ក្នុងខែមករា ឆ្នាំ២០២៤ ការនាំចេញ​កៅស៊ូរបស់​កម្ពុជាកើន​ឡើង​ ​១​២​៣​ ​ភាគរយ​

​ ​ភ្នំពេញ៖ ​កម្ពុជា​រកចំណូល​បាន​ ​១​២​១​ ​លាន​ដុល្លារ​ពី​ការនាំចេញ​កៅស៊ូ​ក្នុង​ខែ​ដំបូង​នៃ​ឆ្នាំ២០២៤ស្រប​ពេល​មានការ​ធ្លាក់ចុះ​នៃ​តម្រូវ​ការ​ពិភពលោក ដែលចំនួននេះកើន​ឡើង​ ​១​២​៣​,​៥​ ​ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​ ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពាណិជ្ជកម្ម​ចុងក្រោយ​របស់​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋា​ករ​ ​។​

យោងតាមទិន្នន័យ​ដដែលបាន​បង្ហាញ​ថា​ នៅ​ឆ្នាំ​២​០​២​៣​ ​កម្ពុជា​រកចំណូល​បាន​ ​៩​១​៩​ ​លាន​ដុល្លារ​ពី​ការនាំចេញ​កៅស៊ូ​ ​និង​ផលិតផល​ធ្វើ​ពី​កៅស៊ូ​ ​កើន​ឡើង​ ​៦​៩​,​៦​ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ២០២២។​ ​​ប្រទេស​ផលិត​កៅស៊ូ​ធម្មជាតិ​ធំ​ជាងគេ​កាលពីឆ្នាំមុន គឺជាប្រ​ទេស​ថៃ​ ​បន្ទាប់មក​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​វៀតណាម​ ​ចិន​ ​ឥណ្ឌា​ ​ម៉ាឡេស៊ី​ ​និង​កម្ពុជា​។​ ​ប្រទេស​ចិន​បន្ត​ជា​អ្នកទិញ​កៅស៊ូ​ធម្មជាតិ​ធំ​ជាងគេ​បន្ទាប់មក​ប្រទេស​ឥណ្ឌា​ ​ថៃ​ ​និង​ម៉ាឡេស៊ី​។​​ រីឯទី​ផ្សារ​នាំចេញ​កៅស៊ូ​កម្ពុជា​ភាគច្រើន​រួម​មាន​ ​ចិន​ ​វៀតណាម​ ​ម៉ាឡេស៊ី​ ​សិង្ហបុរី​ ​ឥណ្ឌា​ ​និង​សហភាព​អឺរ៉ុប​។

យោង​តាម​អ្នកជំនាញ​ ​ទី​ផ្សារ​កៅស៊ូ​ធម្មជាតិ​នៅតែ​បន្ត​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​ធំ​ៗ​ ​ជាពិសេស​ដោយសារតែ​កំណើន​សេដ្ឋកិច្ច​ចិន​តិច​ជាង​ការ​រំពឹង​ទុក​នៅ​ក្នុង​ត្រីមាស​ទីពីរ​នៃ​ឆ្នាំនេះ​ ហើយ​ចិន​ជា​ប្រទេស​ផលិត​សំបក​កង់​ធំបំផុត​ក្នុង​ពិភពលោក​។​ បន្ថែមពី​លើ​នេះ​ ​គឺ​ផល​ប៉ះពាល់​នៃ​សង្គ្រាម​រុស្ស៊ី-​អ៊ុយ​ក្រែ​ន​ ​និង​អ៊ីស្រាអែល​-​ហា​ម៉ា​ស​ ​ដែល​អូស​បន្លាយពេល​យូរ​ ​​។​

យោង​តាម​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ ​ឆ្នាំ​២​០​២​៣​ ​កម្ពុជា​រកចំណូល​បាន​ ​៩​១​៩​ ​លាន​ដុល្លារ​ពី​ការនាំចេញ​កៅស៊ូ​ ​និង​ផលិតផល​ធ្វើ​ពី​កៅស៊ូ​ ​ ​កើន​ឡើង​ ​៦​៩​,​៦​ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ២០២២។ កម្ពុជា​ក៏មាន​រោងចក្រ​កែច្នៃ​កៅស៊ូ​ ​និង​មជ្ឈមណ្ឌល​សិប្បកម្ម​ចំនួន​ ​១​៦​៨​ ​ក្នុង​ខេត្ត​ចំនួន​ ​១​១​។​

គិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានផ្ទៃដីដាំកៅស៊ូ សរុបជាង ៤០ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចម្ការកៅស៊ូ កសិ-ឧស្សាហកម្ម មានជាង ៤៦ ០០០ហិកតា ផ្ទៃដីចម្ការកៅស៊ូសម្បទានដីសេដ្ឋកិច្ចចំនួនជាង ១៨០ ០០០ហិកតា និងផ្ទៃដីចម្ការកៅ​ស៊ូគ្រួសារ មានជាង១៨០ ០០០ហិកតា។

យោង​តាម​ទិន្នន័យ​របស់​សមាគម​ប្រទេស​​ផលិត​កៅស៊ូ​ធម្មជាតិ ​AN​R​P​C កំពង់ធំ​ ​គឺជា​ខេត្ត​ដែល​ផលិត​កៅស៊ូ​នាំមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​មានផ្ទៃ​ដី​ដាំដំណាំ​សរុប​ចំនួន​ ​១​៥​,​៤​ ​បន្ទាប់មក​ខេត្ត​មណ្ឌលគិរី​ (​៨​,​៤​ ​ភាគរយ​) ​និង​ស្ទឹង​ត្រែង​ (​៤​,​២​ ​ភាគរយ​) ​។​


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

តម្លៃប្រេងឆៅ​បន្តឡើងថ្លៃ ខណៈអ្នកវិនិយោគសង្ស័យពីការជាប់គាំងនៃកិច្ចចរចាសន្តិភាព អាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នៅត្រឹមថ្ងៃសុក្រ សប្ដាហ៍ទី៣ នៃខែឧសភា​ នេះ តម្លៃប្រេងឆៅបានបន្តឡើងថ្លៃជាង ២% បន្ថែមទៀត ខណៈដែលអ្នកវិនិយោគសង្ស័យបណ្តាលមកពីការជាប់គាំងនៃកិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់

ដីសហគមន៍​ជនជាតិដើមភាគតិចព្រៅទំហំ​ជាង​ ៣៤ ហិកតា នៅខេត្ត​រតនគិរី ត្រូវ​បានចុះបញ្ជី​ជាកម្មសិទ្ធិ​សមូហភាព

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

ដីកសិកម្ម​របស់ជនជាតិ​ដើមភាគតិច​ព្រៅ ស្ថិតនៅក្នុងភូមិ​ទំពួនរឺង​ធំ ឃុំ​តាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ត្រូវបាន​ចុះ​បញ្ជី​ជាកម្មសិទ្ធិ​សមូហភាព ហើយផ្ដល់​វិញ្ញា​បន​បត្រ​សម្គាល់​កម្មសិទ្ធិ​សមូហភាព​ទៅប្រធានសហគមន៍​ជនជាតិ​ដើមភាគតិចព្រៅជាអ្នកកាន់កាប់

កម្ពុជា ពង្រឹងភាពធន់លើសុវត្ថិភាពឌីជីថលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ស្របពេលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាកាន់តែមានលក្ខណៈឌីជីថល និងប្រទាក់ក្រឡាគ្នា សុវត្ថិភាពឌីជីថលបានលេចចេញជាអាទិភាពដ៏សំខាន់សម្រាប់ការពារអ្នកប្រើប្រាស់ ស្ថាប័ន និងការពង្រឹងទំនុកចិត្តលើសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា

កសិករគួរផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្មបែបប្រពៃណី ដើម្បីជៀសវាងខាតបង់ពីមួយឆ្នាំទៅមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ការធ្វើកសិកម្មជារបរប្រពៃរបស់ពលរដ្ឋតាំងពីបុរាណកាលតៗគ្នារហូតមកទល់បច្ចុប្បន្ន ហើយពលរដ្ឋជាច្រើនមិនបានចាប់អារម្មណ៍លើខ្ទង់ចំណាយថ្លៃដើមផលិតធៀបទៅនឹងចំណូលពេលប្រមូលផលនោះឡើយ

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ចុះហត្ថលេខាលើឯកសារជាង ៤០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

រុស្ស៊ី និងចិន បានចុះហត្ថលេខាលើឯកសារជាង ៤០ ទាក់ទងនឹងសេដ្ឋកិច្ច ថាមពល ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីមានកិច្ចពិភាក្សារវាង លោក Vladimir Putin និង លោក Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ សប្ដាហ៍នេះ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី