បើទោះជារាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យមានការធ្វើចរាចរណំ៍ឆ្លងកាត់ពីខេត្តមួយទៅខេត្ត និងបន្តចូលដល់រាជធានីភ្នំពេញយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់អ្នកប្រកបមុខរបរដឹកជញ្ជូនភ្ញៀវដោយរថយន្ត ឬតាក់ស៊ីជាច្រើននៅតែបន្តភាពប្រឈមទៅនឹងវិបត្តិហិរញ្ញវត្ថុ បាត់បង់ចំណូលប្រចាំថ្ងៃ ខណៈដែលការឆ្លងរាលដាលនៃជំងឺកូវីដនៅតែបន្តកើតមានទាំងក្នុងក្រុង និងតាមបណ្តាខេត្តជាបន្តបន្ទាប់ ហើយប្រសិនបើបញ្ហានៃការឆ្លងនៅតែបន្ត នោះពួកគេអាចនឹងផ្លាស់ប្ដូរមុខរបរជាមិន
លោក វ៉េន ឌឿន ជាអ្នករត់រថយន្តឈ្នួល ខេត្តកំពង់ចាម-ភ្នំពេញ បានប្រាប់ AMS ថាបច្ចុប្បន្ននេះទីផ្សារដឹកជញ្ជូនមានការធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ប្រមាណជិត50ភាគរយ ដោយសារតែការធ្វើដំណើររបស់មនុស្សត្រូវបានកាត់បន្ថយ និងធ្វើឱ្យប្រភពចំណូលមានការធ្លាក់ចុះស្ទើរមិនគ្រប់ការចំណាយថ្លៃសាំងក៏មាន។
លោកបានបញ្ជាក់ថា ៖
“ទោះជាគេបើកឱ្យមានការដឹកជញ្ជូនភ្ញៀវឡើងវិញ ប៉ុន្តែមិនសូវមានអ្នកជិះនោះទេ ហើយបើមានក៏មិនច្រើនដែរ ព្រោះមនុស្សហ៊ានជិះក្នុងឡាន(ប្រភេទទេសចរណ៍ខ្នាតតូច)រួមគ្នាមិនលើសពី5-6នាក់តែប៉ុណ្ណោះ ហើយថ្ងៃខ្លះដឹកមនុស្សបានតែ2-3នាក់ក៏មាន ខុសគ្នាឆ្ងាយកាលពីមុនផ្ទុយពីពេលមុន ដែលឡានធ្លាប់ដឹកមនុស្សមួយជើងមិនក្រោមន10នាក់នោះទេ។ នៅក្នុងស្ថានការណ៍នេះ គឺវាលំបាកមែនទែន គេមិនហ៊ានជិះតែម្ដង បូកផ្សំនឹងវិធានការការពារកូវីដមិនឱ្យមនុស្សជិះប្រជ្រៀតគ្នា រក្សាគម្លាតទៀត ហើយប្រសិនបើយើងដឹកតាមផ្លូវមានមនុស្សដែលគេសង្ស័យ គេនឹងយកទៅសួរនាំ ឬធ្វើតេស្ត និងឈានទៅដល់ការធ្វើចត្តាឡីស័ក 14ថ្ងៃនៅពេលទៅដល់ខេត្ត ឬមកដល់ភ្នំពេញ”

លោក វ៉េន ឌឿន ប្រាប់ឱ្យដឹងថា ដោយសារតែចំនួនអ្នកធ្វើដំណើរមានការធ្លាក់ចុះ បច្ចុប្បន្នលោកបានទទួលដឹកទំនិញបន្ថែមដើម្បីធ្វើយ៉ាងណាអាចរកបានចំណូលសម្រាប់ផ្គត់ផ្គង់ចំណាយហូបចុកប្រចាំថ្ងៃ និងសន្សំត្រៀមទុកបង់ធនាគារមួយចំនួនទៀត។
ស្រដៀងគ្នានេះ លោក មិន សុផល ជាអ្នករត់តាក់ស៊ីភ្នំពេញ-ពាមរក៍ ខេត្តព្រៃវែង ក៏បានប្រាប់ឱ្យដឹងថា ដោយសារតែអ្នកធ្វើដំណើរមិនសូវមាន ពេលនេះលោកបានទទួលដឹកតែអីវ៉ាន់ជំនួសតែប៉ុណ្ណោះ ព្រោះមានអ្នកផ្ញើច្រើនជាងអ្នកជិះ។
លោកបានមានប្រសាសន៍ថា៖
“ចាប់តាំងពីគេបិទក្រុងថ្ងៃដំបូង ខ្ញុំមិនបានចេញរត់នោះទេ ព្រោះខ្ញុំត្រូវមកឈប់ទម្លាក់អីវ៉ាន់នៅផ្សារអូឡាំពិក ហើយត្រឡប់ទៅឈប់នៅផ្សារច្បារអំពៅចាំដឹកម៉ូយទៅខេត្តវិញ តែនៅពេលគេបិទក្រុងមិនអាចចូលបាន ខ្ញុំក៏សម្រាកតែម្ដង។ ពីមុនខ្ញុំមានមនុស្សជិះខ្លះ ប៉ុន្តែឥលូវស្ទើរតែរាល់ថ្ងៃគឺមានតែឥវ៉ាន់ប៉ុណ្ណោះដែលជាប្រភពចំណូល។ មិនថាតិច ឬច្រើននោះទេ គឺទទួលយក ទទួលដឹកទាំងអស់ឱ្យតែបានលុយ។ ខ្ញុំគិតថា ប្រសិនបើស្ថានភាពបច្ចុប្បន្ននៅតែបន្តយូរទៀត មិនមែនតែខ្ញុំនោះទេ អ្នកផ្សេងទៀតក៏ដូចជាគ្នា អាចប្ដូររកមុខរបរថ្មី ព្រោះចំណូលបានពីការដឹកឥវ៉ាន់បានមិនច្រើនទេ ហើយក៏អ្នកផ្ញើភាគច្រើនគេមានម៉ូយគេ ដូច្នេះយើងបានតែអ្នកផ្ញើររបស់តូចៗត្រឹម4,000-5,000 រៀលអីប៉ុណ្ណឹង”
លោក ឌី រដ្ឋា ជាអ្នកជួលរថយន្តសម្រាប់ដឹកភ្ញៀវទេសចរនៅតាមបណ្តាខេត្តទេសចរណ៍មួយចំនួនដូចជាខេត្តរតនគិរី មណ្ឌលគិរី ក្រុងព្រះសីហនុ ក៏បានបង្ហាញពីក្ដីកង្វល់ក្នុងការបន្តមុខរបររបស់ខ្លួនផងដែរ ហើយអាចនឹងលក់រថយន្តចេញវិញដើម្បីយកទុនទៅបង្វិលក្នុងមុខរបរថ្មីវិញ។
លោក រដ្ឋា បាននិយាយថា កាលពីចុងឆ្នាំ2020 ទោះជាគ្មានទេសចរបរទេស ក៏មានទេសចរជាជនជាតិខ្មែរក្នុងស្រុកជួលដែរ អាចមានជាក្រុម និងជាលក្ខណៈគ្រួសារ ប៉ុន្តែចាប់តាំងពីផ្ទុះព្រឹត្តិការណ៍20កុម្ភៈរហូតមកដល់ពេលនេះ ស្ទើរតែគ្មានអ្នកជួលតែម្ដង។
លោកបញ្ជាក់ថា ៖
“ខ្ញុំមិនអាចប៉ាន់ស្មានបានថានឹងបែបណានោះទេ ចេះតែនៅរង់ចាំមើលស្ថានការណ៍ដែរ ប៉ុន្តែប្រសិនបើស្ថានភាពលំបាកដូចដែលខ្ញុំលើកឡើងនេះនៅតែបន្តយូរទៀត ច្បាស់ជាត្រូវប្ដូរមុខរបរ ព្រោះឡានទិញមករកស៊ី ហើយត្រូវបង់ធនាគារទៀត ដូច្នេះ បើមិនលក់ឡានចេញ ក៏ត្រូវរកមុខរបរថ្មីដែលត្រូវប្រើប្រាស់ឡានដែលមានស្រាប់នេះដែរ”
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
MPTC និង La FrenchTech Phnom Penh ពិភាក្សាអំពី FrancoTech និង អនាគតនៃប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យានិងនវានុវត្តន៍របស់កម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 30/09/2026
La French Tech Phnom Penh បានជួបពិភាក្សាជាមួយ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ត្រីជាន់ខ្ពស់នៃក្រសួង (MPTC) ដើម្បីពិភាក្សាអំពីការរៀបចំព្រឹត្តិការណ៍ FrancoTech ធ្វើបទបង្ហាញអំពី French Tech Forum Asia Phnom Penh និងស្វែងរកគំនិតផ្តួចផ្តើមដែលអាចធ្វើទៅបាន ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជាបន្ថែមទៀត

អាកាសចរណ៍ស៊ីវិល អះអាងថា ព្រលានយន្តហោះតេជោ នឹងមិនជួបហានិភ័យទឹកជំនន់ឡើយ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 30/09/2026
ភ្នំពេញ ៖ នៅពេលដែលប្រទេសជិតខាងដូចជាប្រទេសថៃកំពុងជួបប្រទះនឹងបញ្ហាទឹកជំនន់ដែលប៉ះពាល់ដល់វិស័យទេសចរណ៍ និងការហោះហើរ សម្រាប់កម្ពុជាបានប្រកាសថា ប្រសិនបើជាមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ដូចនៅប្រទេសថៃ ក៏អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមិនមានការផ្អាកជើងហោះហើរនោះទេ។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានអះអាងថា រូបភាពបែបនេះនឹងមិនអាចកើតមានឡើងដូចគ្នានោះទេ ពីព្រោះការរចនាប្លង់វិស្វកម្ម និងការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរួមបញ្ចូលដំណោះស្រាយវិស្វកម្មជលសាស្ត្រកម្រិតខ្ពស់ (ឈានមុខគេ) ក្នុងការធានាបាននូវភាពធន់នៃដំណើរការ ប្រឆាំងនឹងកម្រិតទឹកជំនន់ធំបំផុតក្នុងប្រវត្តិសាស្ត្ររួចជា ស្រេច(ដែលបានគណនាសម្រាប់វដ្តនៃការកើតឡើងវិញដដែលៗ ពី១០០ ទៅ ២០០ ឆ្នាំម្តង)។ អ្នកជំនាញអាកាសចរណ៍រូបនេះបានបញ្ជាក់ទៀតថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានប្រព័ន្ធប្រឡាយរំដោះទឹក

បដិវត្តថ្មីនៃ AI ៖ លោក Trump និងមេដឹកនាំបច្ចេកវិទ្យាធំៗ ចុះហត្ថលេខា ដើម្បីបន្ថយល្បឿនអភិវឌ្ឍ AI មុនពេលគ្រប់គ្រងលែងបាន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/09/2026
បរទេស ៖ មេដឹកនាំក្រុមហ៊ុនបង្កើត និងអភិវឌ្ឍន៍ប្រព័ន្ធខួរក្បាលសិប្បនិម្មិត ឬ AI កំពូលៗ ទាំង៦ នៅអាមេរិក បានរួមគ្នាចុះហត្ថលេខាលើការប្តេជ្ញាចិត្តមួយនៅសេតវិមានកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីដាក់ចេញនូវវិធានការគ្រប់គ្រងឲ្យបានម៉ឺងម៉ាត់ក្នុងគោលបំណងធានាថា បច្ចេកវិទ្យារបស់ពួកគេមិនដើរខុសផ្លូវ ឬលែងស្តាប់តាមការបញ្ជានៅពេលខាងមុខនោះឡើយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានបញ្ជាក់ថា ឯកសារចុះហត្ថលេខានេះមានឈ្មោះថា កិច្ចព្រមព្រៀងសេតវិមាន ស្តីពីបញ្ញាវ៉ៃឆ្លាត (

ក្រសួងដែនដីដោះស្រាយបញ្ចប់ វិវាទដីធ្លី ចំនួន ៣ ទីតាំង ក្នុងខេត្តព្រះសីហនុ ដោយជោគជ័យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/09/2026
ភ្នំពេញ ៖ វិវាទដីធ្លីចំនួន៣ទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ ត្រូវបានប្រកាសពីការដោះស្រាយបញ្ចប់ដោយជោគជ័យ ដោយមានការចូលរួមពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ករណីវិវាទដីធ្លីចំនួន៣ទីតាំងនេះ ជាទំនាស់រវាងឈ្មោះ រតនៈ
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ


















































Account
Security
Favourite Content