ផ្លូវមួយខ្សែ​ ប៉ែក​ខាងជើង​ភ្នំពេញប្រវែងខ្លី តែក្លាយជា​សរសៃឈាមដ៏សំខាន់​សម្រាប់ភ្នំពេញ និងកម្ពុជា​ទាំងមូល

ភ្នំពេញ ៖ មហាវិថី​សំរោង ដែលស្ថិតនៅក្នុងសង្កាត់​សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវ​បានដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​នៅព្រឹកថ្ងៃទី​២១ សីហា ២០២៣ ។ មហាវិថី​នេះ មានប្រវែងតែជាង​៥​គី​ឡូ​ម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​វាគឺជាសរសៃឈាម​ដ៏សំខាន់​នៅភាគខាងជើង​រាជធានីផ្នំពេញ ដោយតភ្ជាប់ពីផ្លូវជាតិលេខ​៥ ឆ្ពោះ​ទៅ​កាន់​​ផ្លូវក្រវាត់ក្រុងទី៣ និងភ្ជាប់ទៅ​ផ្លូវល្បឿនលឿន​ភ្នំពេញ ក្រុង​ព្រះ​សី​ហ​នុ ​។

បើតាមឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធ​ជា​ផ្លូវ​ការ​ឱ្យ​ដឹង​ថា ​មហាវិថី សំរោង​នេះ នឹង​ក្លាយជា​មុខមាត់​ថ្មី ក៏​ដូច​ជា​សរសៃឈាម​ដ៏​សំខាន់ នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំ​ពេ​ញ ដោយ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅ​កាន់ផ្លូវ​ក្រវាត់ក្រុង​ទី​៣​ កាត់​តាម​បុរី​ភូមិ​សំរោង ដែល​បាន​ជួយ​សម្រួល​ដល់​ចរាចរណ៍មួយ​ផ្នែក​ធំ​នៅ​តំបន់​ស្ពាន​ព្រែក​ព្នៅ​ ។​

ឯកឧត្តម​មានប្រសាសន៍ថា មហាវិថីនេះ មានប្រវែង​តែជាង​៥គីឡូម៉ែត្រ​ប៉ុណ្ណោះ តភ្ជាប់ពីផ្លូវជាតិ​លេខ​៥ ម​ក​កាន់ផ្លូវ​១៣០​ត្រង់​ផ្លូវទំនប់​កប់ស្រូវ ដែលជា​ផ្លូវក្រវាត់ក្រុងទី ៣ ។ វា​នឹង​ជួយសម្រួល​ដល់​ការ​ធ្វើដំណោះរ​រប​ស់ប្រជាជន​គ្រប់បណ្ដាខេត្ត​ក្នុងប្រទេស​កម្ពុជា ជាពិសេស​វា​នឹង​តភ្ជាប់​ទៅកាន់​ផ្លូវល្បឿនលឿន​ភ្នំពេញ ក្រុង​ព្រះ​សីហនុ ។​

បើតាមអ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​បានមើលឃើញថាតំបន់​ប៉ែក​ខាងជើង​មួយរយៈចុងក្រោយនេះ ហា​ក់​​មានកា​ររីកលូតលាស់​លឿន ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ​ត្រូវ​បានលេច​រូបរាង​ជា​បន្តបន្ទាប់​ ដែល​ធ្វើឱ្យតំបន់នោះ កាន់តែមានភាពទាក់ទាញ​ពីសំណាក់​វិនិយោគក្នុងនិងក្រៅប្រទេស​ជាច្រើន ។

លោក​ស្រី​ហ្គ្រេស​ រចនីហ្វុង អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានលើកឡើងថា តំបន់ប៉ែក​ខាង​ជើង​មានការទាក់ទាញ​អ្នកវិនិយោគជាច្រើន​ ដោយ​សារតែកត្តា​មួយចំនួន ដូចជា​ពហុ​កីឡ​ដ្ឋា​​នជា​តិ​មរ​ត​ក​តេ​ជោ វិមានឈ្នះឈ្នះ សមិទ្ធផល​ផ្លូវ​ជាច្រើនខ្សែ​នៅប៉ែកខាងជើង ត្រូវ​បានសាងសង់​​និង​ដាក់​ដំណើ​រ​ការជា​បន្ត​បន្ទាប់ ។​

លោកស្រីបន្តថា​ នៅពេល​ស្ថានភាព​សេដ្ឋកិច្ច​បានល្អ​ឡើងវិញ តំបន់​ប៉ែកខាងជើង​រាជធានីភ្នំពេញ នឹងទា​ក់​ទា​ញ​​អ្នកវិនិយោគ​បរទេស​កាន់តែច្រើន​ទៀត ជាពិសេស​ទៅលើ​ការអភិវឌ្ឍ​លំនៅឋាន​ ជាក់​ស្ដែង​នៅតំបន់​តាម​បណ្ដោយផ្លូវ​ជាតិលេខ៦​អា នាពេលបច្ចុប្ប​ន្ន​កំពុង​មានភាពទាក់ទាញ​ការ​អភិវឌ្ឍ​លំនៅឋាន​ប្រភេទ​តម្លៃ​ខ្ពស់ៗ​ និងមានគម្រោង​អភិវឌ្ឍ​ន៍លមនៅឋាន ។​

អ្នកជំនាញជាច្រើន​ទៀត​ បានលើកឡើងផងដែរ ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវ​ បាន​ទាក់​ទា​ញ​​​វិនិយោគិនចូលទៅអភិវឌ្ឍន៍​ទីនោះ ជាក់ស្ដែង​នៅពេល​រដ្ឋាភិបាល​មានគម្រោងសាងសង់​ផ្លូវ​ធំៗ​នៅ​តំប​​ន់​ណា​ ​នៅ​តំបន់នោះតែងតែឃើញមាន​គម្រោង​អភិវឌ្ឍន៍ថ្មី​ជាច្រើនរីកដុះដាលជា​បន្តបន្ទាប់ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

ថៃ​ជួប​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​ ក្រោយពលករ​ខ្មែរ​រាប់​សែន​នាក់​ចាកចេញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ការ​ចាកចេញ​របស់​ពលករ​ខ្មែរ​រាប់​សែន​នាក់​ពី​​ថៃ​ ​កំពុង​បង្ក​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​សំខាន់​ៗ​របស់​ប្រទេស​នេះ​ ​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​បរទេស ​ចាប់ពី​កសិកម្ម​ ​សំណង់​ និង​ផលិតកម្ម​ រហូតដល់​ទេសចរណ៍​ ​និង​សេវាកម្ម ​ខណៈ​ការ​ស្វែងរក​កម្លាំង​ពលកម្ម​មក​ជំនួស​កំពុង​ជួប​ការ​លំបាក​

មេធនាគារ ARDB ៖ បើធ្វើស្រែមិនបានផល គួរពិចារណាប្រែក្លាយទៅដាំដំណាំផ្សេង ដើម្បីអាចបង្កើនសេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

អគ្គនាយកធនាគារ ARDB បានលើកឡើងថា ប្រសិនបើកសិករធ្វើស្រែរយៈពេល ៣ឆ្នាំ ឬច្រើនឆ្នាំជាប់ៗគ្នា ប៉ុន្តែមិនបានផលចំណេញ ហើយបំណុលកាន់តែកើនឡើង នោះគួរតែពិចារណាឡើងវិញថា តើគួរបន្តធ្វើដដែលទៀត ឬយ៉ាងណា

អ្នកជំនាញលើកឡើងពី​វិធីសាស្ត្រដែលអាម៉េរិកអាចនឹងប្រើប្រាស់សម្រាប់បង្កើនសម្ពាធលើសេដ្ឋកិច្ចអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ស្ថិតនៅក្នុងស្ថានការណ៍នៃភ្លើងសង្គ្រាមនៅមិនទាន់រលត់នៅឡើយ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងរៀបចំផែនការតាមរយៈការដាក់ចេញនូវវិធានការសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងបំផុតដែលមិនធ្លាប់មានដើម្បីបង្កើនសម្ពាធលើអ៊ីរ៉ង់

កំពង់ធំកំណត់ចក្ខុវិស័យ​ ​៥​ ​ឆ្នាំ​ ប្រែក្លាយ​មូលដ្ឋាន​កសិកម្ម​ទៅជា​មជ្ឈមណ្ឌល​កសិ-​ឧស្សាហកម្ម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ខេត្ត​កំពង់ធំ​កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម​ឆ្នាំ​ ​២០២៦​-​២០៣០​ ​ដោយ​កំណត់​ចក្ខុវិស័យ​ឱ្យ​ខេត្ត​ឈាន​ពី​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើកសិកម្ម​ ​ទៅជា​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើក​សិ-​ឧស្សាហកម្ម ​ដើម្បី​បង្កើន​ការ​កែច្នៃ​ តម្លៃ​បន្ថែម​ ការ​វិនិយោគ​ ​និង​ប្រាក់​ចំណូល​របស់​ប្រជាជន