វិស័យសហគ្រាសធុនតូច និងមធ្យម(SMEs)ក្នុងប្រទេសកម្ពុជានៅឆ្នាំ2021នេះនឹងមានឱកាសទទួលបានការអភិវឌ្ឍ និងទុនសម្រាប់ពង្រឹងអាជីវកម្មរបស់ខ្លួនបន្ទាប់ពីធនាគារដ៏ធំចំនួន2បានត្រៀមកញ្ចប់មូលនិធិរាប់រយលានដុល្លារសម្រាប់ជួយដល់ពួកគេ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថានៅក្នុងឆ្នាំ2021នេះ ធនាគារអេស៊ីលីដា បានត្រៀមមូលនិធិជិត600លានដុល្លារអាមេរិក សម្រាប់យកទៅគាំទ្រ លើវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិតបានបន្តដឹងថា អេស៊ីលីដា បានចូលរួមចំណែកធំក្នុងវិស័យ SMEរបស់រាជរដ្ឋាភិបាល ព្រោះអេស៊ីលីដាយល់ឃើញថា វិធានការរបស់រាជរដ្ឋាភិបាលមានភាពត្រឹមត្រូវក្នុងការជួយឲ្យ SMEs បានប្រើប្រាស់នូវមូលនិធិដែលមានតម្លៃសមរម្យ។
លោកបណ្ឌិត អ៊ិន ចាន់នី បានលើកឡើងថា៖
“ប្រទេសដែលមានការអភិវឌ្ឍហើយ ឬក៏កំពុងអភិវឌ្ឍន៍ វិស័យ SMEs គឺជាគ្រឿងមាស៊ីន ដើម្បីជំរុញការលូតលាស់ ព្រោះកាលណា មាន SME កាន់តែច្រើន SME ខ្លួនឯងផ្ទាល់ នឹងផ្ដល់ឱកាសការងារកាន់តែច្រើន។ SMEs អាចទ្រទ្រង់ខ្លួនឯងបាន ព្រោះមូល និធិចំណូល ជំរុញចូលទៅក្នុងផលទុនជាតិ និងបំពេញកាតព្វកិច្ចពន្ធ ដូចសហគ្រាសដទៃ ដែលចូលរួមកំណើនសេដ្ឋកិច្ច ជាតិសម្រាប់ឱ្យជាតិយកទៅប្រើប្រាស់ក្នុងគោលដៅ អភិវឌ្ឍន៍ផ្សេងៗ។ បើ SMEs មានសុខភាពល្អ បើ SMEs រីកចម្រើនសេដ្ឋកិច្ចក៏រីកចម្រើនដូចគ្នា”
ជាមួយគ្នានេះ ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា រូបនេះក៏បានឱ្យដឹងផងដែរថា ក្នុងសេវាបញ្ញើសន្សំសព្វថ្ងៃ ក្នុងធនាគារអេស៊ីលីដា មានជាង2លាន5សែន ហើយនឹងកើនដល់ជាង3លាន នៅក្នុងពេលឆាប់ៗនេះ។ ដោយឡែក ចំពោះអ្នកប្រើប្រាស់អេស៊ីលីដា Mobile វិញ មានចំនួន1លាន7សែន ហើយនៅពេលដែល អេស៊ីលីដា លុបចោលនូវកម្រៃសេវាថែទាំនឹងមានការកើនឡើងខ្លាំងថែមទៀត។
នាពេលកន្លងទៅថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានរៀបចំនូវមូលនិធិប្រមាណ 200លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ការធានាឥណទាននៅក្នុងវិស័យធនាគារ និងហិញ្ញវត្ថុ ដោយមូលនិធិនេះ អាចបង្កនូវលទ្ធភាពដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឯកជនអាចផ្ដល់ប្រាក់កម្ចីដល់ទៅអ្នកប្រើប្រាស់ដល់ទៅទំហំកម្ចី 2ពាន់លានដុល្លារអាមេរិក។

ជាមួយគ្នានេះដែរ អគ្គនាយកធនាគារ ARDB ថ្លែងបានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) គ្រោងបញ្ចេញទុនចំនួន55លានដុល្លារបន្ថែមទៀត ដើម្បីឱ្យទំហំផ្ដល់ឥណទានកើនដល់300លានដុល្លារក្នុងឆ្នាំនេះ។ ជាការបង្កើនប្រាក់កម្ចីដល់វិស័យកសិកម្ម ព្រោះបច្ចុប្បន្នវិស័យកសិកម្មកំពុងក្លាយ ទៅជាវិស័យមួយ ដែលជាជន្ទល់សេដ្ឋកិច្ចជាតិ ក្នុងបរិបទកូវីដ-19 ទាំងការបង្កបង្កើនផល ការដាំបន្លែ ការចិញ្ចឹមសត្វ និងការធ្វើវារីប្បកម្មជាដើម។
ឯកឧត្តម កៅ ថាច បានមានប្រសាសន៍ថា៖
“ដើម្បីជួយដល់វិស័យកសិកម្មនៅកម្ពុជា ធនាគារ ARDB គ្រោងបញ្ចេញទុនប្រមាណ55លានដុល្លារបន្ថែមទៀតក្នុងឆ្នាំនេះ ដើម្បីឱ្យគ្រប់300លានដុល្លារ ខណៈឆ្នាំ2020កន្លងទៅ ARDB បានបញ្ចេញទុន245លានដុល្លារហើយ”
ជាមួយគ្នានេះ ដោយទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល ARDB បានកំពុងអនុវត្ត គម្រោង ហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលចំនួន50លានដុល្លារអាមេរិកដោយអត្រាការប្រាក់តែ0.42% ក្នុងមួយខែ ដើម្បីធ្វើការផ្តល់ជូនដល់បងប្អូនកសិករ ធ្វើការពង្រីកការដាំដុះបន្លែ ចិញ្ចឹមសត្វ វារីវប្បកម្ម និងការផលិតកែច្នែ ខ្សែចង្វាក់ផលិតកម្មកសិកម្ម ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content