កតិកាសញ្ញាការពារជាតិចំនួន២ រវាងហ្វីលីពីន និងជប៉ុន ត្រៀមបង្កើតឡើងផ្តោតលើបញ្ហាជម្លោះដែនទឹកជាមួយចិន

បរទេស ៖ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន លោក Shigeru Ishiba កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសថា ជប៉ុន និងប្រទេសហ្វីលីពីន កំពុងរៀបចំផែនការពិភាក្សារួមគ្នាទៅលើឯកសារកតិកាសញ្ញាលើវិស័យការពារជាតិចំនួន២ក្នុងពេលឆាប់ៗនេះ។

មេដឹកនាំជប៉ុនរូបនេះបានលើកឡើងទៀតថា កតិកាសញ្ញាដ៏សំខាន់នេះនឹងជួយលើកកំពស់សម្ព័ន្ធភាពលើវិស័យសន្តិសុខជាតិរវាងប្រទេសទាំងពីរផង ជាពិសេសគឺដើម្បីបន្តភាពរឹងមាំក្នុងការប្រឈមមុខជាមួយនឹងមហាអំណាចចិននៅចំពោះបញ្ហាជម្លោះដែនទឹករួមគ្នាផង។

ជំនួបពិភាក្សាគ្នាដោយផ្ទាល់រវាងមេដឹកនាំជប៉ុនជាមួយនឹងលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. នាទីក្រុងម៉ានីលកាលពីថ្ងៃអង្គារដដែលនេះក៏មានការលើកឡើងអំពីប្រធានបទនៃបញ្ហាតម្លើងពន្ធគយរបស់សហរដ្ឋអាមេរិក ហើយក៏ដូចជាបញ្ហានៃដំណើរការប្រព័ន្ធទីផ្សារសេរីរបស់សកលផងដែរ។

គួរឲ្យដឹងដែរថា ដំណើរទស្សនកិច្ចទៅដល់ប្រទេសហ្វីលីពីនលើកនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោក Ishiba បានបញ្ចប់ទស្សនកិច្ចនៅក្នុងប្រទេសវៀតណាមមុននេះមួយថ្ងៃ។ វៀតណាមក៏ត្រូវបានគេស្គាល់ថាជាភាគីស្ថិតនៅក្នុងបញ្ជីចំណាប់ខ្មាំងនៃវិបត្តិបញ្ហាជម្លោះដែនទឹកជាមួយនឹងរដ្ឋាភិបាលទីក្រុងប៉េកាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយដូចគ្នា។

យ់ាងណាក្តី មកទល់ពេលនេះក្រុងប៉េកាំងនៅមិនទាន់ធ្វើការឆ្លើយតបណាមួយចំពោះដំណើរទស្សនកិច្ចលើកនេះទេ ប៉ុន្តែចិនតែងតែបានទាមទារថា ដែនទឹកទាំងអស់ដែលមានវត្តមានកងឆ្មាំសមុទ្ររបស់ខ្លួន និងមូលដ្ឋានទ័ពនៅតាមដែនកោះសិប្បនិម្មិតទាំងអស់គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួនទាំងដែលភាគីជម្លោះផ្សេងទៀត ដូចជា ម៉ាឡេស៊ី ប្រ៊ុយណេ និងកោះតៃវ៉ាន់ មិនដែលបានទទួលស្គាល់នោះឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍រួម លោក Marcos បានលើកឡើងថា៖ លោកនឹងបន្តពង្រឹងដៃគូជាយុទ្ធសាស្ត្រជាមួយនឹងប្រទេសជប៉ុនដើម្បីបន្តចែករំលែកគំនិតយោបល់ក្នុងការរក្សាឲ្យបាននូវប្រជាធិបតេយ្យ និងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។

ជារឿយៗ នៅតាមដែនសមុទ្រចិនខាងកើត ប្រទេសចិនតែងតែបញ្ជូននាវាឆ្មាំសមុទ្រ និងយន្តហោះ ទាំងដែនទឹក និងដែនអាកាស ដែលព័ទ្ធជុំវិញកោះមួយចំនួន ត្រូវបានទាមទារដោយទីក្រុងតូក្យូ និងប៉េកាំង ដើម្បីរំខានដល់នាវាជប៉ុន។

កតិកាសញ្ញាការពារជាតិដែលជប៉ុន និងហ្វីលីពីននឹងចាប់ផ្តើមចរចា ត្រូវបានគេហៅថា ជាកិច្ចព្រមព្រៀង Acquisition and Cross-servicing Agreement ដែលក្នុងនោះទី១គឺនឹងអនុញ្ញាតឱ្យមានការផ្តល់ស្បៀងអាហារ ប្រេងឥន្ធនៈ និងសម្ភារៈចាំបាច់ផ្សេងទៀតនៅពេលកងកម្លាំងជប៉ុនធ្វើទស្សនកិច្ចនៅហ្វីលីពីន ហើយមួយផ្សេងទៀតគឺផ្តោតទៅលើសុវត្ថិភាពនៃការចែករំលែកព័ត៌មានពីកិច្ចការពារដោយសម្ងាត់ និងព័ត៌មានយោធារវាងភាគីទាំងពីរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

មុខរបរចិញ្ចឹមគ្រួច ឆាប់បានទទួលផល ហើយរកចំណូល​បានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

មុខរបរចិញ្ចឹមគ្រួច ហាក់ត្រូវបានមើលរំលងពីបណ្តាកសិករក្នុងស្រុក ប៉ុន្តែមុខរបរមួយនេះមិនត្រឹមតែងាយស្រួលប្រកប និងឆាប់បានប្រមូលផលលក់នៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណូលខ្ពស់រហូតខ្ទង់ពាន់ដុល្លារក្នុងមួយខែៗទៀតផង

ឥណ្ឌូនេស៊ី ចាយលុយប្រមាណ ១,៤៨ ពាន់លានដុល្លារ ទប់ទល់វិបត្តិថាមពល និងការធ្លាក់ថ្លៃរូបិយវត្ថុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកញ្ចប់ថវិកាប្រមាណ ១,៤៨ ពាន់លានដុល្លារអាម៉េរិកដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់ជាមួយវិបត្តិថាមពលដែលកំពុងកើតមានជាសកល ជាពិសេសទប់តម្លៃរូបិយវត្ថុនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៦

វិស័យជាច្រើននៅប៊ុលហ្គារី ទទួលបានប្រយោជន៍ ក្រោយប្តូរមកចាយលុយអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្រោយពេលដែលប៊ុលហ្គារីបានចូលខ្លួនជាសមាជិកនៃក្រុមប្រទេសតំបន់ចាយប្រាក់អឺរ៉ូមួយរយៈក្រោយមក ក្រុមហ៊ុនរកស៊ីក្នុងស្រុកកំពុងវិភាគនិងសម្លឹងមើលថា តើអត្ថប្រយោជន៍ពិតប្រាកដនឹងកើតឡើងសម្រាប់អាជីវកម្មពួកគេឬទេ

កូនខ្មែរ ផលិតស្បែកហ្វ្រំាងម៉ូតូលក់ដាច់ខ្លាំង រហូតផលិតមិនទាន់

ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

កូនខ្មែរ លោក សាន វាសនា ដែលជាអតីតជាងជួសជុលម៉ូតូម្នាក់ បានខិតខំកែច្នៃផលិតបានស្បែកហ្វ្រាំងម៉ូតូ មានគុណភាពល្អមិនចាញ់ផលិតផលនាំចូលពីបរទេស ពិសេស ទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទូរទាំងប្រទេស រហូតផលិតលក់មិនទាន់ទៀតផង

ប្រជាពលរដ្ឋ សាទរ​ចំពោះគម្រោងបើកផ្លូវថ្មីពីតំបន់បឹងកក់​ទៅ​មហាវិថីព្រះមុនីវង្ស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/06/2026

ប្រជាពលរដ្ឋ​ដែល​រស់នៅជុំវិញតំបន់​បឹង​កក់​ ក៏ដូចជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​កាត់តាមតំបន់​នេះ បានបង្ហាញការ​សាទរ​ចំពោះគម្រោង​បើកផ្លូវថ្មីនៅតំបន់​បឹងកក់​ ដែលធ្វើឱ្យការ​​ធ្វើដំណើរកាន់តែងាយស្រួល​កាត់បន្ថយការ​កកស្ទះចរាចរណ៍ និង​ចំណេញពេលវេលា

សេចក្តីព្រាងច្បាប់វិសោធនកម្មផ្លូវថ្នល់ នឹងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់មានសារៈសំខាន់ខ្លាំងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ថែទាំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់សម័យ។

SK Hynix ដណ្តើមតំណែង Samsung ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតនៅកូរ៉េខាងត្បូង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ SK Hynix បានវ៉ាដាច់ក្រុមហ៊ុន Samsung Electronics ក្លាយជាក្រុមហ៊ុនចុះបញ្ជី ដែលមានតម្លៃបំផុតរបស់ប្រទេសកូរ៉េខាងត្បូង

សិប្បកម្មកែច្នៃចំណីអាហារក្នុងស្រុក សម្រុកបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញទៅក្រៅប្រទេស

ជំនួញ, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សិប្បកម្មកែច្នៃចំណីអាហារក្នុងស្រុក ដែលរួមមានទាំងប្រភេទអាហារសម្រេច និងពាក់កណ្តាលសម្រេច កំពុងសម្រុកបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញទៅក្រៅប្រទេស

Leave a Reply

Your email address will not be published. Required fields are marked *