បរទេស ៖ ទោះបីជាអាជ្ញាធរក្រុងគៀវបានប្រកាសពីការភ្គត់ផ្គង់ស្បៀងទៅប៉ែកមជ្ឈិមបូព៌ា អាហ្រ្វិក និងអាស៊ីក៏ដោយ ជាលទ្ធផល នៅត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ មិនមានកប៉ាល់ដឹកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនណាមួយបានចាកចេញពីកំពង់ផែឆ្ពោះទៅកាន់បណ្តាប្រទេសដែលស្ថិតនៅប៉ែកអាហ្វ្រិកនៅឡើយទេ ខណៈដែលប្រទេសជាច្រើនកំពុងប្រឈមនឹងការអត់ឃ្លានបំផុត។

ចាប់តាំងពីកិច្ចព្រមព្រៀងគ្នាបានចូលជាធរមាននៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០២២ នាវាចំនួន ១០ បានចាកចេញពីកំពង់ផែអ៊ុយក្រែន ដោយដឹកធញ្ញជាតិ និងចំណីសត្វទៅកាន់ប្រទេសគោលដៅ ដូចជា អង់គ្លេស អៀរឡង់ តួកគី អ៊ីតាលី និងចិន ប៉ុន្តែក្នុងនោះគេមើលឃើញថាគឺមិនមានកប៉ាល់ណាមួយដែលចាកចេញទៅកាន់ប្រទេសយេម៉ែន សូម៉ាលី ឬ ប្រទេសផ្សេងទៀតដែលស្ថិតនៅប៉ែកអាហ្វ្រិកនោះឡើយ។

កប៉ាល់ទីមួយដែលទៅដល់គោលដៅ គឺប្រទេសតួកគី ដែលបានចូលចតនៅកំពង់ផែ Derince កាលពីថ្ងៃច័ន្ទ មានផ្ទុកពោតចំនួន ១២ ០០០ តោន ហើយជាអបអរសាទរនៃការមកដលកប៉ាល់លើកដំបូង រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បាននិយាយថា អ៊ុយក្រែននៅជាតែជាអ្នកផ្គត់ផ្គង់សន្តិស្បៀង ហើយអ៊ុយក្រែនក៏មិនបោះបង់ចោលអ្នកទាំងអស់នោះទេ។ គួរបញ្ជាក់ថា ភាគច្រើននៃគ្រាប់ធញ្ញជាតិប្រមាណ ២០ លានតោនដែលផ្ទុកនៅក្នុងកំពង់ផែអ៊ុយក្រែនក្នុងរយៈពេលជាច្រើនខែកន្លងមកសុទ្ធតែជាចំណីសត្វ និងទើបតែបានធ្វើការនាំចេញ ស្របពេលដែលកប៉ាលដឹកគ្រាប់ធញ្ញជាតិចាក់ចេញទៅតាមប្រទេសគោលដៅ។ ទន្ទឹមនឹងនេះដែរ អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលនៃប្រទេសតួកគីបានសម្រុះសម្រួលកិច្ចព្រមព្រៀងមួយដើម្បីរៀបចំការឆ្លងកាត់ប្រកបដោយសុវត្ថិភាពដល់កប៉ាល់ដែលចេញចូលកំពង់ផែអ៊ុយក្រែន។ កប៉ាល់ដែលចេញមកក្រៅត្រូវបានត្រួតពិនិត្យដើម្បីធានាថាពួកគេដឹកគ្រាប់ធញ្ញជាតិ ជី និងអាហារ ខណៈដែលកប៉ាល់ចូលត្រូវពិនិត្យរកអាវុធ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/02/2026
រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 19/02/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content