ស្វែងយល់ពីការបែងចែកប្រភេទក្រុមហ៊ុនដែលមានអាជីវកម្មបរិយាប័ន្ននៅកម្ពុជា

ភ្នំពេញ ៖ ដូចដែលលោកអ្នកធ្លាប់បានជ្រាបហើយថា អាជីវកម្មបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ដែលបង្កើតដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រតិដ្ឋ និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។ បន្ទាត់អាជីវកម្មបរិយាប័ន្នត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ប្រាក់ចំណូលខ្ពស់គួរសម និងបង្កើននូវស្តង់ដារជីវភាពរស់នៅប្រសើរជាងមុនដល់ក្រុមមនុស្សដែលមានចំណូលទាបនៅបាតពីរ៉ាមីត ៤០% និងក្រុមមនុស្សដែលងាយរងគ្រោះ។ 

យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា សម្រាប់ក្រុមហ៊ុនដែលមានអាជីវកម្មបរិយាប័ន្នត្រូវបានបែងចែកជា ៣ ប្រភេទដូចខាងក្រោម៖

-គំរូអាជីវកម្មបរិយាប័ន្ន ត្រូវបានបង្កើតដោយក្រុមហ៊ុនខ្នាតមធ្យម និងខ្នាតធំ ដែលផ្តល់ការ ជះឥទ្ធិពលធំដល់សង្គម។

-គំនិតផ្តួចផ្តើមអាជីវកម្មបរិយាប័ន្ន កើតចេញពីក្រុមហ៊ុនខ្នាតតូច និងសហគ្រាសសង្គមរកប្រាក់ចំណេញ។ ក្រុមហ៊ុន និងសហគ្រាសទាំងនោះ ជះឥទ្ធិពលតិចតួចដល់សង្គម និងមានលទ្ធភាពជោគជ័យតូចខាងពាណិជ្ជកម្ម។ ជារឿយៗ ទាំងនេះក៏អាចជាប្រភេទធុរកិច្ចៗថ្មី ផងដែរ។

-សកម្មភាពអាជីវកម្មបរិយាប័ន្ន ភាគច្រើនកើតចេញពីក្រុមហ៊ុនខា្នតធំ (គំរូអាជីវកម្មបរិយាប័ន្ន) ក្រុមហ៊ុនខ្នាតតូច និងសហគ្រាសសង្គមរកប្រាក់ចំណេញ ក៏ដូចជាក្រុមហ៊ុនខ្នាតធំដែលបង្ហាញ ទំនួលខុសត្រូវសង្គមជាយុទ្ធសាស្ត្រ ដោយ មិនមែនជាការផ្តល់អំណោយម្តងម្កាល ប៉ុន្តែសាកល្បងចាប់យកគំរូអាជីវកម្មបរិយាប័ន្ន ដែលមាននិរន្តរភាពជាងមុន។

ក្រុមមនុស្សដែលជាគោលដៅ គឺជាក្រុមមនុស្សដែលស្ថិតនៅកម្រិតរបារពីរ៉ាមីត (BoP) ភាគច្រើនមានប្រាក់ចំណូលទា​ប នៅបាតពីរ៉ាមីត ៤០% និងមិនត្រូវបានរាប់បញ្ចូលក្នុងផ្នែកសង្គមនិងប្រព័ន្ធសេដ្ឋកិច្ច ដែលមានចំនួនច្រើនជាង ប្រជាជនក្រីក្រខ្លាំង។ ខណៈពេលដែលលទ្ធផលគោលដៅមានភាពចាំបាច់ ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នក៏រួមបញ្ចូល និង លក់ទៅកាន់ក្រុមមនុស្សដែលមានជីវភាពធូរធារផងដែរ។

ការផ្តល់នូវឥទ្ធិពលវិជ្ជមានដល់សង្គម៖ គោលបំណងផ្នែកសង្គមរបស់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន គឺត្រូវផ្តល់នូវ ដំណោះស្រាយដ៏ពេញលេញ (មិនមែនត្រឹមតែជាការប៉ាន់ស្មាន ឬការចូលរួមចំណែកតូចតាច) ឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប។ ចំពោះក្រុមមនុស្ស B40/BoP អាជីវកម្មបរិយាប័ន្ន  ផ្តល់នូវដំណោះស្រាយសម្រាប់ប្រជាជនក្រីក្រ តាមរយៈបណ្តាញច្បាស់លាស់ពីរផ្សេងគ្នា គឺឱកាសរកប្រាក់ចំណូលខ្ពស់លើសអត្រាធម្មតា ឬអត្រាជាមធ្យមទូទៅ និងផ្តល់ផលិតផល សេវាកម្មពាក់ព័ន្ធ មានតម្លៃសមរម្យដល់ជនក្រីក្រ ដើម្បីលើកកម្ពស់ស្ថានភាព ជីវភាពរស់នៅប្រចាំថ្ងៃ។

ភាពច្នៃប្រឌិតរបស់បណ្តាក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន៖ សម្រាប់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន ភាពជោគជ័យនៃ ការធ្វើធុរកិច្ច នឹងនាំមកនូវការផ្តលឥទ្ធិពលជាវិជ្ជមានដល់សង្គមទៅវិញទៅមក។ ដើម្បីនាំមកនូវផលវិជ្ជមានជូនដល់ ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប ក៏ដូចជាការរកប្រាក់ចំណេញ ដល់ក្រុមហ៊ុនក្នុងអត្រាខ្ពស់ក្នុងពេលតែមួយ ក្រុមហ៊ុនដែលស្ថិតក្នុងប្រភេទជាគំរូអាជីវកម្មបរិយាប័ន្ន ប្រភេទគំនិតផ្តួចផ្តើម និងប្រភេទសកម្មភាពអាជីវកម្មបរិយាប័ន្ន ត្រូវតែមានភាពច្នៃប្រឌិតខ្ពស់។ ឧទាហរណ៍ ៖ ទម្រង់អាជីវកម្មរបស់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នជាច្រើន បានបង្ហាញយ៉ាងច្បាស់លាស់នូវការខិតខំដល់ការលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពផ្នែកយេនឌ័រ។  ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន មួយចំនួនទៀត ក៏បានយកចិត្តទុកដាក់ទៅលើដំណោះស្រាយបញ្ហា បរិស្ថានផងដែរ បើទោះជាគោលបំណងចម្បងនៃ អាជីវកម្មបរិយាប័ន្ន គឺការផ្តោតទៅលើប្រជាជនក្រីក្រ  មិនមែនបរិស្ថាន ឬការប្រែប្រួលអាកាសធាតុក្តី។

អាជីវកម្មបរិយាប័ន្នភាគច្រើនជាសហគ្រាសធុនមធ្យម៖ សហគ្រាសទាំងនោះមានប្រាក់ចំណូលប្រចាំឆ្នាំចន្លោះពី ១ ទៅ ១០លានដុល្លារអាមេរិក។ ធុរកិច្ចថ្មី និងក្រុមហ៊ុនខ្នាតតូច ដែលមានប្រាក់ចំណូលក្រោម 0,១ លានដុល្លារអាមេរិក មិនត្រូវបានចាត់ទុកជាអាជីវកម្មបរិយាប័ន្ននោះទេ។ ក្រុមហ៊ុនខ្នាតធំមួយចំនួនមានបន្ទាត់អាជីវកម្មបរិយាប័ន្ន ដែលខុសប្លែក ពីអាជីវកម្មគោលរបស់ពួកគេ។

ការវិនិយោគអាជីវកម្មបរិយាប័ន្នមានលក្ខណៈខុសពីទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) និង សហគ្រាសសង្គម (SE)៖ អាជីវកម្មបរិយាប័ន្នខុសគ្នាពីសហគ្រាសសង្គម ពិសេសលើវិសាលភាពនៃការផ្តល់ឥទ្ធិពលជាវិជ្ជមានដល់សង្គម និងភាពជោគជ័យរបស់អាជីវកម្មផ្ទាល់ បើធៀបទៅនឹងការឧបត្ថម្ភ ឬបរិច្ចាគទំហំប្រាក់ចំណូលរបស់សាជីវកម្មសហគ្រាស​ សង្គម។ ភាពខុសគ្នាផ្នែកទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម និងអាជីវកម្មបរិយាប័ន្ន គឹស្ថិតត្រង់លក្ខណៈវិសេស របស់អាជីវកម្មបរិយាប័ន្នផ្ទាល់ ដែលផ្តោតភាពជោគជ័យនៃអាជីវកម្ម ការផ្តល់វិសាលភាពធំធេងដល់សង្គម​មានលក្ខណៈជាប្រព័ន្ធ។ ការសិក្សាគួរឱ្យកត់សម្គាល់មួយរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់ថា វាជា​ ភាពចាំបាច់មួយក្នុងការជំរុញសហគ្រាសសង្គមឱ្យក្លាយជាអាជីវកម្មបរិយាប័ន្ននៅថ្ងៃអនាគត។

អាជីវកម្មបរិយាប័ន្នខុសពីអាជីវកម្មគោល៖ ភាពខុសគ្នានៃអាជីវកម្មបរិយាប័ន្ន និងអាជីវកម្មគោលស្ថិតលើភាព ជាក់លាក់ក្នុងការនាំមកនូវភាពវិជ្ជមានជូនដល់សង្គម និងក្រុមមនុស្ស BoP/B40។​ គ្រប់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នត្រូវ តែជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវ (ផ្នែកពន្ធដារ ការប្រកាន់ខ្ជាប់ទៅនឹង ការការពារផលប្រយោជន៍សង្គម និងបរិស្ថាន ការគោរពគោលការណ៍អភិបាលកិច្ចសាជីវកម្មបានល្អ) ប៉ុន្តែមិនមែនក្រុមហ៊ុនទូទៅទាំងឡាយ ដែលមានទំនួលខុសត្រូវ ត្រូវបានចាត់ទុកថាជាប្រភេទអាជីវកម្ម បរិយាប័ន្នដោយស្វ័យប្រវត្តិនោះទេ។ អាជីវកម្មបរិយាប័ន្ន ក៏មានភាពខុសប្លែកពី ការវិនិយោគសក្តានុពល ដោយសារអាជីវកម្មបរិយាប័ន្នផ្តោតជាសំខាន់ទៅលើផលប្រយោជន៍របស់ប្រជាជនក្រីក្រ (និងផ្តោតតិចតួច ប៉ុណ្ណោះលើបរិស្ថាន ឬធុរកិច្ចថ្មីខាងបច្ចេកវិទ្យា)៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/10/2026

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​