យល់ដឹងពីកិច្ចប្រជុំ COP26 ហើយហេតុអ្វីពិភពលោកគួរតែតាមដានពីព្រឹត្តិការណ៍មួយនេះ?

ចំណេះដឹង ៖ ពាក្យពេញរបស់ COP26 គឺ Conference of the Parties 26th ដែលជាកិច្ចប្រជុំកំពូល និងធំបំផុតរបស់ពិភពលោក ដើម្បី ប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ ស្របទៅនឹងសន្ធិសញ្ញាដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ The United Nations Framework Convention on Climate Change (UNFCCC)ដែលធ្លាប់បានចុះហត្ថលេខាដោយបណ្តាប្រទេសជាច្រើនតាំងពីឆ្នាំ១៩៩៤។

នៅក្នុងព្រឹត្តិការណ៍នេះត្រូវបានរៀបចំនៅក្នុងទីក្រុង Glasgow ប្រទេសស្កុតឡែនដោយមានអង់គ្លេស និងអ៊ីតាលីជាម្ចាស់ផ្ទះរៀបចំចាប់ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយក្នុងនោះបណ្តាប្រទេសជាង២០០ ដែលបានចូលរួម ឬត្រូវជា៨៥ភាគរយនៃប្រទេសដែលបានគ្របដណ្តបដោយព្រៃឈើនៅលើសកលលោកទាំងមូលផងដែរ។

តើហេតុអ្វីមនុស្សគ្រប់គ្នាគួរតាមដានពីព្រឹត្តិការណ៍មួយនេះ ហើយតើវាមានសារៈសំខាន់យ៉ាងណាសម្រាប់មនុស្សជាតិ ?

COP26 គឺជាកិច្ចប្រជុំដ៏សំខាន់បំផុតក្នុងការអនុញ្ញាតឲ្យពិភពលោក ជាពិសេស រដ្ឋាភិបាលនៃប្រទេសទាំងអស់ក្នុងការប្តេជ្ញាចិត្តរួមគ្នា សម្រេចឲ្យបានតាមផែនការរួមគឺមិនឲ្យសីតុណ្ហភាពរបស់សកលលោកកើនឡើងលើសពី ១,៥ភាគរយឡើយនៅត្រឹមឆ្នាំ២១០០ ដែលកន្លងមកក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ ឬ The Intergovernmental Panel on Climate Change IPCC តែងតែព្រមានថា វានឹងអាចបង្កឲ្យពិភពផែនដីនូវរលកកំដៅដ៏ក្តៅហួសហេតុ ធ្វើឲ្យទឹកសមុទ្រកើនឡើងខ្លាំង ព្រមទាំងអាចបំផ្លិចបំផ្លាញជីវិតផ្កាថ្មក្រោមសមុទ្រ ដែលជាធាតុចាំបាច់បំផុតក្នុងការផលិតអុកស៊ីសែនលើភពផែនដីនេះ។

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ សម្តេច Pope Francis ក៏បានព្រមានដែរថា ជម្លោះអាចនឹងកើតមានឡើង ប្រសិនបើរដ្ឋាភិបាលដែលនឹងទទួលបានកញ្ចប់ជំនួយណាមួយពីកិច្ចប្រជុំនេះបែរជាយកវាទៅប្រើប្រាស់ខុសគោលដៅ ដូចជាយកទៅស្តារសេដ្ឋកិច្ចជាតិ ព្រមទាំងជួយសង្គ្រោះដល់ក្រុមហ៊ុនអាជីវកម្មក្នុងប្រទេសដែលកំពុងងើបឡើងវិញពីវិបត្តិកូវីដជំនួសឲ្យការប្រើប្រាស់វាទៅលើកិច្ចការងារលើកកម្ពស់ដល់ការប្រយុទ្ធប្រឆាំងទៅនឹងការបញ្ចេញជាតិពុលទៅក្នុងបរិយាកាស។

បញ្ហាមួយទៀតដែលកំពុងប្រឈមចំពោះមុខនៃកិច្ចប្រជុំដ៏ធំមួយនេះ ក្រៅតែពីបញ្ហាខាងក្រៅហើយនោះ បញ្ហាខាងក្នុងផ្ទាល់គឺជាការសន្យាដែលមិនទាន់ត្រូវបានធ្វើបានសម្រេចនៅឡើយដោយបណ្តាប្រទេសជាអ្នកមានរបស់សកលលោកដែលធ្លាប់បានបង្ហាញជំហថានឹងបរិច្ចាគប្រាក់យ៉ាងហោចណាស់១០០ពាន់លានជារៀងរាល់ឆ្នាំទៅដល់ប្រទេសដែលទទួលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលទាំងអស់នេះវានឹងក្លាយទៅជាចំណុចមួយមិនអាចខ្វះបានឡើយនៅក្នុងកិច្ចប្រជុំនៅក្នុងឆ្នាំនេះ។ ដូច្នេះហើយក្រុមការងារអ្នកសម្របសម្រួលនៅក្នុងកិច្ចប្រជុំលើកទី២៦នេះបានដាក់ចេញគោលបំណងសំខាន់ចំនួន៤ធំៗដែលត្រូវតែទទួលបានសម្រាប់ឆ្នាំនេះមានដូចជា  ៖

១ – ធានាឲ្យបាននូវពិភពលោកដែលមិនបញ្ចេញកាបូន១០០ភាគរយត្រឹមពាក់កណ្តាសតវត្សរ៍នេះ និងមិនឲ្យមានការកើនឡើងនៃសីតុណ្ហភាពលើសពី ១,៥អង្សារ

២ – ដាក់បញ្ចូលនៃផែនការសកម្មភាពក្នុងការការពារសហគមន៍ និងជម្រកធម្មជាតិគ្រប់ទ្រង់ទ្រាយ

៣ – ធ្វើការចែកចាយហិរញ្ញវត្ថុពីកញ្ចប់ប្រាក់ដែលទទួលបានពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនៃបណ្តាប្រទេស

៤ – ចូលរួមសហការគ្នាដើម្បីសម្រេចឲ្យបានតាមគោលដៅ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)