ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍បានចុះបញ្ជីគម្រោងវិនិយោគឧស្សាហកម្មចំនួន ៧៩ គម្រោងនៅក្នុងឆមាសទី១ នៃឆ្នាំ២០២១នេះ ខណៈដែលរោងចក្រជាង ១០០ទីតាំងត្រូវបានបិទទ្វារជាបណ្តោះអាសន្ន។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហេង សុខគង់ បានឱ្យដឹងថា គម្រោងឧស្សាហកម្មថ្មីៗភាគច្រើនគឺនៅក្នុងផលិតកម្មកែច្នៃអាហារ និងផលិតផលធ្វើឱសថរួមមានរបាំងមុខ ជែល ប្រឆាំងនឹងវីរុស និងឈុតការពារខ្លួនជាដើម ដែលតម្រូវការសម្រាប់ផលិតផលទាំងនេះកំពុងកើនឡើងនៅក្នុងបរិបទនៃ Covid-19 ដែលក្នុងនោះមានផលិតផលខ្លះត្រូវការវត្ថុធាតុដើមរួមផ្សំផលិតនៅក្នុងស្រុក ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុកជាក់ស្ដែង ហើយផលិតផលខ្លះទៀតសម្រាប់ធ្វើការនាំចេញ។

«រោងចក្រដែលមានស្រាប់ក្នុងស្រុកមួយចំនួនបានផ្លាស់ប្តូរពីការផលិតសម្លៀកបំពាក់ និងផលិតផលផ្សេងទៀតទៅជាផលិតកម្មផលិតសម្ភារៈសុខាភិបាលដែលកមពុងមានតម្រូវការជាក់ស្ដែងនាពេលបច្ចុប្បន្ន។ ប៉ុន្តែតួលេខសម្រាប់ការប្រៀបធៀបជាមួយឆ្នាំមុនៗ និងថ្លៃដើមនៃគម្រោងវិនិយោគថ្មីសរុបគឺមិនទាន់មានលម្អិតនោះទេ»
លោក ហេង សុខគង់ បានមានប្រសាសន៍បញ្ជាក់ថា ៖
នៅក្នុងរបាយការណ៍ដែលត្រូវបានបង្ហាញដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា រោងចក្រចំនួន ១៣៥ ត្រូវបានបិទទ្វារដែលភាគច្រើនបណ្តាលមកពីវិបត្តិនៃការរាតត្បាតដោយ Covid-19 ក្នុងអំឡុងពេល ៦ ខែដំបូងនៃឆ្នាំ២០២១នេះ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានអនុម័តគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៨៧ គម្រោង ដោយមានទឹកប្រាក់វិនិយោគសរុបប្រមាណ ៣ ពាន់លានដុល្លារ ពោលគឺកើនឡើង ១០ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។
ចំណែកគម្រោងវិនិយោគផលិតកម្ម ឬគម្រោងវិនិយោគផ្សេងទៀតតម្រូវឱ្យចុះឈ្មោះនៅតាមក្រសួងក្នុងវិស័យរៀងៗខ្លួន ប៉ុន្តែគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវចុះឈ្មោះនៅ CDC ដើម្បីទទួលបានការលើកលែងពន្ធលើប្រាក់ចំណេញ ឬអនុវត្តប្រាក់ឧបត្ថម្ភរំលស់ពិសេស ឬក្បួនអត្ថប្រយោជន៍ ដោយអាស្រ័យលើកត្តាផ្សេងៗ។
ជាមួយគ្នានេះ លោក ហេង សុខគង់ ក៏បានបញ្ជាក់ឲ្យដឹងដែរថា ក្រសួងបានត្រៀមខ្លួនរួចរាល់ដើម្បីសម្របសម្រួល លើគម្រោងវិនិយោគថ្មីៗ ដោយហេតុថា ការនាំចេញសម្លៀកបំពាក់មានការថយចុះ ប៉ុន្តែការនាំចេញផលិតផលមិនមែនកាត់ដេរ ដូចជាកង់គ្រឿងបន្លាស់អេឡិចត្រូនិក និងទំនិញកសិកម្មកំពុងមានការកើនឡើង៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ៖ បទពិសោធន៍ថ្មីនៃការភ្ជាប់បេះដូងជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/09/2026
សៀមរាប ៖ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីនៅតំបន់អង្គរ ក្នុងគោលបំណងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តំបន់ព្រៃ និងតំបន់បេតិកភណ្ឌក្នុងតំបន់អង្គរ ព្រមទាំងជួយជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតង។ ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនៅរដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» បានទាក់ទាញអ្នកចូលរួមជាភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ៣០០នាក់ ដោយធ្វើដំណើរតាមផ្លូវប្រមាណ ១២គីឡូម៉ែត្រ ឆ្លងកាត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៃតំបន់អង្គរ។

សហគមន៍ព្រៃឈើត្រពាំងពិការ ផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋជាង ៤០០ គ្រួសារនៅរមាសហែក
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/09/2026
សហគមន៍ព្រៃឈើត្រពាំងពិការ ក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង កំពុងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៤០០ គ្រួសារ តាមរយៈការប្រមូលអនុផលព្រៃឈើ និងការទាក់ទាញភ្ញៀវទេសចរ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content