ធនាគារអន្តរជាតិដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី DBS ថ្មីៗនេះបានប្រកាសសហការជាមួយនឹង Sandbox ដើម្បីវិនិយោគ និងអភិវឌ្ឍសេវាកម្មថ្មីៗរបស់ខ្លួនបន្ថែមទៀតនៅលើពិភពលោកសិប្បនិម្មិត ឬយើងហៅថា Metaverse។

Sandbox គឺជាក្រុមហ៊ុនហ្គេមអនឡាញដ៏ធំមួយនិងល្បីល្បាញខាងបច្ចេកវិទ្យា Blockchain ផងដែរ ហើយក៏ជាផ្នែកមួយនៃក្រុមហ៊ុនមេ របស់ខ្លួននៅក្នុងទីក្រុងហុងកុង Animoca ផងដែរ និងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗលើពិភពលោកដែលជាអ្នកអភិវឌ្ឍលើវិស័យពិភពសិប្បនិម្មិត ឬ Metaverse។

នៅក្នុងសេចក្តីប្រកាសរបស់ DBS បានបញ្ជាក់បែបនេះថា៖
“យើងនឹងបង្កើតនូវបទពិសោធថ្មីជាមួយនឹង Metaverse ដើម្បីបង្ហាញអំពីសារៈសំខាន់នៃការកសាងពិភពលោកមួយដែលកាន់តែល្អប្រសើរនិងកាន់តែមាននិរន្តភាពហើយ DBS បានក្លាយទៅជាធនាគារដំបូងបំផុតនៅសិង្ហបុរីដែលបានសម្រេចចិត្តវិនិយោគលើ Metaverse”
ទោះបីជាយ៉ាងណាក្តី DBS គឺមិនមែនជាធនាគារតែមួយដែលទើបប្រកាសចូលរួមលើកិច្ចការងារអភិវឌ្ឍនៅ Metaverse នោះទេ ដោយកាលពីខែកុម្ភៈកន្លងទៅក្រុមហ៊ុនសេវាកម្មផ្តល់ហិរញ្ញវត្ថុដ៏ធំមួយរបស់អាមេរិក JP Morgan ក៏បានប្រកាសវិនិយោគ នៅក្នុងពិភពសិប្បនិម្មិតនេះផងដែរដោយការរៀបចំបង្កើតជាហាងរបស់ខ្លួននៅផ្សារទំនើប Metajuku ដែលជាផ្សារសិប្បនិម្មិតស្ថិតនៅក្នុងពិភព Decentraland។ មួយខែក្រោយមកពោលគឺនៅខែមេសាធនាគារ HSBC ក៏បានចូលរួមនៅក្នុងពិភពសិប្បនិម្មិតផងដែរដោយក្នុងនោះដើម្បីផ្តោតយកទីផ្សារសំខាន់របស់ខ្លួនដែលមានប្រភពមកពីប្រទេសសិង្ហបុរី និងទីក្រុងហុងកុង។
នៅចុងខែមេសាដដែលនោះធនាគារ Standard Chartered Bank ក៏បានប្រកាសចូលរួមសហការជាមួយនឹង Sandbox ដើម្បីបង្កើតទីតាំងថ្មី មួយរបស់ខ្លួននៅក្នុង Metaverse ហើយក្រៅពីនោះក៏មានធនាគារដ៏ល្បីរបស់ថៃ Siam Commercial Bank ផងដែរដែលទើបបានប្រកាសបើកដំណើរការសាខាផ្តល់សេវាកម្មរបស់ខ្លួនជាមួយនឹង Sandbox កាលពីដើមឆ្នាំកន្លងមក៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content