ស្វាយចន្ទីស្ទឹងត្រែង មានគុណភាពនាំចេញទៅក្រៅប្រទេស និងជួយដល់ជីវភាពប្រជាជនមូលដ្ឋាន

ចន្ទី ជាប្រភេទដំណាំឧស្សាហកម្មមួយដែលក្រុមហ៊ុនក្នុងស្រុកជាច្រើនកំពុងកែច្នៃជាផលិតផលសម្រេចដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេស។ ក្នុងនោះ ស្វាយចន្ទីស្ទឹងត្រែងក៏កំពុងមានទីផ្សារខ្ពស់ក្នុងការផលិត និងនាំចេញទៅក្រៅប្រទេស ពិសេសជាផ្នែកមួយជួយលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន។

កញ្ញា សឿន សុទ្ធនីតា ឬគេហៅថា Ms. Cashew ជាសហស្ថាបនិក ទទួលបន្ទុកផ្នែកអភិវឌ្ឍន៍ពាណិកម្ម នៅក្រុមហ៊ុន ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង បានមានប្រសាសន៍ថា បច្ចុប្បន្នស្វាយចន្ទីស្ទឹងត្រែង កំពុងផលិតនិងនាំចេញទៅប្រទេសចំនួន៥ ហើយវាក៏ជាផ្នែកមួយផ្ដល់ការងារ និងចំណេះដឹងដល់ប្រជាជនក្នុងតំបន់។

កញ្ញាបញ្ជាក់ថា៖

«បច្ចុប្បន្នក្រុមហ៊ុនយើងមានសមត្ថភាពផលិត ពី ៣៦០-៤០០តោន ក្នុងមួយឆ្នាំ ហើយនឹងគ្រោងពង្រើកដល់ ៦០០០ តោនក្នុងមួយឆ្នាំនាពេលឆាប់ៗនេះ។ ទីផ្សាររបស់ស្វាយចន្ទីស្ទឹងត្រែង ក្រៅពីផ្គត់ផ្គង់នៅក្នុងស្រុកហើយ ពួកយើងក៏បាននាំចេញទៅកាន់បណ្តាប្រទេសផ្សេងៗដូចជា ជប៉ុន កូរ៉េ អាមេរិក អង់គ្លេស និងសឹង្ហបុរីថែមទៀតផង»។

ក្នុងការចាប់ផ្ដើម កញ្ញាក៏បានចូលរួមវគ្គបណ្ដុះបណ្ដាលពីគម្រោងកម្ពុជាហវែស២ ហើយបានប្តេជ្ញាចិត្តយ៉ាងមុតមាំ គឺដើម្បីលើកម្ពស់ខ្សែច្រវ៉ាក់ផលិកម្មស្វាយចន្ទីក្នុងស្រុកឲ្យកាន់តែប្រសើរ ធ្វើការកែច្នៃដើម្បីនាំចេញ ផ្តល់ឱកាសការងារ និងបង្កើនប្រាក់ចំណូលដល់ជូនកសិករ ប្រជាជនយើង មានជាច្រើនជាយុវជន ស្ត្រី និងជនជាតិភាគតិច​មកពីទីជនបទដាច់ស្រយាលផងដែរ។

ក្រៅពីបង្កើតការងារ ក្រុមហ៊ុនក៏បានបើកវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពចំណេះដឹងជូនកសិករ ប្រមាណ ១៥ដង​ ដែលមានកសិករចូលរួមបានជាង ១០០០នាក់ ខណៈការបណ្ដុះបណ្ដាលនោះផ្ដោតលើបច្ចេកទេសដាំដុះ បច្ចេកទេសថែទាំ ការប្រមូលផលឲ្យបានត្រឹមត្រូវ ការអនុវត្តកសិកម្មល្អ រួមទាំងបច្ចេកទេសកសិកម្មវ័យឆ្លាតផងដែរ។ ជាងនេះទៅទៀត ក្រុមហ៊ុនបានបណ្ដុះបណ្ដាលជូនកសិករឲ្យបានយល់ដឹងអំពីអំពីបរិស្ថាន អាកាសធាតុ អនាម័យ និងសុវត្ថិភាព ដើម្បីកាត់បន្ថយនូវតម្លៃថ្លៃដើមនៃការផលិត ទទួលបានទាំងទិន្នផលល្អ និងគុណភាពល្អរបស់គ្រាប់ស្វាយចន្ទីផ្ទាល់តែម្ដង។

គួរបញ្ជាក់ដែរថា អាជីវកម្មនេះត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០២១ ដោយសារតែឥទ្ធិពលនៃបញ្ញាជំងឺកូវីដ-១៩ ធ្វើឱ្យកសិករជួបផលលំបាក ជាពិសេសបញ្ហាអ្នកផលិតគ្រាប់ស្វាយចន្ទីទាំងអស់បានជួបប្រទះដូចជាអស្ថិរភាព​នៃតម្លៃក្នុងការលក់គ្រាប់ស្វាយចន្ទីឆៅតាមរយៈឈ្មួញកណ្ដាល ដែលឱ្យតម្លៃមិនសមរម្យ។ ដោយមើលឃើញចំណុចអវិជ្ជមានទាំងនេះ កញ្ញា និងក្រុមគ្រួសារបានចាប់ផ្ដើមសិក្សាស្រាវជ្រាវអំពីសក្ដានុពល និងបច្ចេកទេសក្នុងការកែច្នៃស្វាយចន្ទីកម្ពុជាដើម្បីនាំចេញទោក្រៅប្រទេស។

កញ្ញាបានបញ្ជាក់ថា ៖

«ទន្ទឹមនឹងប្រទេសកម្ពុជា ជាអ្នកផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេលំដាប់ពិភពលោក នាងខ្ញុំមានមហិច្ឆិតាចង់ពង្រីកអាជីវកម្មនេះ ចង់ធ្វើឲ្យកម្ពុជាក្លាយទៅអ្នកនាំមុខក្នុងវិស័យស្វាយចន្ទី ជាអ្នកផលិតនាំមុខ ជាអ្នកកែច្នៃនាំមុខ ហើយក៏ជាអ្នកនាំចេញឈានមុខនូវផលិតសម្រេចនៃគ្រាប់ស្វាចន្ទីគេនៅលើទីផ្សារអន្តរជាតិ។ ពួកយើងមានគោលដៅធ្វើឲ្យគ្រាប់ស្វាយចន្ទីកម្ពុជា ល្បីសុះសាយពេញឆាកអន្តរជាតិ ដើម្បីមោទនភាពជាតិ កម្ពុជានៃយើង»។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានបង្ហាញពីចក្ខុវិស័យក្នុងការអភិវឌ្ឍសហគមន៍ជនបទដាច់ស្រយាលឲ្យមានភាពកាន់តែប្រសើឡើង ដោយបង្កើតនូវច្រវ៉ាក់ផលិតកម្មមូលដ្ឋាន ដើម្បីបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាជនក្នុងមូលដ្ឋាន ជាពិសេសនោះគឺបងប្អូនកសិករ។ បន្ថែមពីលើនេះ ស្ត្រីគឺជាអាទិភាពក្នុងការទទួលបានការងារ ដោយ ៨០% នៃបុគ្គលិកគឺជាស្រ្តី ដែលពួកគាត់​ខ្លះ​ជា​ស្ត្រី​មេម៉ាយ យុវតី និងខ្លះទៀតជា​ក្រុមជនជាតិភាគតិច​ដែល​មាន​ជីវភាព​ខ្វះខាត។

នៅក្នុងដំណើរអាជីវកម្មនេះ ក្រុមហ៊ុនបានជួបប្រទះនូវបញ្ហាផ្សេងៗជាច្រើន ដូចជា ការដឹកជញ្ជូនមានតម្លៃខ្ពស់ សមត្ថភាពផលិតទាប គឺមិនទាន់បំពេញតម្រូវការអតិថិជនបានគ្រប់គ្រាន់នៅឡើយ មានការប្រកួតប្រជែងខ្លាំងក្នុងទីផ្សារអន្តរជាតិ។ មួយវិញទៀតគឺកង្វះធនធានមនុស្សដោយសារទីតាំងផលិតនៅជនបទ ត្រូវចំណាយពេលបង្រៀនបុគ្គលិកជាច្រើនដង។ យ៉ាងណាមិញ ក្រុមហ៊ុនមានចក្ខុវិស័យមួយ គឺចង់ឲ្យគ្រាប់ស្វាយចន្ទីដែលមានគុណភាពល្អបំផុត ចាប់យកបេះដូងរបស់មនុស្សគ្រប់វ័យនៅជុំវិញពិភពលោក ជាអាហារសម្រន់ដែលផ្តល់សុខភាពល្អ ក្លាយជាជម្រើសនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ ដែលនឹងជំរុញដល់សេដ្ឋកិច្ចជនបទឲ្យមានភាពរីកចម្រើន និងរស់រវើក។

ចុងក្រោយ កញ្ញា ក៏មានមតិចែករំលែកដែរថា សម្រាប់អ្នកកែច្នៃគ្រាប់ស្វាយចន្ទីដើរតួនាទីយ៉ាងសំខាន់ក្នុងឧស្សាហកម្មម្ហូបអាហារ ជាអ្នកទទួលខុសត្រូវក្នុងការប្រែក្លាយគ្រាប់ស្វាយចន្ទីឆៅទៅជាអាហារសម្រន់ដ៏ឆ្ងាញ់ គឺត្រូបការខិតខំប្រឹងប្រែង និងការលះបង់ ហើយក៏មានឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរបស់កសិករ និងគ្រួសាររបស់ពួកគាត់ ដែលពឹងផ្អែកលើគ្រាប់ស្វាយចន្ទីជាប្រភពចំណូលចម្បង។  ដូច្នេះសូមចូលរួមប្តេជ្ញាក្នុងការអភិវឌ្ឍទិន្នផលចន្ទី និងសូមបន្តការងារដ៏ល្អ ហើយបន្តការកែច្នៃគ្រាប់ស្វាយចន្ទីឲ្យមានគុណភាព អនាម័យ និងសុវត្ថិភាព នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ធ្វើឲ្យប្រទេសកម្ពុជាក្លាយទៅជាអធិរាជចន្ទី នាំចេញនូវចន្ទីសម្រេចលើឆាកអន្តរជាតិ នាំមកវិញនូវកេរ្ត៍ឈ្មោះជូនជាតិ និងមាតុភូមិ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ