ប្រធានាធិបតីកូរ៉េខាងត្បូងជាប់ឆ្នោតថ្មី ឡើងមកដោះស្រាយបញ្ហានយោបាយធំៗចំនួន ៣

បរទេស ៖ កាលពីថ្ងៃពុធម្សិលមិញនេះ ប្រធានាធិបតីកូរ៉េខាងត្បុងថ្មីដែលទើបតែបានឈ្នះឆ្នោត លោក Lee Jae Myung បានឡើងធ្វើសច្ចាប្រណិធានជាផ្លូវការនៅចំពោះមុខរដ្ឋសភាជាតិ។

លោក Lee ដែលត្រូវបានគេស្គាល់ជាយូរមកហើយថាជាអ្នកនយោបាយដែលកើតចេញពីត្រកូលអ្នកមានជីវភាពក្រលំបាកកាលពីនៅកុមារនោះ គឺតែងតែប្តេជ្ញាចិត្តជានិច្ចចំពោះអ្នកគាំទ្រ និងពលរដ្ឋកូរ៉េខាងត្បូងថា លោកនឹងប្រយុទ្ធប្រឆាំងឲ្យខាងតែបាននូវបញ្ហាវិសមភាពសង្គម និងបញ្ហាអំពើពុករលួយនៅក្នុងប្រទេស។

សូមរំលឹកដែរថា អាណត្តិ ៥ ឆ្នាំរបស់លោក Lee បានចាប់ផ្តើមភ្លាមនៅថ្ងៃពុធសប្ដាហ៍នេះ ពោលគឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះនៅពេលដែលលទ្ធផលនៃការបោះឆ្នោតជាបន្ទាន់មួយត្រូវបានធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ការបោះឆ្នោតដែលធ្វើឡើងភ្លាមៗក្រោយពេលដែលមានការទម្លាក់តំណែងលោក Yoon Suk Yeol កាលពីខែមេសា និងបន្ទាប់ពីអតីតមេដឹកនាំរូបនេះបានបង្កើតភាពចលាចលនៅក្នុងប្រទេសតាមរយៈការដាក់ចេញនូវច្បាប់អាជ្ញាសឹកកាលពីចុងឆ្នាំ២០២៤ ទាំងគួរឲ្យភ្ញាក់ផ្អើល ប៉ុន្តែមិនទទួលបានជោគជ័យនោះឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍នាពិធីឡើងកាន់តំណែង លោក Lee ត្រូវបានគេមើលឃើញថា នឹងត្រូវដាក់អាទិភាពក្នុងការដោះស្រាយបញ្ហានយោបាយធំៗចំនួន៣ ដែលក្នុងនោះរួមមានទាំងការធ្វើឲ្យប្រសើរឡើងវិញនៃគោលនយោបាយទំនាក់ទំនងជាមួយនឹងសម្ព័ន្ធមិត្តដែលមានអាម៉េរិក និងជប៉ុនផងដែរ រួមនឹងគោលនយោបាយធ្វើឲ្យល្អឡើងវិញនូវទំនាក់ទំនងជាមួយនឹងប្រទេសបងប្អូនកូរ៉េខាងជើងដែលបានជាប់គាំងតាំងពីឆ្នាំ២០១៩ ជាពិសេសបញ្ហានយោបាយក្នុងស្រុកដែលជួបបញ្ហាតាំងតែពីចុងឆ្នាំ២០២៤មកនោះផង។

ចំពោះមុខ បញ្ហាដំបូងអំពីប្រទេសកូរ៉េខាងជើង លោក Lee បានលើកឡើងបែបនេះថា៖ រដ្ឋាភិបាលរបស់លោកនឹងរៀបចំផែនការដើម្បីទប់ទល់នឹងការគំរាមកំហែងពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងតាមរយៈការត្រៀមខ្លួនរារាំងដ៏ខ្លាំងក្លាដោយផ្អែកលើសម្ព័ន្ធមិត្តរឹងមាំជាមួយនឹងសហរដ្ឋអាម៉េរិក។ ប៉ុន្តែយ៉ាងណាក្តី លោកបានបង្ហើបថា កូរ៉េខាងត្បូង នឹងនៅតែបើកទ្វារសម្រាប់ការបង្កើតច្រកទាក់ទងគ្នាឡើងវិញជាមួយនឹងកូរ៉េខាងជើងដោយសង្ឃឹមថាសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េនៅតែអាចកើតមានឡើងទៅរួច។

យ៉ាងណាក្តី នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេថា តើលទ្ធផលបោះឆ្នោតលើកនេះនឹងអាចជះឥទ្ធិពលកម្រិតណាដល់គោលនយោបាយការបរទេសរបស់ទីក្រុងសេអ៊ូល ពីព្រោះថា កន្លងមកលោក Lee តែងតែទទួលបាននូវការរិះគន់ថា ជាបុគ្គលដែលមិនសូវមានទំនោរទៅកាន់អាម៉េរិក និងជប៉ុននោះឡើយ ប៉ុន្តែ ហាក់មានបំណងចង់ជិតស្និទ្ធជាមួយចិន និងកូរ៉េខាងជើងទៅវិញ។ ចំពោះបញ្ហាគោលនយោបាយជាមួយនឹងសម្ព័ន្ធមិត្តអាម៉េរិក និងជប៉ុន លោក Lee បានប្តេជ្ញាម្តងហើយម្តងទៀតនៅក្នងសភាថា នឹងចាប់ផ្តើមធ្វើឲ្យល្អប្រសើរ និងមានភាពរឹងម៉ាំឡើងវិញនៃកិច្ចសហប្រតិបត្តិការត្រីភាគី ហើយធ្វើឲ្យវិបត្តិនានាដែលកំពុងកើតមានឡើងក្លាយទៅជាឱកាសសម្រាប់ទាញយកផលប្រយោជន៍ជូនជាតិមាតុភូមិ។

មកទល់ពេលនេះ ការតែងតាំងគណៈរដ្ឋមន្ត្រីបានចាប់ផ្តើមដំណើរការទាំងប្រធានផ្នែកកិច្ចការងារនយោបាយសំខាន់ បូករួមទាំងនាយករដ្ឋមន្ត្រីផងដែរ ប៉ុន្តែបច្ចុប្បន្ន នយោបាយផ្ទៃក្នុងរបស់កូរ៉េខាងត្បូងនៅតែបន្តមានភាពរកាំរកូសនៅឡើយដែលនេះនឹងក្លាយទៅជាការងារអាទិភាពសំខាន់មួយផ្សេងទៀតសម្រាប់លោក Lee ចូលខ្លួនមកដោះស្រាយ។

ក្នុងនោះដែរ លោក Lee នៅតែសន្យាថា នឹងមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់លើករណីជុំវិញការដាក់ច្បាប់អាជ្ញាសឹករបស់លោកអតីតប្រធានាធិបតី Yoon ដោយពណ៌នាថា វាជាការបះបោរដែលដណ្តើមយកអធិបតេយ្យភាពរបស់ប្រជាជនខ្លួនឯងដោយប្រើប្រាស់អាវុធ។

គួរឲ្យដឹងដែរថា មេដឹកនាំធំៗរបស់ពិភពលោកដែលមានការពាក់ព័ន្ធទៅនឹងបញ្ហាខាងលើ បូករួមទាំងអាម៉េរិក ជប៉ុន និងចិនផងដែរនោះ បានផ្ញើសារអបអរសាទរចំពោះការឡើងកាន់តំណែងរបស់លោក Lee ប៉ុន្តែលើកលែងតែភាគីខាងកូរ៉េខាងជើងដែលមកទល់ពេលនេះនៅមិនទាន់មានប្រតិកម្មណាមួយនៅឡើយទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី


Leave a Reply

Your email address will not be published.Required fields are marked *