ព្រឹត្តិការណ៍ពិព័រណ៍ផលិតផល​ក្នុងស្រុក គ្រោង​នឹង​រៀបចំឡើងជា​លើកទី២ ក្រោយ​ទទួលបានជោគជ័យ​យ៉ាង​ត្រចះត្រចង់​នៅលើកទី​១

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានជោគជ័យ​ដ៏ត្រចះត្រចង់លើការតាំងពិព័រណ៍ផលិតផលក្នុងស្រុក​កាលពី​អំឡុង​ខែកញ្ញា​ ឆ្នាំ២០២៥ កន្លងទៅនេះ សមាគមសម្ព័ន្ធសហគ្រាសធុន​តូច និងមធ្យមកម្ពុជា ​គ្រោងនឹង​រៀបចំព្រឹត្តិការណ៍នេះម្ដង​ទៀតនៅ​ថ្ងៃទី​០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ ។​

នៅក្នុង​សន្និសីទសារព័ត៌មាន​កាលពីព្រឹកថ្ងៃទី​៣១ ខែតុលា ឆ្នាំ ២០២៥  លោកឧកញ៉ា តែ តាំង​ប៉​ ប្រធានសមាគម​សម្ព័ន្ធ​សហគ្រាស​ធុនតូច និងមធ្យម​កម្ពុជា ​បានមានប្រសាសន៍ថា ក្នុងព្រឹត្តិការណ៍​ពិព័រណ៍ផលិតផលខ្មែរ​លើកទី​១ កាលពីថ្ងៃទី​១១-១៣ ខែកញ្ញា ឆ្នាំ២០២៥ ឃើញថា ​មានប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​ចូលរួមគាំទ្រ និងទិញផលិតផល​ខ្មែរ​ ហើយអ្នកចូលរួមដាក់តាំងបង្ហាញ និងលក់​ផលិតផលខ្មែរក៏បានបង្ហាញពីភាព​រីករាយ​ដែល​មានអ្នកគាំទ្រ​ផលិតផលរបស់ពួកគាត់ច្រើនមិននឹកស្មានដល់ ។​

លោកឧកញ៉ា​បន្តថា ​៖

«ខ្ញុំពិត​ជាមិននឹក​ស្មាន​ និង​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ក្រោយឃើញកំណើពលរដ្ឋខ្មែរ​ងាកមកគាំទ្រ​លើផលិតផល​ខ្មែរយ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ជាក់ស្ដែង ​ក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផល​ខ្មែរ​លើកទី​១ នៅក្នុងសាលពិព័រណ៍​ស្ទើរតែរក​កន្លែង​ដើរ​ពុំបាន ពីព្រោះតែមនុស្ស​ច្រើន​ពេក កកកុញស្វែងរកផលិតផល​ខ្មែរ​សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ។ ដោយឃើញ​ពីកំណើន​នៃអ្នកគាំទ្រ​ផលិតផលខ្មែរ​ច្រើនយ៉ា​ងដូច្នេះ​ សមាគម​សម្ព័ន្ធសហគ្រាស​ធុន​តូច និងមធ្យមកម្ពុជា សម្រេច​រៀបចំព្រឹត្តិការណ៍នេះជាលើកទី២ ជាពិសេស​នោះគឺ​ចំថ្ងៃឈប់សម្រាក​នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែ​ត​​​ប្រទីព​ សំពះព្រះខែ និងអក​អំបុក តែម្ដង »។​

លោកឧកញ៉ា​បន្ថែមថា ការគាំទ្ររបស់ពលរដ្ឋខ្មែរ​នា​ពេលនេះ គឺកើតឡើង​ក្រោយពេល​ពលរដ្ឋ​ស្ទើរទូទាំងប្រទេស​ពហិការឈប់​ប្រើប្រាស់ទំនិញថៃ ហើយងាកមកទិញទំនិញខ្មែរ​វិញ ធ្វើ​ឱ្យ​ទំនិញខ្មែរ​លក់​ដាច់ខ្លាំង និងមានការគាំទ្រ​ខ្លាំង ។ យ៉ាងណាក៏ដោយ បើទោះបីជាផលិតផលខ្មែរ​មានការគាំទ្រ​ខ្លាំងពីពលរដ្ឋ​ក្ដី ក៏​លោក​ប្ដេជ្ញាថានឹង​ចូលរួម​ទប់ស្កាត់មិនឱ្យ​ទំនិញក្នុងស្រុកលក់ដំឡើង​ថ្លៃ​ ឬបន្ថយគុណភាពនោះទេ ផ្ទុយទៅវិញ ​មានតែពង្រឹង​គុណភាពបន្ថែម និង​រក្សា​តម្លៃដដែល​ ។

លោកឧកញ៉ា​​បានបញ្ជាក់ថា​ សម្រាប់ព្រឹត្តិការណ៍រយៈពេល​៣ថ្ងៃខាងមុខនេះ មាន​សហគ្រាស​ក្នុងស្រុក​រហូតដល់​២៧០​សហគ្រាស និង​បង្ហាញផលិតផល​ខ្មែរ​ប្រមាណ ៣០០​មុខ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះពេជ្រ រាជធានីភ្នំពេញ ។ ទន្ទឹមនឹង​នេះ លោក​ឧកញ៉ា​ក៏បាន​អំពាវនាវ​ឱ្យពលរដ្ឋដែលចូលរួម​ក្នុងព្រឹត្តិ​ការណ៍ ទិញ​ទំនិញខ្មែរ ពិនិត្យ​ និងទិញ​ទំនិញដែលមាន​ស្លាក​សញ្ញា ( ច ប ផ ) ពោល គឺជា​ផលិតផល​ដែល​បាន​ចុះបញ្ជី​​នៅក្នុងក្រសួង​ត្រឹមត្រូវ ( ចុះបញ្ជីផលិតផល ) ។ ធ្វើ​ដូចនេះ គឺជាការ​គាំទ្រ​ដល់សហគ្រាស​ដែលបានចុះបញ្ជី​ និងជំរុញឱ្យក្រុមហ៊ុន ​ឬសហគ្រាស​មិនទាន់ចុះបញ្ជី ត្រូវទៅ​ចុះបញ្ជី​ទាំងអស់គ្នា ។​

ម្ចាស់​សហគ្រាស​ផលិតជ្រញ់​ពីឈើ​ម៉ៃសាក់​ដែលគ្រោង​នឹង​ដាក់​តាំងបង្ហាញផលិតផល​នៅក្នុងព្រឹត្តិ​កា​រ​ណ៍​​ពិព័រណ៍​នោះដែរក៏បានបញ្ជាក់ថា ដើម្បី​ចូលរួម​ដល់ការ​លើកទឹកចិត្តពលរដ្ឋឱ្យ​ងាកមកប្រើផលិត​ផលខ្មែរ​កាន់​តែច្រើន លោកនឹងដាក់ផលិតផលបញ្ចុះ​តម្លៃពិសេស​នៅក្នុងព្រឹត្តិការណ៍នោះ ដូច្នេះ ​ពលរដ្ឋខ្មែរ​ដែលចូលរួម​ក្នុងពិព័រណ៍នឹងទទួលការ​សន្សំ​សំចៃបន្ថែម​ ហើយបើតាមដឹង​ក៏មានក្រុមហ៊ុន​ និង​សហគ្រាស​ផ្សេង​ទៀតលក់​បញ្ចុះតម្លៃដូចគ្នាដែរ ។

គួរ​រម្លឹកថា ចាប់តាំងពីមានជម្លោះព្រំដែន​រវាងកម្ពុជា​ និងថៃ ជាពិសេស​ការបិទព្រំដែន​ជា​ឯកតោភាគីពីសំណាក់ភាគីថៃ និងឈានដល់ការ​ផ្ទុះប្រដាប់អាវុធ​ដាក់គ្នានៅព្រំដែន ពលរដ្ឋខ្មែរស្ទើរតែទូទាំង​ប្រទេស​បាន​ធ្វើពហិការឈប់ប្រើប្រាស់ផលិតផល​នាំចូលពីប្រទេស​ថៃ ហើយងាកមករកផលិតផល​ពីប្រទេស​ផ្សេង​ជំនួ​សវិញ ជាពិសេស​ផលិតផលក្នុងស្រុក ហើយក៏បានធ្វើឱ្យផលិតផល​ក្នុងស្រុក​មានតម្រូវការខ្លាំងជាងមុន ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *