វត្តមាន Deepseek របស់ចិនធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនបចេ្ចកវិទ្យានៅលើពិភពលោកជាច្រើនធ្លាក់ចុះ

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា ការបង្ហាញវត្តមាន AI ថ្មីមួយរបស់ចិនមានឈ្មោះថា DeepSeek បានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនបចេ្ចកវិទ្យានៅលើពិភពលោកជាច្រើនធ្លាក់ចុះ។

Deepseek គឺជាកម្មវិធី chatbot របស់ចិនដែលមានមុខងារស្រដៀងទៅនឹង ChatGPT របស់ OpenAI ឬ Gemini របស់ Google ដែលអ្នកប្រើប្រាស់អាចសួរព័ត៌មាន ឬ ចំណេះដឹងផ្សេងៗ។ ថ្មីៗនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនបចេ្ចកវិទ្យាល្បីៗជាច្រើនបានធ្លាក់ចុះ បន្ទាប់ពី DeepSeek បានបង្ហាញគំរូ AI ថ្មីរបស់ខ្លួន ដែលត្រូវបានគេរាយការណ៍ថា មានតម្លៃសមរម្យជាង និងអាចដំណើរការលើបន្ទះឈីបកម្រិតខ្ពស់មិនស្មុគស្មាញដូចជា ChatGPT របស់ OpenAI ។ កាលពីថ្ងៃចន្ទ ភាគហ៊ុន Nasdaq 100 បានធ្លាក់ចុះ ៣,២ ភាគរយ, ភាគហ៊ុន S&P 500 ធ្លាក់ចុះ ១,៩ ភាគរយ, ភាគហ៊ុន Nvidia ធ្លាក់ចុះប្រហែល ៧ ភាគរយ, ខណៈពេលដែល Tesla, Amazon និង Meta បានធ្លាក់ចុះជាង ២ ភាគរយ។ លើសពីនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបកុំព្យូទ័ររបស់ហូឡង់ ASML Holding NV បានធ្លាក់ចុះជាង ៨ ភាគរយ។

ទន្ទឹមនឹងនេះ វត្តមានរបស់ Deepseek ធ្វើឲ្យមនុស្សជាច្រើនមានចម្ងល់អំពីតម្លៃថ្លៃខ្ពស់របស់ក្រុមហ៊ុនបចេ្ចកវិទ្យាមួយចំនួនដូចជា Nvidia ដែលជាក្រុមហ៊ុននាំមុខគេក្នុងការកើនឡើងភាគហ៊ុន AI ទូទាំងពិភពលោក ជាមួយនឹងបន្ទះឈីបរបស់ពួកគេមានសារៈសំខាន់សម្រាប់ការរីកចម្រើននៃបច្ចេកវិទ្យា។ លោក Vey-Sern Ling នាយកគ្រប់គ្រងនៅ Union Bancaire Privee លើកឡើងថា DeepSeek បង្ហាញថាវាអាចទៅរួចក្នុងការអភិវឌ្ឍគំរូ AI ដ៏មានឥទ្ធិពលដែលចំណាយតិចជាង។ លើសពីនេះ ករណីវិនិយោគនៃខ្សែសង្វាក់ផ្គត់ផ្គង់ AI ទាំងមូល ដែលត្រូវបានជំរុញដោយការចំណាយដ៏ច្រើនលើសលប់ពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗអាចត្រូវបានប៉ះពាល់ដោយសារវា។

គួរឲ្យបញ្ជក់ដែរថា Deepsek គឺជាគំរូ AI នៃអាជីវកម្មទើបចាប់ផ្តើម startup របស់ចិន ដែលបង្កើតឡើងដោយលោក Liang Wenfeng។ ឥឡូវនេះ Deepseek កំពុងទទួលបានការទទួលស្គាល់យ៉ាងឆាប់រហ័សប្រហាក់ប្រហែលទៅនឹងដៃគូប្រកួតប្រជែងខ្លាំងដូចជា OpenAI និង Meta Platforms ជាដើម។ កាលពីថ្ងៃចន្ទ Deepseek មានសន្ទុះខ្លាំងជាង ChatGPT ដែលធ្វើឲ្យវាក្លាយជាកម្មវិធីឥតគិតថ្លៃដែលស្ថិតនៅចំណាត់ថ្នាក់កំពូលនៅលើ App Store នៅសហរដ្ឋអាម៉េរិក។ លើសពីនេះ គេសង្ស័យថា កម្មវិធី AI ថ្មីនេះអាចមានសមត្ថភាពប្រកួតប្រជែងនឹងឥទ្ធិពលរបស់ Silicon Valley និងផ្លាស់ប្តូរទិដ្ឋភាពនៃការប្រកួតប្រជែង AI ។ អ្នកជំនាញលើកឡើងថា បច្ចេកវិទ្យាទំនើបបំផុតនៅអាមេរិកដូចជា Nvida និង ChatGPT គឺត្រូវបានទទួលស្គាល់ថាអស្ចារ្យបំផុតនៅទូទាំងពិភពលោក ប៉ុន្តែគេក៏មានការព្រួយបារម្ភអំពីការផ្លាស់ប្តូរផងដែរ។ ជាក់ស្តែង ការលេចឡើងនៃ DeepSeek បង្ហាញសញ្ញានៃការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងវិស័យ AI ហើយដៃគូប្រកួតប្រជែងនាពេលអនាគតទំនងជានឹងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យវាកាន់តែពិបាកសម្រាប់ក្រុមហ៊ុន ឬ អាជីវកម្មដែលស្ថិតក្នុងការក្រកួតប្រជែង។

កាលពីខែធ្នូ ក្រុមអ្នកស្រាវជ្រាវ DeepSeek បានបង្ហាញនៅក្នុងក្រដាសមួយថា ម៉ូដែល DeepSeek-V3 របស់ពួកគេដែលចាប់ផ្តើមនៅថ្ងៃទី ១០ ខែមករា ត្រូវបានបណ្តុះបណ្តាលដោយប្រើបន្ទះឈីប H800 របស់ Nvidia ដែលមានតម្លៃក្រោម ៦ លានដុល្លារ។ យ៉ាងណាមិញ បន្ទះឈីប H800 មិនមែនជាបន្ទះឈីបកម្រិតកំពូលនោះទេ ដែលត្រូវបានបង្កើតឡើងជាជម្រើសដែលមានសមត្ថភាពទាប ដើម្បីចៀសវាងពីហាមឃាត់ក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកមិនឲ្យលក់ទៅកាន់ប្រទេសចិននៅពេលក្រោយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់ម្រេចធំជាងគេរបស់វៀតណាម ជាមួយនឹងការនាំចេញ ២៥ ៤១៣ តោនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

Leave a Reply

Your email address will not be published.Required fields are marked *