នវានុវត្តន៍បញ្ច្រាសរដូវកាលទី៥ ជាស្ពានតភ្ជាប់រវាងរាជរដ្ឋាភិបាល-វិស័យឯកជន និងធុរកិច្ចថ្មី ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល

ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) នៅក្នុងសប្ដាហ៍នេះ បានរៀបចំកម្មវិធី «ថ្ងៃបទបង្ហាញបញ្ច្រាស (Reverse Innovation Day) » ក្នុងគោលបំណងដាក់ឱ្យដំណើរការជាផ្លូវការនៃកម្មវិធី «នវានុវត្តន៍បញ្ច្រាស» រដូវកាលទី៥ ក្នុងគោលបំណងផ្តល់ឱកាសដល់ក្រុមធុរកិច្ចថ្មី ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារជាក់ស្តែង តាមរយៈការបង្កើតជាដំណោះស្រាយ​​ប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍, ផ្តល់ជាចំណេះដឹង និងជំនាញសំខាន់ៗដល់ក្រុមធុរកិច្ចថ្មី ។

ឯកឧត្តមបណ្ឌិត តាំង ងួនលី បានមានប្រសាសន៍ថា៖ កម្មវិធីនវានុវត្តន៍បញ្ច្រាស រដូវកាលទី៥ គឺជាការប្ដេជ្ញាចិត្តដ៏មុតមាំក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និងរស់រវើក ព្រមទាំងពោរពេញដោយនវានុវត្តភាព។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា៖

«គំរូកម្មវិធីខាងលើនេះផ្អែកលើការជ្រើសរើសចំណោទបញ្ហាពិតៗ ដើម្បីដាក់ឱ្យធុរកិច្ចថ្មីធ្វើការស្វែងរកដំណោះស្រាយហើយវិធីសាស្រ្តនេះដើរតួជាស្ពានដ៏សំខាន់ដែលតភ្ជាប់រវាងរាជរដ្ឋាភិបាល វិស័យឯកជន និងធុរកិច្ចថ្មី ដែលនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលប្រកបដោយចីរភាពស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិ បាលកម្ពុជា»។

គួរបញ្ជាក់ផងដែរថា​ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសដល់ក្រុមធុរកិច្ចថ្មី ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារជាក់ស្តែង តាមរយៈការបង្កើតជាដំណោះស្រាយ​​ប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍, ផ្តល់ជាចំណេះដឹង និងជំនាញសំខាន់ៗដល់ក្រុមធុរកិច្ចថ្មី ដើម្បីអភិវឌ្ឍផលិតផល ឬ សេវាកម្មប្រកបដោយសក្តានុពលគ្រប់គ្រាន់សម្រាប់ចូលទៅកាន់ទីផ្សារ, និងផ្សារភ្ជាប់ជាមួយនឹងបណ្តាញ តួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡុស៊ីធុរកិច្ចថ្មី។

ជាក់ស្ដែង ក្រោយពីបានបើកទទួលពាក្យស្នើសុំចំនួន ៨ សប្តាហ៍ កន្លងទៅ កម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី ៥ បានទទួលការដាក់ពាក្យស្នើសុំរហូតដល់ទៅ ៥៣ ក្រុម។ បន្ទាប់ពីការពិនិត្យសម្រាំងជ្រើសរើស មានតែក្រុមធុរកិច្ចថ្មីចំនួន ៩ ក្រុមប៉ុណ្ណោះដែលត្រូវបានផ្តល់ឱកាសចូលរួមក្នុងកម្មវិធី។ ជាមួយគ្នានេះ នាពេលឆាប់ៗខាងមុខ ក្រុមធុរកិច្ចថ្មីទាំង ៩ នឹងត្រូវចូលរួមវគ្គ “ជំរុំចាប់ផ្ដើម” ដើម្បីសម្រួចគំនិតអាជីវកម្មរបស់ខ្លួន និងត្រៀមខ្លួនគ្រប់គ្រាន់មុនឈានទៅដល់ “ថ្ងៃបទបង្ហាញជម្រុះ” នាពេលបន្ទាប់។ សម្រាប់ក្រុមធុរកិច្ចថ្មីដែលមានសក្តានុពលខ្ពស់ នឹងអាចឈានចូលវគ្គពន្លឿនអាជីវកម្មដែលមានរយៈពេល ៨ សប្តាហ៍ និង “ថ្ងៃបទបង្ហាញឆ្ពោះទៅមុខ” ដែលជាថ្ងៃបង្ហាញពីសមិទ្ធផលរបស់ក្រុមធុរកិច្ចថ្មីទៅកាន់សាធារណជន ព្រមទាំងប្រកាសលទ្ធផលក្រុមជ័យលាភីផងដែរ។

ទន្ទឹមនឹងនេះ ក្រុមធុរកិច្ចថ្មីដែលចូលរួមក្នុងកម្មវិធី នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ការបណ្ដុះបណ្ដាល និងការតម្រង់ទិសពីអ្នកជំនាញ, ការផ្សារភ្ជាប់ជាមួយអ្នកតម្រង់ទិសផ្នែកអាជីវកម្ម និងផ្នែកបច្ចេក​ទេ​ស, ការតាមដានយកចិត្តទុកដាក់ពីក្រុមការងារគាំទ្រស្ថាបនិកធុរកិច្ចថ្មី, ការប្រើប្រាស់ការិយាល័យធ្វើការរួម, ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរួមមាន៖ ការសាកល្បងការទូទាត់ប្រាក់ឌីជីថល (Digital Payment Sandbox), CamDX, CamDigiKey, Khmer OCR, Semantic Search, ការចុះឈ្មោះអាជីវកម្មតាមប្រព័ន្ធអនឡាញ, និងថ្នាលឌីជីថលធុរកិច្ចថ្មីកម្ពុជា, ឱកាសទទួលបានឥណទានបច្ចេកវិទ្យាក្លោដពីក្រុមហ៊ុន AWS រហូតដល់ ៥០០០ ដុល្លារអាម៉េរិក និងឱកាសទទួលបានទុនវិនិយោគដែលមិនយកភាគហ៊ុន គិតជាទឹកប្រាក់សរុបចំនួន១២០ លានរៀលផងដែរ៕

គួរបញ្ជាក់ផងដែរថាកម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី ៥ ត្រូវបានរៀបចំឡើងដោយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួមជាមួយ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”, ដោយមានការសហការរៀបចំកម្មវិធីដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ និង សហគ្រិនខ្មែរ ហើយក៏មានការឧបត្ថម្ភធំពី ធនាគារ ABA រួមទាំងដៃគូផ្សព្វផ្សាយផងដែរ៕

 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *