រចនាសម្ព័ន្ធ និងទីស្នាក់​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡាស៊ីហ្គេម​គ្រោង​នឹង​បញ្ចប់មុន​ការ​មកដល់របស់កីឡា​ករ​

ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួតកីឡា​ស៊ីហ្គេម​ដែលកម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​នៅឆ្នាំ២០២៣​នេះ កាន់តែជិតមកដល់​ហើយ ដោយក្នុងនោះ ទាំង​រដ្ឋាភិបាល ​និង​វិស័យឯកជន ​បាន ​និង​កំពុង​មមាញឹក​ក្នុងការ​ត្រៀម​នូវ​រចនាសម្ព័ន្ធ​ដើម្បីស្វាគមន៍​ការមកដល់នៃ​កីឡាករ​ កីឡាការិនី ពីបណ្ដាប្រទេស​ផ្សេងៗចូលមកកម្ពុជា។​

​គម្រោង​អគារ ​World bridge Sport village ដែល​សាងសង់ឡើង​ក្នុងគោល​បំណង​ធំសម្រាប់​ព្រឹត្តិការណ៍​កី​ឡា​​ស៊ីហ្គេម​ឆ្នាំ២០២៣នេះ គ្រោងនឹង​បញ្ចប់​នៅ​ដំណាច់ខែមីនា ឆ្នាំ២០២៣​នេះ រួចហើយប្រគល់ជូន​រដ្ឋាភិបាល​ក្នុងការ​ចាត់ចែង​រៀបចំ​ទទួល​កីឡាករ​ កីឡាការិនី ដែលនឹង​មកដល់​នៅពេលឆាប់ៗខាងមុខ​សម្រាប់​ការ​ហ្វឹក​ហា​ត់​ត្រៀមប្រកួត​។​

លោក​ ឆេ វិសិដ្ឋ អ្នកគ្រប់គ្រង​ម្នាក់នៅក្នុងគម្រោងនេះបានមានប្រសាសន៍ថា​​ គម្រោ​ងអគារ​សាងសង់​ឡើង​សម្រាប់​ព្រឹត្តិ​ការ​ណ៍​ស៊ីហ្គេមឆ្នាំ២០២៣​នេះ ហើយ​ បើគិត​មកដល់​បច្ចុប្បន្ន​វា​ស្ទើរតែរួចរាល់ទាំង​ស្រុ​ង​ទៅ​ហើយ ដោយមានអគារ​ខ្លះរួចរាល់​ និងខ្លះទៀត​នៅសល់ការងារ​តិចតួច​ ដែលត្រូវ​បញ្ចប់ទាំងស្រុង​នៅដំណាច់​ខែ​មីនា​ ឆ្នាំ២០២៣​ ។ នៅពេលបញ្ចប់​ហើយ ក្រុមហ៊ុននឹង​ប្រគល់​ជូនរដ្ឋាភិ​បាល​ក្នុងការ​ចាត់ចែង​រៀបចំ ដើម្បីត្រៀម​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ីហ្គេម​នេះ។​

លោកបន្តថា ៖

“ដើម្បីបញ្ចប់​ការងារនេះឱ្យ​បានរួចរាល់​នៅមុនព្រឹត្តិការណ៍​មក​ដល់​ ក្រុមហ៊ុន​សាងសង់​បានប្រើ​ប្រាស់​កម្មករ​ប្រមាណជាង ​៣ ០០​០​នាក់ និង​ត្រូវធ្វើការ​ទាំងថ្ងៃនិងយប់ទៅតាម​ផ្នែក​នីមួយៗ ហើយយើង​ក៏រំ​ពឹ​ង​ថា​វានឹង​បញ្ចប់​ទៅផែនការ​ ឬអាចនឹង​មុនផែនការ​តិចតួច យោងទៅតាមសន្ទុះ​ការងារ​ដែល​កំពុង​​​សម្រុក​​ធ្វើ​នៅ​​​ពេល​​​ប​ច្ចុ​ប្បន្ន​”

ក្រៅពី​អគារមួយនេះ បើគេក្រឡេកទៅមើល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត​ ដូចជា ផ្លូវជាតិលេខ​៦​អា ពីជ្រោយ​ទៅកាន់​ផ្លូវ​មហាវិថីឈ្នះឈ្នះ និងការសាងសង់ផ្លូវ​មហាវិថីឈ្នះឈ្នះពីស្ពានព្រែកព្នៅមកដល់​ផ្លូវជាតិលេ​ខ៦​ គឺជុំវិញ​ទីតាំង​ប្រារព្ធ​ពិធីក៏ឃើញថា​ស្ទើរតែ​សម្រេចបានទាំង​ស្រុង​ហើយផងដែរថា ដើម្បីត្រៀម​ក្នុងការ​ប្រកួ​ត​កីឡា ​និងដើម្បីសម្រួលដល់​ការ​ធ្វើដំណើរ​របស់កីឡាករ​ កីឡាការិនីក៏ដូចជា​អ្នក​ចូលរួមទស្សនា​នៅពហុ​កីឡ​ដ្ឋានជាតិមរតក​តេជោ ។

ដោយឡែក​ស្ពាន​អាកាស ​ឬស្សីកែវ នៅលើផ្លូវជាតិលេខ​៥​ក៏បានដាក់ឱ្យ​ប្រើប្រាស់សាកល្បង​រួចហើយ​ផងដែរ ដែលស្ពាន​នេះក៏ជា​រចនាសម្ព័ន្ធ មួយសម្រាប់សម្រួលដល់​ការ​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ពហុកីឡដ្ឋានជាតិ​មរតកតេជោ​ផងដែរ​ ខណៈដែល​នៅ​មុន​ចូលឆ្នាំខ្មែរ​ខាងមុខនេះ ស្ពាន​ខ្សែកាប​ឆ្លងទន្លេពី​ឬស្សីកែវ ទៅកាន់​ជ្រោយ​ចង្វា​​រ​​ក៏នឹង​បញ្ចប់ការសាងសង់​ ហើយក៏ជា​សមិទ្ធផល​សម្រាប់​បម្រើ​ដល់ការ​ប្រកួតកីឡា​ស៊ីហ្គេម​នេះ​នៅអំឡុ​ង​ខែ​ឧសភា​ខា​​ង​មុខនេះដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ