សាច់គោជប៉ុន Wagyu មួយខាំតម្លៃជាង២លានរៀល បង្ហាញអំពីគុណតម្លៃនៃកិច្ចខិតខំរបស់កសិករជប៉ុន

ជប៉ុន ជាទឹកដីនៃការអភិវឌ្ឍគ្រប់វិស័យ និងជាប្រទេសដែលបង្ហាញអំពីគំរូនៃការយកចិត្តទុកដាក់បំផុតក្នុងការបំពេញការងាររបស់ពលរដ្ឋទោះបីជាបុគ្គលិកក្រុមហ៊ុនឯកជន រដ្ឋ ឬរហូតទៅដលកសិករក្តី។

ជាលទ្ធផលវាបានធ្វើឲ្យសេដ្ឋកិច្ចជប៉ុននៅតែខ្លាំង និងរីកចម្រើនរហូតមកសូម្បីតែវិស័យកសិកម្មក៏ដោយ។ ជាក់ស្ដែង សាច់គោដ៏ល្បីល្បាញរបស់ជនជាតិជប៉ុន ឬជាភាសាជប៉ុន Wagyu ដែលស្ថិតនៅក្នុងតំបន់ Matsusaka បច្ចុប្បន្នអាចមានតម្លៃរហូតទៅដល់រាប់ពាន់ដុល្លារ ដែលបង្ហាញថារបៀបនៃការចិញ្ចឹម និងការយកចិត្តទុកដាក់របស់កសិករជនជាតិជប៉ុនគឺមានលក្ខណៈពិសេសដែលកសិករទូទៅគួរតែរៀនសូត្រតាម។

កាលពីឆ្នាំ២០០២ សត្វគោជប៉ុនមួយក្បាលដែលអាចកាប់លក់ជាសាច់គោ Wagyu ត្រូវបានគេដាក់ដេញថ្លៃ និងលក់បានរហូតទៅដល់៥០លានយេន ឬត្រូវជា ៣៣ ០០០០ដុល្លារ។ Wagyu ក្រៅតែពីផ្តល់នូវសារធាតុចិញ្ចឹមដ៏ប្រសើរសម្រាប់សុខភាពហើយ វាថែមទាំងមានរសជាតិឆ្ងាញ់ ទន់ ផ្អែម និងងាយស្រួលរំលាយបំផុតនៅពេលដែលអ្នកទទួលទានចូលទៅក្នុងមាត់ដែលនេះជាចំណែកមួយដែលធ្វើឲ្យតម្លៃរបស់វាមានទីផ្សារខ្ពស់លើសពីសត្វគោធម្មតា។

Wagyu មានប្រវត្តិរាប់សិបឆ្នាំមកហើយ និងមិនដែលធ្លាក់ថ្លៃខ្លាំងឡើយក្នុងទីផ្សាររបស់ប្រទេសជប៉ុនដែលជាទូទៅមានតម្លៃប្រហែល ៣៥០ដុល្លារក្នុងមួយខាំ ប៉ុន្តែថ្មីៗនេះវាត្រូវបានជប៉ុនអនុញ្ញាតឲ្យអាចធ្វើការនាំចេញទៅក្រៅប្រទេសដែលក្នុងនោះទីក្រុងប៉ារីស ប្រទេសបារាំងជាគោលដៅដំបូង និងកំពុងត្រូវបានដាក់លក់ក្នុងតម្លៃរហូតទៅដល់ ៥៣០ដុល្លារក្នុងមួយខាំ ឬប្រមាណជា៥៣០០ដុល្លារក្នុងមួយគីឡូក្រាម។

សាច់គោ Wagyu ទាំងប្រវត្តិ ទាំងរសជាតិ ទាំងតម្លៃ បានបង្ហាញឲ្យមនុស្សគ្រប់គ្នាមើលឃើញថាការយកចិត្តទុកដាក់នៃការចិញ្ចឹម និងយកចិត្តទុកដាក់ទៅលើបច្ចេកទេសនៃការថែរក្សាពីសំណាក់កសិករពិតជាបានផ្តល់មកវិញនូវគុណតម្លៃដែលមិនអាចកាត់ថ្លៃបានទោះបីជាបច្ចុប្បន្នការចិញ្ចឹមថែរក្សារបស់កសិករជប៉ុនត្រូវបានធ្វើឡើងដោយបូករួមទាំងបែបប្រពៃណី និងតាមបែបទំនើបបញ្ចូលគ្នា។

ដំណើរការនៃការចិញ្ចឹមមានលក្ខណៈច្បាស់លាស់តាមក្បួនខ្នាត ហើយតាមឯកសារដែលបានដកស្រង់ដោយ The Business Insiders បានបង្ហាញថា កសិករជប៉ុននៅ Matsusaka ខ្លះសុទ្ធតែជាកសិករដែលមានចំណេះដឹង និងជំនាញតជំនាន់គ្នាជាច្រើនឆ្នាំមកហើយ។

រាប់ចាប់តាំងពីអាយុកាលនៃសត្វគោទៅដលចំណីអាហាររបស់វា និងអាកាសធាតុដែលត្រូវរស់នៅបូករួមទាំងការយកចិត្តទុកដាកតាមដានតាមរបៀបទំនើបផង វាបានធ្វើឲ្យ Wagyu ក្លាយទៅជាសាច់គោដ៏មានឳជារសលេខមួយរបស់ពិភពលោក និងមានតម្លៃថ្លៃជាងគេនៅលើពិភពលោក៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរសង្រ្កាន្តអម្រឹត ​ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)