រាជរដ្ឋាភិបាលបាន និង​កំពុងរកវិធីសាស្ត្រដោះស្រាយ​អគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ ៖ បច្ចុប្បន្ន អគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ មានចំនួន ៣៦៤អគារ ខណៈដែល​រាជរដ្ឋាភិបាលកម្ពុជាបាន និង​កំពុងរកវិធីសាស្ត្រដើម្បីដោះស្រាយ​ឱ្យអគារ​ទាំងនោះ​រស់ឡើងវិញ។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ភាពជាប់គាំងទាំងនោះបណ្តាលមកពីបញ្ហា​ប្រឈមចំនួន៥​ ដែលនាំឱ្យការដោះ​ស្រាយ​អូសបន្លាយរយៈពេលយូរ។ បញ្ហាទាំងអស់នោះរួមមាន ៖ ១ -វិវាទរវាងម្ចាស់អគារ និងម្ចាស់ដី, ២-សំណង់ភាគច្រើនគ្មានលិខិតអនុញ្ញាតសាងសង់ ដែលធ្វើឱ្យខ្វះការត្រួត​ពិនិត្យ​គុណភាពសំណង់, ៣- តម្លៃអចលនទ្រព្យខ្ពស់ , ៤-ការបង់ពន្ធច្រើន និងទី៥-កង្វះទុនវិនិយោគបន្ថែមសម្រាប់បន្តការសាងសង់ និងអនុវត្តគម្រោង។

រាជរដ្ឋាភិបាលក៏បានស្រាវជ្រាវឃើញថា អ្នកវិនិយោគភាគច្រើនខ្វះទំទុកចិត្ត ខ្វះធនធាន និងជំនាញក្នុងការរៀបចំគម្រោងឡើងវិញ ជាពិសេសក្នុងបង្កើតទំនាក់ទង។

ជាវិធានការដោះស្រាយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ចបានដាក់ចេញនូវវិធានការលើកលែងពន្ធ សម្រួលលើលិខិតនានា និងអនុញ្ញាតឱ្យវិស័យ​ឯកជន​បង្កើតមូលនិធិនៃគម្រោងវិនិយោគរួម និងតាមរយៈបរធនបាលកិច្ចរបស់ក្រសួងសេដ្ឋកិច្ចផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ខេត្តព្រះសីហនុ មានគម្រោងសាងសង់សរុប ៩៦៥ ស្មើ ១០៦៩ អគារ។ គម្រោងផ្អាកសាងសង់មានចំនួន ៣៤១ ស្មើ ​៣៦៤ អគារ កំពុងដំណើរការសាងសង់ ២៩ គម្រោង ស្មើ៥៣អគារ សាងសង់រួចតែមិនដំណើរការមាន ១៦១ គម្រោងស្មើ ១៧៧អគារ សាងសង់រួចកំពុងដំណើរការមាន ៤៣៤ គម្រោងស្មើ ៤៧៥ អគារ។

ទាក់ទងនឹងការដោះស្រាយវិបត្តិអគារជាប់គាំងនេះដែរ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ និយ័តករបរធនបាលកិច្ច ក្រុមការងារដោះស្រាយគម្រោងអគារជាប់គាំង និង​រដ្ឋបាល​ខេត្តព្រះសីហនុ បានសហការរៀបចំសិក្ខាសាលាមួយក្នុងគោលបំណងបញ្ជ្រាបបន្ថែមអំពីយន្តការបរធនបាលកិច្ចទៅដល់វិនិយោគគិន និងតួអង្គពាក់ព័ន្ធ​ជាពិសេស​បុគ្គលដែលពាក់ព័ន្ធគម្រោងវិនិយោគជាប់គាំង។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ធ្លាប់បានលើកឡើងថា៖ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុ ក្នុងខែមីនា ឆ្នាំ២០២៣ និងបាន​ធ្វើការ​ផ្សព្វផ្សាយនូវវិធានការរាជរដ្ឋាភិបាលទៅដល់តួអង្គសំខាន់ៗ និង អ្នកពាក់ព័ន្ធនានា ទាំងរដ្ឋ និងឯកជន ដើម្បីជំរុញការអនុវត្ត និងជំរុញសកម្មភាព និង សម្ទុះសេដ្ឋកិច្ច​ក្នុង​ខេត្ត ទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង។

រាជរដ្ឋាភិបាល បានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំង ដោយផ្អែកតាមគោលការណ៍ចំនួន ២ ដោយទី១៖ ឲ្យអគារដែលសាងសង់មិនទាន់ចប់ អាចសាងសង់ឱ្យចប់ និងទី២៖ ឲ្យអគារដែលបានសាងសង់ចប់ អាចមានសកម្មភាពវិនិយោគ ឬធុរកិច្ច។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ធ្លាប់បញ្ជាក់កន្លងមកថា រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមមគ្គទ្ទេសក៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១» ដែលតាមនេះ រាជរដ្ឋាភិបាលផ្តោតអាទិភាព លើការពន្លឿន​ការ​អភិ​វឌ្ឍ​ខេត្ត​ព្រះសីហនុ ឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់វិស័យទេសចរណ៍,មជ្ឈមណ្ឌលសេវាហិរញ្ញវត្ថុ,តំបន់ឧស្សាហ​កម្ម ជាដើម ដោយកំណត់យន្តការអនុវត្ត ឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។

ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលរាជរដ្ឋាភិបាលផ្តោតអាទិភាពខ្ពស់ ហើយម៉្យាងជាខេត្តដែលមានអគារច្រើន មានតម្លៃជាង ១,០០០លានដុល្លារអាមេរិក ដែលត្រូវ​ជួយ​ដោះស្រាយ ដើម្បីជំរុញសកម្មភាព សេដ្ឋកិច្ច និងធុរកិច្ច ជាពិសេសប្រែក្លាយពីស្ថានភាពជាប់គាំងក្នុងអតីតកាល ទៅជាស្ថានភាពរស់រវើក ប្រកបដោយថាមពលក្នុងពេល​បច្ចុប្បន្ន ​និងបន្តទៅអនាគត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ