បរទេស៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិរ៉យទ័រនៅក្នុងសប្តាហ៍នេះបានឲ្យដឹងថា ប្រទេសថៃកំពុងត្រៀមដាក់ឲ្យដំណើរការស្ថានីយផលិតអគ្គិសនីបណ្តែតទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យដ៏ធំជាងគេប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលមានរហូតដល់144,000បន្ទះស្មើនឹងទំហំប្រមាណ 121ហិកតា។
យោងតាមប្រភពដដែលបានបញ្ជាក់ទៀតថា ស្ថានីយផលិតអគ្គិសនីដ៏ធំមួយនេះស្ថិតនៅក្នុងខេត្ត Ubon Ratchathani ដែលមានលទ្ធភាពអាចផ្គត់ផ្គង់ការប្រើប្រាស់ថាមពលនៅក្នុងតំបន់ និងអាចចែកចាយបន្តទៅកាន់ខេត្តមួយចំនួនដែលស្ថិតនៅក្បែរខាងគ្នា។ បន្ថែមពីនេះ អ្វីដែលជាភាពលេចធ្លោ តាមរយៈគម្រោងស្ថានីយផលិតអគ្គិសនីបណ្តែតទឹកនេះបានជំរុញឲ្យប្រទេសថៃក្លាយទៅ ទៅជាប្រទេសនាំមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍លើការប្រើប្រាស់ថាមពលមិនប៉ះពាល់ដល់បរិស្ថាន។
មន្ត្រីទទួលបន្ទុកកិច្ចការងារផ្គត់ផ្គង់អគ្គិសនីប្រចាំខេត្ត Ubon Ratchathani ម្នាក់បានបញ្ចាក់ប្រាប់អ្នកសារព័ត៌មានថា មកដល់ពេលនេះការដ្ឋានសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យបណ្តែតទឹកមួយនេះសម្រេចបានប្រមាណ90ភាគរយ ដោយត្រូវបានបែងចែកជា7ផ្នែកផ្សេងគ្នា ហើយតាមគម្រោងនឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងខែមេសា និងដាក់ឱ្យដំណើរការសាកល្បងនៅត្រឹមចុងខែមិថុនាឆ្នាំ2021 ខាងមុខនេះ។
គួរកត់សម្គាល់ដែរថា គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យដ៏ធំអស្ចារ្យមួយនេះត្រូវបានអនុម័តឡើងក្រោយពេលរដ្ឋាភិបាលនៃប្រទេសថៃទទួលរងនូវការរិះគន់យ៉ាងខ្លាំងទៅលើការប្រើប្រាស់អគ្គិសនីពឹងផ្អែកខ្លាំងពេកទៅលើថាមពលចំហេះផូស៊ីលឥន្ធនៈ។ ជាការឆ្លើយតប រដ្ឋាភិបាលប្រទេសថៃបានប្រកាសពីផែនការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីដែលបានមកពីផូស៊ីលឥន្ធនៈឲ្យបានយ៉ាងតិច 35ភាគរយត្រឹមឆ្នាំ 2037ខាងមុខនេះ៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content