រាជរដ្ឋាភិបាល បានប្រកាសពីការបន្ធូរបន្ថយ និងបន្តលើកលែងពន្ធសម្រាប់អាជីវកម្មទេសចរណ៍ និងអាកាសចរណ៍កម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការបន្ធូរបន្ថយ និងបន្តលើកលែងពន្ធសម្រាប់អាកាសចរណ៍កម្ពុជា និងអាជីវកម្មទេសចរណ៍ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧រំពឹងថា ការបន្តសុពលភាពនៃការលើកលែងពន្ធនេះ អាចជួយសម្រាលបន្ទុកប្រតិបត្តិករក្នុងវិស័យទេសចរណ៍ ជាពិសេសការដឹកជញ្ជូនភ្ញៀវទេសចរមកកាន់កម្ពុជាកាន់តែច្រើន។

បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងគិតគូរបន្តជួយជ្រោមជ្រែងដល់វិស័យអាកាសចរណ៍បន្ថែមទៀត តាមរយៈការអនុគ្រោះផ្សេងៗ រួមមានអនុគ្រោះពន្ធជាដើម ដើម្បីឱ្យក្រុមហ៊ុនអាកាសចរណ៍មានលទ្ធភាពហោះហើរដឹកជញ្ជូនអ្នកដំណើរមកកាន់កម្ពុជាបានកាន់តែច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីបើកសន្និសីទស្តីពី “ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ» របស់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានថ្លែងថា ៖

«ខ្ញុំបានជជែកជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អំពីក្រុមហ៊ុនអាកាចរណ៍របស់យើង យើងត្រូវថែមអ្វីទៀតជួយគាត់ ទម្លាក់ពន្ធកាត់ទុក ទម្លាក់អ្វីទៀត ដើម្បីជួយគាត់ក្នុងរយៈពេលមួយ ដើម្បីឱ្យគាត់ហោះបានប្រមូលទេសចរមក នេះយើងត្រូវជួបជាប្រចាំ ដើម្បីសម្រូលទិន្នន័យ មានបញ្ហាអីយើងដោះស្រាយ»។

សូមជម្រាបថា វិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យវិស័យអាកាសចរណ៍រងគ្រោះយ៉ាងខ្លាំង ដោយសារគ្មានការហោះហើរ។ ជាមួយគ្នានេះ ដើម្បីដោះស្រាយការលំបាកនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវការអនុគ្រោះផ្សេងៗ រួមទាំងផ្នែកពន្ធផងដែរ។ កាលពីខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តអនុគ្រោះពន្ធកាត់ទុក និងអាករពិសេសចំពោះក្រុមហ៊ុនអាកាសចរណ៍រហូតដល់ឆ្នាំ២០២៧។

សូមជម្រាបថា ក្នុងគោលបំណងជួយសម្រាលបន្ទុករបស់ក្រុមហ៊ុនអាកាសចរណ៍ ចំពោះការជួលយន្តហោះពីក្រុមហ៊ុនក្រៅប្រទេស ក៏ដូចជាដើម្បីជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរតាមផ្លូវអាកាស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើការណែនាំអំពីការអនុវត្តពន្ធកាត់ទុក និងអាករពិសេស ដូចខាងក្រោម៖

១- បន្ថយអត្រាពន្ធកាត់ទុកពី ១៤ភាគរយ មកត្រឹម១០ភាគរយ ចំពោះការជួលយន្តហោះពីក្រៅប្រទេសមកប្រកបអាជីវកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក។

២- បន្ថយអត្រាអាករពិសេសពី១០ភាគរយ មកត្រឹម៥ភាគរយ ចំពោះសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអា​កាស ដោយពុំគិតថា ការដឹកជញ្ជូនអ្នកដំណើរធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ឬក្រុមហ៊ុនអាកាសចរណ៍បរទេសឡើយ។

៣- ការអនុគ្រោះដូចមានចែងក្នុងចំណុចទី១ និងចំណុចទី២ ខាងលើនេះ មានរយៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៧៕

លោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ AMS Economy ថា ដោយសារវិស័យទេសចរណ៍នេះ ជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភផ្សេងទៀតរបស់ប្រទេស បង្គំការវិនិយោគនៃវិស័យទេសចរណ៍ ជាការពូនផ្ដុំ វិស័យទេសចរណ៍ទាំងមូលទាំងអ្នកដឹកជញ្ជូន អ្នកដឹកទេសចរតាមរថយន្ត ឬក៏ជាសេវាទូកដរ និងរហូតដល់សេវាកម្មថ្នាក់មូលដ្ឋាន មានសណ្តាប់ធ្នាប់ អនាម័យ សុវត្ថិភាពចំណីអាហារជាដើម។

ទោះបីយ៉ាងណា លោកទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជារូបនេះបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំ លោកតែងក្រើនរំលឹក និងតែងតែគិតគូរ ផ្តល់នូវចក្ខុវវិស័យ និងមាគ៌ាមួយឱ្យមានការរក្សា ក៏ដូចជាការបង្កើនវិស័យទេសចរណ៍ឱ្យមានភាពល្អប្រសើរឡើងវិញ ។

លោក ហូ វណ្ណឌី បានលើកឡើងថា ៖

«មុនពេលកូវីដ យើងមានរហូតទៅដល់ ៣០ ក្រុមហ៊ុនអាកាសចរណ៍ តែមកដល់ពេលនេះនៅមិនទាន់ដល់ចំនួនពីមុនកូវីដនៅឡើយទេ ដូច្នេះ អាកាសចរណ៍ ដែលមានហើយ យើងពង្រឹងគាត់ ហើយយើងទាញយកអាកាសចរណ៍ថ្មីៗ ។ ដូច្នេះ ទាំងការពង្រឹងវិស័យអាកាសចរណ៍ ទាំងការពង្រឹងទៅដល់អ្នកធ្វើសេវាកម្មពាក់ព័ន្ធដទៃទៀត គឺត្រូវយកចិត្តទុកដាក់ធ្វើឱ្យល្អប្រសើរដូចគ្នា»។

លោក ហូ វណ្ណឌី ក៏បានបញ្ជាក់ថា វិស័យឯកជនសូមគាំទ្រនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ព្រោះការខិតខំរបស់វិស័យឯកជនក៏មិនអាចសម្រេចទៅមុខរួចនោះទេប្រសិនបើមិនមានភ្លើងខៀវ ឬមិនមានការគាំទ្រពីស្ថាប័នសាធារណៈ ពិសេសថ្នាក់ដឹកនាំ ។ ដូច្នេះ ការចូលរួមដោះស្រាយពីសំណាក់ថ្នាក់ដឹកនាំ គឺជាកម្លាំងចិត្តមួយដ៏ធំដល់ផ្នែកពាក់ព័ន្ធ និងវិស័យឯកជនទាំងមូល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់ម្រេចធំជាងគេរបស់វៀតណាម ជាមួយនឹងការនាំចេញ ២៥ ៤១៣ តោនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

Leave a Reply

Your email address will not be published.Required fields are marked *