គ្រោះធម្មជាតិមានកាន់តែច្រើន និងអាក្រក់ឡើងមិនអាចទប់ស្កាត់បាន ប៉ុន្តែ UN មានវិធីសាស្ត្រដើម្បីការពារមនុស្ស

ការរងគ្រោះដែលបណ្តាលមកពីធម្មជាតិពីមួយថ្ងៃទៅមួយថ្ហៃកាន់តែមានសភាពធ្ងន់ធ្ងរ និងអាក្រក់ឡើងជាងពេលណាទាំងអស់នៅក្នុងប្រវត្តិសាស្ត្រ ហើយផលប៉ះពាល់ក៏កាន់តែធ្ងន់ធ្ងរមិនអាចប្រកែកបានចំពោះមនុស្សជាតិ ក៏ដូចជាជីវិតសត្វ និងរុក្ខជាតិផ្សេងៗ ខណៈដែលអង្គការសហប្រជាជាតិដែលជាស្ថាប័នកំពូលរបស់ពិភពលោកក៏នៅមិនមានវិធីសាស្ត្រដើម្បីអាចលុបបំបាត់គ្រោះធម្មជាតិទាំងនោះបានដែរ។

លោកស្រី Celeste Saulo អគ្គលេខាធិការអង្គការឧតុនិយមពិភពលោក (World Metrological Organization) បានទទួលស្គាល់អំពីការពិតទាំងនេះថា ពិតជាមិនអាចផ្លាស់ប្តូរអ្វីដែលកំពុងកើតឡើងដែលបណ្តាលមកពីបញ្ហាបម្រែប្រមួលអាកាសធាតុទាំងនេះទេ ប៉ុន្តែអ្វីដែលអាចធ្វើបាននោះគឺជាកិច្ចការពារមនុស្សគ្រប់គ្នាកុំឲ្យបន្តរងគ្រោះ ហើយវិធីសាស្ត្រនោះមានតែមួយគត់ គឺការព្រមានទុកជាមុន ឬផ្តល់សញ្ញាជាមុនសម្រាប់ព្រឹត្តិការណ៍គ្រោះថ្នាក់ធម្មជាតិ (Early Warning)ផ្សេងៗដែលនឹងកើតមាន។

លោក Eric White ប្រធានផ្នែកសម្របខ្លួនជាមួយនឹងអាកាសធាតុនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ (World Economic Forum) បានលើកឡើងស្រដៀងគ្នាដែរថា៖ គ្រោះធម្មជាតិបានវាយប្រហារពិភពលោកកាន់តែច្រើន និងគ្រោះថ្នាក់កាន់តែខ្លាំង ហើយក៏មានអាចទាយទុកជាមុនបានដូចគ្រាមុននោះដែរ ជាពិសេសដូចជាគ្រោះរាំងស្ងួត, គ្រោះទឹកជំនន់ និងការកើនឡើងកំដៅផែនដីជាដើម ហើយមានពេលខ្លះ វាអាចនឹងកើតឡើងនៅទីតាំងដែលវាពុំធ្លាប់មាននោះឡើយ។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN) បានបង្ហាញថា គ្រោះធម្មជាតិដែលបង្កឡើង អាចធ្វើឲ្យមនុស្សផ្លាស់ប្តូរទីលំនៅក្នុងចំនួនដ៏ច្រើន ពោលគឺអាចដល៉ទៅ ៣ ដង ធៀបទៅនឹងមនុស្សដែលផ្លាស់ប្តូរទីលំនៅដោយសារសង្គ្រាម។

UN ថ្វីត្បិតតែមិនអាចប្រឆាំងទៅនឹងវិបត្តិធម្មជាតិទាំងនោះបាន ប៉ុន្តែដូចទៅនឹងអ្វីដែលអ្នកជំនាញទាំង២នាក់ខាងលើបានលើកឡើង គឺពួកគេចង់ឲ្យមានកិច្ចការពារដ៏មានប្រសិទ្ធភាពមួយធ្វើឡើងមុនពេលហេតុការណ៍អាក្រក់កើតឡើង។ នៅក្នុងនោះ វិធីសាស្ត្រតែមួយគត់ដែល UN អាចអនុវត្តបាន និងមានអត្រាជោគជ័យខ្ពស់ នោះគឺតាមរយៈការបង្កើតជាប្រព័ន្ធផ្តល់សញ្ញាទុកជាមុនមួយដែលមានឈ្មោះថា Early Warning for All (EW4ALL)។

EW4ALL ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៨មកម្ល៉េះ ដោយវាមានមុខងារផ្តល់សញ្ញាអាសន្នបន្ទាន់ជាមុនទៅដល់អ្នកប្រើប្រាស់មុនហេតុការណ៍ធម្មជាតិកើតឡើង ហើយគេជឿជាក់ថាវានឹងអាចជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ទាំងនៅក្នុងតំបន់ ក៏ដូចជាប្រទេសមួួចំនួនដែលតែងតែរងគ្រោះដោយសារគ្រោះធម្មជាតិ។

យោងតាមការស្រាវជ្រាវនាពេលកន្លងមក UN បានបង្ហាញថា ការប្រើប្រាស់ប្រព័ន្ធផ្តល់សញ្ញាអាសន្នជាមុនបានត្រឹមត្រូវមុន២៤ម៉ោង គឺអាចកាត់បន្ថយផលប៉ះពាល់ដល់ទៅ ៣០ភាគរយ។ ប៉ុន្តែ ទោះជាយ៉ាងណាក្តី មកទល់នឹងពេលបច្ចុប្បន្ននេះ ប្រទេសជាងពាក់កណ្តាលពិភពលោកនៅមិនទាន់មានប្រព័ន្ធផ្តល់សញ្ញាជាមុននេះនៅគ្រប់កន្លែងក្នុងប្រទេសរបស់ពួកគេនៅឡើយ ខណៈដែលការវាយប្រហារជាប្រចាំឆ្នាំបានធ្វើឲ្យមនុស្សបាត់បង់ជីវិតរហូតដល់ទៅ ៥០ ០០០នាក់ ចំណែកឯផលប៉ះពាល់ដល់សេដ្ឋកិច្ចគឺមានច្រើនស្ទើរមិនអាចគណនាបាន។

ទោះជាយ៉ាងណាក្តី សម្រាប់ EW4ALL បច្ចុប្បន្ន មានការចូលរួមពាក់ព័ន្ធធ្វើការ និងតភ្ជាប់គ្នារវាងស្ថាប័នអង្គការកំពូលធំៗទាំង៤របស់ពិភពលោក ដែលសុទ្ធតែមានរួមបញ្ចូលនូវសេវាកម្មសំខាន់ៗ និងផ្សេងៗគ្នា រាប់ចាប់ពីកម្រិតប្រថុយប្រថានទៅនឹងគ្រោះធម្មជាតិទៅដល់ការព្យាករណ៍អំពីគ្រោះធម្មជាតិ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា