ្ធិពលលើទ្វីបអង់តាក់ទិក ដែលបង្កឱ្យមានការរលាយទឹកកក និងការផ្លាស់ប្តូរជីវចម្រុះរបស់វា។ សត្វភេនឃ្វីនប្រភេទពូជ​ Emperor ជាប្រភេទសត្វភេនឃ្វីនដ៏ធំបំផុតរបស់ពិភពលោក និងរស់នៅផ្តាច់មុខក្នុងទ្វីបអង់តាក់ទិក ប៉ុន្តែភេទឃ្វីន ៩៨៥ ក្បាលកំពុងស្ថិតក្រោមការគំរាមកំហែង។

អ្នកវិទ្យាសាស្ត្រនិយាយថា ប្រភេទសត្វនេះអាចនឹងត្រូវផុតពូជនៅឆ្នាំ ២១០០។  គួរឲ្យបញ្ជាក់ផងដែរថា​ សត្វភេនឃ្វីន Emperor ត្រូវបានចុះបញ្ជីជាប្រភេទសត្វជិតផុតពូជដោយមន្ទីរអភិរក្សត្រី និងសត្វព្រៃរបស់សហរដ្ឋអាមេរិកនៅខែតុលា ឆ្នាំ ២០២២ ដោយសារការប្រែប្រួលអាកាសធាតុបានគំរាមកំហែងដល់ទីជម្រក និងការរស់នៅរបស់ពួកវា។ ឥឡូវនេះ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងធ្វើការរួមគ្នា ដើម្បីព្យាយាមជួយសង្គ្រោះភេនឃ្វីនទាំងនេះពីស្ថានភាពដ៏អាក្រក់បំផុត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ចិន​-​រុស្ស៊ី ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​ ១ ​សប្តាហ៍​នៅ​ដែន​សមុទ្រ​នៃ​ខេត្ត​ Qingdao​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​រុស្ស៊ី ​បាន​ប្រកាស​ថា​ ​លំហាត់​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ ​Joint​ ​Sea​-​2026​ ​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ចិន​ នឹង​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ​គិត​ចាប់ពី​ថ្ងៃចន្ទ​នេះ ​តទៅ

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា