តំបន់​សេដ្ឋកិច្ចពិសេស ​៥ទីតាំង ​នៅខេត្តព្រះសីហនុ ​ទាក់ទាញ​បានរោងចក្រ​ចំនួន ២៨៤​ មានទុន​វិនិយោគ​ជាង​២,៦៥ពាន់លានដុល្លារ​

ព្រះសីហនុ ៖ យោងតាម​របាយការណ៍របស់​រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា បច្ចុប្បន្ន នៅក្នុង​ខេត្ត​ព្រះសី​ហនុ​​ទាំង​មូលមានតំបន់សេដ្ឋកិច្ចពិសេស​ចំនួន​១៦​ទីតាំង ប៉ុន្តែ​ដំណើរការ​ចំនួន៥ទីតាំង។ ​ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេសនៅ​ខេត្តព្រះសីហនុ​ទាំង​៥ទីតាំង​នេះ មានរោងចក្រ​សហគ្រាស​កំពុង​ដំណើរការ​ និងមានកិច្ច​សន្យា​ជួល​ចំនួន ២៨៤​រោងចក្រ មានទុនវិនិយោគ​សរុប​ចំនួន ២,៦៥ពាន់លានដុល្លារអាមេរិក និងបានផ្ដល់​កម្លាំង​ពលកម្មសរុប​ចំនួន ៤៦ ០១៨​នាក់​។ ក្រៅពី​នេះ នៅក្នុងខេត្តព្រះសីហនុ មាន​សហគ្រាស​ធុនតូច មធ្យម និង​សិប្បកម្ម​ចំនួន ១ ២៣២ទីតាំង​ទៀត ដែលមានទុនវិនិយោ​គសរុបជាង​៣០​លាន​ដុល្លារ​អាមេរិក ផ្ដល់​កម្លាំង​ពលកម្មសរុប​ចំនួន ៦ ១៧២​នាក់​ផងដែរ ។​

ឯកឧត្តម ​ម៉ាង ស៊ីណេត អភិបាល​នៃគណៈអភិបាល​ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា​ សក្ដានុពល​ក្នុង​ខេត្តព្រះសីហនុដែល​អាចទាក់ទាញការ​វិនិយោគ​ពី​ក្នុង និងក្រៅ​ប្រទេស​ រួមមាន​ អាកាស​យានដ្ឋានអន្តរជាតិ​ ផ្លូវជាតិ ផ្លូវ​ល្បឿនលឿនភ្នំពេញ ព្រះសីហនុ ផ្លូ​វដែក​ កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ ដែលរាជរដ្ឋាភិបាល​បាន និងកំពុងសាងសង់​ចំណត​ផែកុងតឺន័រ​ទឹកជ្រៅថ្មី ជំហានទី​១ និងគ្រោង​សាងសង់ចំណត​ផែនកុងតឺន័រ​ ទឹក​ជ្រៅ​ជំហាន​ទី​២ និង​ជំហានទី៣​បន្ថែមទៀត ដែលអនុញ្ញាតឱ្យកំពង់ផែរបស់កម្ពុជា​មានសមត្ថភាព​ទទួល​​ការចូលចត​របស់​នាវា​ដឹកទំនិញ​លើពិភពលោក​ស្ទើរតែ១០០ភាគរយ ។

ឯកឧត្តម​បន្តថា រាជរដ្ឋាភិបាល​បានកំណត់​ក្នុងផែនការ​រៀបចំដែនដី ខេត្តព្រះសីហនុ ចក្ខុវិស័យ​ឆ្នាំ២០៣៨ គឺ​រៀបចំ​ និងអភិវឌ្ឍ​ ខេត្តព្រះសីហនុ ជាទីក្រុង​ស្នូល​នៃប៉ូលសេដ្ឋកិច្ច​ជាតិ ប្រកបដោយចីរភាព​ នៅ​តំបន់​ឆ្នេរ​សមុទ្រ​​កម្ពុជា ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច អភិវឌ្ឍ​ធុរកិច្ច​ ពាណិជ្ជកម្ម​ និងទេសចរណ៍ប្រកបដោយ​ភាពរស់​រវើក​ ឆ្លាត និង​បរិយាបន្ន ។​ តាមរយៈការអភិវឌ្ឍ​ទីក្រុងទំនើប​បៃតង​ប្រកបដោយ​ភាពច្នៃ​ប្រឌិត​រស់​រវើក​ និងបរិស្ថាន​រស់នៅ​ល្អ​ប្រសើរ​បំផុត តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​ មជ្ឈមណ្ឌល​ហិរញ្ញ​វ​ត្ថុ​អ​ន្ត​រ​ជា​តិ និង​មជ្ឈមណ្ឌល​ជាតិ​ រមណីយដ្ឋាន​ឆ្នេរ​សមុទ្រ​ និងកោះ​ដែលស្អាតបំផុត​លើសកលលោក​​សម្រាប់ការ​ស្នាក់​​នៅ លម្ហែ​កាយ និងការ​សំរាក​កម្សាន្ត​រួមទាំង​ជាមជ្ឈមណ្ឌល​គាំទ្រ​ឧស្សាហកម្ម​ផលិតកម្ម​បែ​ប​​​បច្ចេកវិទ្យា​ទំ​នើ​ប​ នវានុវត្ត​ន៍​ ច្រក​ចេញចូលអន្តរជាតិ និង​ភស្តុភារ​កម្ម​ជាតិ ដែល​មានទំនាក់​ទំនង​ជា​មួយ​ទី​ផ្សា​រ​អាស៊ាន និ​ង​ស​ក​លលោក នឹងផ្ដល់​ការងារ​យ៉ាងសំបូរ​បែប ។

ឯកឧត្តម ជា​ កុក​ហុង ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មា​ធិកា​រ​​ស​ម្រប​ស​ម្រួល​រៀ​​ប​ចំ​ផែ​ន​កា​រ​មេ​អភិ​វឌ្ឍន៍ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ​២០២៥​ខាងមុខ រាជរដ្ឋាភិបាលនឹង​ប្រ​កា​ស​​​ដាក់​ឱ្យ​អនុវត្ត​នូវ​ផែនការ​មេ​អភិវឌ្ឍន៍​ខេត្តព្រះសីហនុ ដោយក្នុងផែនការ​មេ​នេះ ក្នុង​រយៈ​ពេល​១៥ឆ្នាំ រំពឹង​ថា​ខេត្តព្រះសីហនុ អាច​ទទួល​បានគម្រោងវិនិយោ​សរុប​ក្នុងទឹកប្រាក់ប្រមាណ២០ពាន់​លានដុល្លារ ធ្វើឱ្យ​ខេត្ត​តំបន់សមុទ្រ​មួយនេះ កាន់តែមានសក្ដានុពលទាក់ទាញ​ការ​វិនិយោគពីបណ្ដា​ប្រទេ​សជាច្រើនទៀត ផ្ដល់​ប្រាក់ចំណូលដល់ពលរដ្ឋ ជួយជំរុញ​កំណើន​សេដ្ឋកិច្ច​ខេត្ត និងប្រទេសកម្ពុជា​ទាំងមូល ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

លុយ​យេន​ធ្លាក់​ថ្លៃ​ ​បន្ថែម​សម្ពាធ​លើ​វិបត្តិ​សន្តិសុខ​ស្បៀង​របស់​ជប៉ុន​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/08/2026

នៅ​ពីក្រោយ​វប្បធម៌​ម្ហូប​អាហារ​ដ៏​ល្បីល្បាញ​របស់​ជប៉ុន ​ដូចជា​ Sushi​,​ ​Udon ​និង​ Sake ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ស្បៀង​ដ៏​ស្មុគស្មាញ ​ខណៈ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល ការ​ធ្លាក់​ថ្លៃ​ប្រាក់​យេន ​និង​ផលប៉ះពាល់​ពី​គោលនយោបាយ​កសិកម្ម​ចាស់​ៗ​កំពុង​បង្កើន​ភាព​ងាយរងគ្រោះ

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ


Leave a Reply

Your email address will not be published.Required fields are marked *