សេវាសាធារណៈតាមប្រព័ន្ធឌីជីថលរបស់ក្រសួងដែនដី ផ្តល់អត្ថប្រយោជន៍ច្រើន ទាំងប្រជាពលរដ្ឋ ទាំងវិស័យធនាគារ និងហិរញ្ញវត្ថុ

ភ្នំពេញ ៖ ប្រតិបត្តិករក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ បានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេវាសាធារណៈតាមប្រព័ន្ធឌីជីថលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ និងវិស័យធនាគារ ក៏ដូចជាវិស័យហិរញ្ញវត្ថុ តាមរយៈការការផ្ទៀងផ្ទាត់កម្មសិទ្ធិដីធ្លី និងឯកសារគតិយុទ្ធផ្សេងៗ ជាពិសេស ជួយសម្រួលដល់ការធ្វើប្រតិបត្តិការឥណទានប្រកបដោយទំនុកចិត្ត និងលឿនរហ័សជាងមុន។

សេវាសាធារណៈតាមប្រព័ន្ធឌីជីថលរបស់ក្រសួងរៀបចំដែនដី គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធានាបានថា ប្រជាជនខ្មែរទាំងអស់ និងគ្រប់ស្ថាប័ន នៅក្នុងប្រទេសកម្ពុជា អាចទទួលបាន និងប្រើប្រាស់សេវាសុរិយោដី និងសំណង់សំខាន់ៗបានយ៉ាងងាយស្រួលប្រកបដោយប្រសិទ្ធភាព និងមានសុវត្ថិភាពជាងមុន និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងសេដ្ឋកិច្ចកម្ពុជាទាំងមូល។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានថ្លែងប្រាប់ AMS ថា ការដាក់ប្រើប្រាស់ជាផ្លូវការនូវសេវាសាធារណៈតាមប្រព័ន្ធឌីជីថលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាផ្លូវការកាលពីថ្មីៗនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយដល់វិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាប្រជាពលរដ្ឋផងដែរ ព្រោះប្រព័ន្ធនេះជួយឱ្យប្រតិបត្តិការឥណទានមានដំណើរការរលូន និងលឿនរហ័សជាងមុន។ លោក បានបន្តថា ក្នុងករណីប្រតិបត្តិការឥណទាន ដែលអតិថិជនត្រូវប្រើប្រាស់ប្លង់កម្មសិទ្ធិអចលនទ្រព្យជាទ្រព្យធានាតម្តល់នៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយ ហើយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានភាពងាយស្រួលក្នុងការផ្ទៀងផ្ទាត់ និងពិនិត្យឯកសារទាក់ទងនឹងប្លង់អចលនទ្រព្យជាទ្រព្យធានាលឿន និងរហ័ស ហើយអាចផ្តល់ព័ត៌មានជូនអតិថិជនក្នុងថ្ងៃតែមួយ។

លោកបានបន្តថា កាលពីមុនដែលមិនទាន់មានប្រព័ន្ធនេះ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវដាក់ឯកសារទៅតាមនិតីវិធីនៅក្រសួង ដើម្បីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារទាំងនេះ ដែលប្រើប្រាស់រយៈពេល ៣ ថ្ងៃ ទៅ មួយសប្តាហ៍ឯណោះ។

លោក សុខ វឿន បានថ្លែងដូច្នេះថា ៖

“អីឡូវនេះ យើងអាចមើលខ្លួនឯងបាន វាលឿន វារហ័ស ដូច្នេះ វាធ្វើឱ្យដំណើរការឥណទានចំណេញទាំងអស់គ្នា ទាំងអតិថិជន គាត់ចំណេញពេលវេលារបស់គាត់ដែលទទួលបានព័ត៌មានលឿនរហ័ស ហើយសម្រាប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញធ្វើការបានលឿនរហ័សដូចគ្នា។ នេះហើយគឺសារៈសំខាន់ និងសារៈប្រយោជន៍របស់សេវាសាធារណៈតាមប្រព័ន្ធឌីជីថលដែលក្រសួងដែនដីបានដាក់ចេញ។”

លោកជំទាវ ឌិត​ នីតា ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា សមាគមធ្លាប់ជួបសំដែងការគួសមជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សាយ សំអាល់ កាលពីឆ្នាំ២០២៣ ហើយនាពេលនោះ សមាគមក៍បានបង្ហាញអំពីភាពលំបាកមួយចំនួនពាក់ព័ន្ធនឹងការពិនិត្យ ផ្ទៀងផ្ទាត់ព័ត៌មានកម្មសិទ្ធិដីធ្លីរបស់អតិថិជនដែលជាកម្ម​វត្ថុនៃទ្រព្យធានាបំណុល។

សមាគមក៍បានបង្ហាញផងដែរអំពីក្តីកង្វល់នៃហានិភ័យក្នុងការប្រើប្រាស់ប្លង់ទុនដើម្បីធានាបំណុល។ ការដាក់ប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថលរបស់ក្រសួងរៀបចំដែនដី បង្ហាញថា ការលំបាក និងក្តីកង្វល់របស់សមាគម និងប្រជាពលរដ្ឋត្រូវបានយកចិត្តទុកដាក់ដោះស្រាយយ៉ាងមានប្រសិទ្ធភាព។

លោកជំទាវ បានបន្តថា សេវាសាធារណៈតាមប្រព័ន្ធប្រព័ន្ធអនទ្បាញនេះ គឺជាផ្លែផ្កានៃការប្តេជ្ញារបស់សមីក្រសួង និងភាគីពាក់ព័ន្ធ ហើយវាជាមោទនភាពសម្រាប់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការគាំទ្រដំណើរផ្លាស់ប្តូរដ៍ធំធេងនេះ។ សមិទ្ធផលដ៍ថ្លៃថ្លានេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធានាថាប្រជាជនខ្មែរទាំងអស់ និងគ្រប់ស្ថាប័ននៅក្នុងប្រទេសកម្ពុជាអាចទទួលបាន និងប្រើប្រាស់សេវាសុរិយោដី និងសំណង់សំខាន់ៗ បានយ៉ាងងាយស្រួល ប្រកបដោយប្រសិទ្ធភាព និងមានសុវត្ថិភាពជាងមុន។

លោកជំទាវ ឌិត​ នីតា មានប្រសាសន៍ថា ៖

“ប្រព័ន្ធដ៏ទំនើបនេះនឹងចូលរួមលើកកម្ពស់វិស័យមីក្រូហិរញ្ញវត្ថុ និងសុខុមាលភាពហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជាទាំងអស់ តាមរយៈការជួយដោះស្រាយបញ្ហាប្រឈមដែលសមាជិករបស់សមាគមជួបប្រទះ ជាពិសេសក្នុងការផ្ទៀងផ្ទាត់កម្មសិទ្ធិដីធ្លី និងឯកសារគតិយុត្តផ្សេងៗ។”

លោកជំទាវ បានបន្តថា តាមរយៈប្រព័ន្ធនេះនឹងសម្រួលដល់ការធ្វើប្រតិបត្តិការឥណទានប្រកបដោយទំនុកចិត្ត ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល។ មិនតែប៉ុណ្ណោះសមិទ្ធផលនេះជាទំនើបកម្មថ្មីមួយរបស់ក្រសួងក្នុងដំណើរឆ្ពោះទៅកាន់បរិវត្តកម្មឌីជីថល ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។

លោកជំទាវ សង្ឃឹមយ៉ាងមុតមាំថា ប្រព័ន្ធឌីជីថលទំនើបទាំងនេះ នឹងក្លាយជាចំណែកមួយលើកស្ទួយវិស័យមីក្រូហិរញ្ញវត្ថុ អតិថិជន និងប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែមានភាពងាយស្រួល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ