តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទាក់ទាញក្រុមហ៊ុនជាង២០០មកពីជាង១០ប្រទេស បង្កើតឱកាសការងារជាង៣ម៉ឺនកន្លែង

ភ្នំពេញ៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ)បានទាក់ទាញក្រុមហ៊ុនចំនួន ២០២ មកពីជាង ១០ ប្រទេស និងបានបង្កើតឱកាសការងារជាង ៣២ ០០០នាក់ សម្រាប់ប្រទេសកម្ពុជា ដែលការនេះបានបង្ហាញពីការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជានៅតាមមូលដ្ឋានក្នុងខេត្តព្រះសីហនុ ក៏ដូចជាមកពីបណ្តាខេត្តដែលស្ថិតនៅក្បែរគ្នា។

ថ្លែងក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយរួមគ្នាជាមួយអ្នកកាសែត People’s Daily និងអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លោក លីវ លានឈី( Liu Lianchi )នាយករងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសបានសង្កត់ធ្ងន់លើសារៈសំខាន់នៃតំបន់នេះលើផ្នែកការងារ និងការអភិវឌ្ឍ។

លោក Liu បាននិយាយថា ៖

«យើងបានបង្កើតការងារជាង ៣២ ០០០នាក់ នៅក្នុងតំបន់របស់យើង ។ ឱកាសការងារ​បាន​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​របស់​កម្មករ​ក្នុង​ស្រុក​ប្រសើរ​ឡើង​យ៉ាង​ខ្លាំង និង​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ពួក​គាត់»។

លោក លីវ បានបន្តថា ៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ(SSEZ)ត្រូវបានបង្កើតរួមគ្នាដោយក្រុមហ៊ុនប្រទេសចិន និងកម្ពុជា ។ ដោយមានទំហំផ្ទៃដីអភិវឌ្ឍន៍សរុប ១១,១៣ គីឡូម៉ែត្រក្រឡា SSEZ គឺជាវេទិកាវិនិយោគឆ្លងដែនមួយសម្រាប់ក្រុមហ៊ុនដែលមកពីបណ្តាប្រទេសនៅទូទាំងពិភពលោក។ តំបន់សេដ្ឋកិច្ចពិសេសនេះមានចម្ងាយ ប្រហែល ១៧ គីឡូម៉ែត្រពីក្រុងព្រះសីហនុ ១២ គីឡូម៉ែត្រពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចម្ងាយត្រឹមតែ៣ គីឡូម៉ែត្រពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ និងមានចម្ងាយ ៤ គីឡូម៉ែត្រពីច្រកចេញ-ចូលផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ។

លោក Liu បានលើកឡើងថា៖

«SSEZ ជានិមិត្តរូបនៃមិត្តភាពកម្ពុជា-ចិនដ៏រឹងមាំនៅក្នុងខេត្តព្រះសីហនុ។ វាត្រូវបានផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថានពាណិជ្ជកម្ម និងបច្ចេកវិទ្យាខេត្តព្រះសីហនុ (SIBT) ដែលដើរតួនាទីក្នុងការផ្គត់ផ្គងកម្លាំងពលកម្មនិងមូលធនជំនាញក្នុងតបន់។សហគ្រាសចំនួន ២០២ មកពីប្រទេសចិន អឺរ៉ុប សហរដ្ឋអាមេរិក អាស៊ាន និងតំបន់ផ្សេងទៀតបានបង្កើតប្រតិបត្តិការនៅក្នុងតំបន់នេះ។ ទាំងនេះមានប្រហែល ៧០% នៃរោងចក្រខេត្តទាំងអស់ ដែលបញ្ជាក់បន្ថែមអំពីតួនាទីសំខាន់របស់ SSEZ ក្នុងការជំរុញឧស្សាហូបនីយកម្មក្នុងតំបន់»។

លោក Liu បានបញ្ជាក់ថា ៖ បង្កើតឡើងក្នុងឆ្នាំ២០០៨  តំបន់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជារឿយៗត្រូវបានគេហៅថាជា “ម៉ាស៊ីននៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក” និង “ចានមាស” សម្រាប់ប្រជាជន»។

ទាក់ទងនឹងការអភិវឌ្ឍ លោក លីវ លានាឈី បានឱ្យដឹងថា៖ ការអនុវត្តដំបូងសម្រេចបានក្នុងផ្ទៃដី៦ គីឡូម៉ែត្រការ៉េ មានប្រព័ន្ធផ្លូវ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាត ប្រព័ន្ធទូរគមនាគមន៍ ប្រពន្ធបង្ហូរទឹកកខ្វក់ និងបាន​ឈូសឆាយដីឱ្យរាបស្មើផងដែរ ហើយក៏បានសាងសង់អាងប្រព្រឹត្តិកម្ម រោងចក្រចំហាយផ្តុំជាមួយអគ្គិសនី និងអនុស្ថានីយអគ្គិសនីតង់ស្យុងខ្ពស់ជាតិកម្ពុជា ព្រមទាំងសាងសង់អគារមជ្ឈមណ្ឌលពុហសេវាកម្ម អគា​អា​ផាតមិនបុគ្គលិក អន្តេវាសិកដ្ឋានសម្រាប់កម្មករនិយោជិត មជ្ឈមណ្ឌលនេស៊ីហ្វូដ និងមណ្ឌលសុខភាពជាដើម។ ក្នុងតំបន់សេដ្ឋកិច្ចពិសេសបានដាក់ចេញនូវ “ច្រកចេញចូលតែមួយ” ដែលបណ្តុំដោយក្រុមប្រឹក្សាអភិ​វ​ឌ្ឍ​ន៍កម្ពុជា អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលខេត្តព្រះសីហនុ មជ្ឈ​មណ្ឌល សេវាកម្មច្បាប់ និងបានសាងសង់វិទ្យាស្ថានចំនួនទាំងពីរ គឺវិទ្យាស្ថានពហុបច្ចេកទេសច្ចេកទេសមិត្តភាពកម្ពុជា ចិន ខេត្តព្រះសីហនុ និងវិទ្យាស្ថានធុរកិច្ចនិងបច្ចេកវិទ្យាក្រុងព្រះសីហនុ។

ក្នុងអំឡុងពេលបង្កើតតំបន់នេះឡើង ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តែងតែប្រកាន់ខ្ជាប់តាមគោលគំនិតអភិវឌ្ឍន៍ រួមគ្នាឈ្នះទាំងប្រាំបីភាគីជាមួយម្ចាស់ភាគហ៊ុន បុគ្គលិក អតិថិជន អ្នកផ្គត់ផ្គង់ ដៃគូរដ្ឋាភិបាល បរិស្ថាន សហគមន៍ ការអភិវឌ្ឈន៍ សេដ្ឋកិច្ចបណ្តើរនិងផ្តល់ផលប្រយោជន៍ការអភិវឌ្ឈដល់មូលដ្ឋានជុំវិញបណ្តើរ ។ម៉្យាងវិញទៀត ប្រកាន់ខ្ជាប់ខ្ជួនបំពេញទំនួលខុសត្រូវសង្គម រួមទាំងការបរិច្ចាគថវិកា សាងសង់សាលារៀន ឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជាជាច្រើនលើក បរិច្ចាគទឹកស្អាតនិងអង្ករដល់ជនរងគ្រោះក្នុងមូលដ្ឋាន និងបរិច្ចាគថវិកាជួយការអប់រំ និងបង្កើត សកម្មភាពជួយសិស្សក្រីក្រដែលមានការលំបាកតាមរយៈ“មួយជួយមួយ” បង្កើត “អង្គការ អ្នកស្ម័គ្រចិត្តសប្បុរសធម៌សាធារណៈ មិត្តភាពកម្ពុជា-ចិន” ដើម្បីអនុវត្តសកម្មភាពសប្បុរស ធម៌រយៈពេលវែង ឧបត្ថម្ភសម្ភារៈប្រឆាំងនឹងជំងឺកូវីដ-១៩យ៉ាងសកម្ម ក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកនាយករង បានឱ្យដឹងទៀតថា៖ រដ្ឋាភិបាលកម្ពុជាប្តេជ្ញាកសាងខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុ បំណង ក្នុងជំហានបន្ទាប់ ចំណែកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនឹងដើរតួនាទីការដឹកនាំឧស្សាហកម្មខេត្តព្រះសីហនុ និងពន្លឿនការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃតំបន់សេដ្ឋកិច្ចពិសេស ហើយនៅទីបញ្ចប់ សាងសង់ទៅជាឧទ្យានអន្តរជាតិឆ្លាតវៃមានមុខ ងារគាំទ្រពេញលេញ ប្រែក្លាយទៅជាតំបន់ឧស្សាហកម្មថ្មីដែលមានខ្សែសង្វាក់ឧស្សាហកម្ម ពេញលេញ និងប្រកបដោយភាពបៃតង បើកចំហ បរិយាបន្ន ដែលចុះសម្រុង ដើម្បីជំរុញការបង្កើតច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យារបស់កម្ពុជា។

ដោយឡែក រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកខេត្តព្រះសីហនុជាគោលដៅ និងជំរុញការវិនិយោគ ដើម្បីកែប្រែខេត្តមួយនេះឱ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មឡូជីស្ទីក និងទេសចរណ៍ ដោយបានរៀបចំនូវគម្រោងប្លង់មេរួចរាល់ និងត្រៀមប្រកាសនៅឆ្នាំ២០២៥ខាងមុខនេះ ។ នៅក្នុងផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ រយៈពេល១៥ឆ្នាំ រាជរដ្ឋាភិបាលរំពឹងថានឹងទទួលបានទុនវិនិយោគប្រមាណ២០ពាន់លានដុល្លារអាមេរិក ។

បើតាមឯកឧត្តម ជា កុកហុង  ប្រធានលេខាធិការដ្ឋានផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ធ្លាប់បានមានប្រសាសន៍ថា៖ ផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះ ជាគម្រោងវិនិយោគដ៏ធំរបស់រាជរដ្ឋាភិបាល ដែលបានគិតគូគ្រប់ជ្រុងជ្រោយក្នុងការអភិវឌ្ឍខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មឡូជីស្ទីក និងជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅក្នុងតំបន់អាស៊ានក្នុងរយៈពេល១៥ឆ្នាំ ។ គម្រោងនេះ នឹងអាចទាក់ទាញវិនិយោគិនពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍បានជាង២០ពាន់លានដុល្លារអាមេរិក ហើយនឹងធ្វើឱ្យចំណូលផលិតផលក្នុងស្រុកសរុបក្នុងខេត្តព្រះសីហនុ ដែលសំដៅលើចំណូលជាមធ្យមរបស់ពលរដ្ឋក្នុងខេត្តនេះកើនឡើងបន្ថែមទៀត តាមរយៈការទទួលបានឱកាសការងារធ្វើ ជាមួយនឹងប្រាក់កម្រៃខ្ពស់ជាងមុន និងទទួលបានជំនាញបន្ថែមពីការវិនិយោគទាំងនោះ ។

ឯកឧត្តមបន្តថា នៅក្នុងផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុនេះ នឹងរៀបចំបែងចែកតំបន់ទៅតាមសក្ដានុពលភាពសេដ្ឋកិច្ចដែលមាននៅក្នុងខេត្ត ដូចជាតំបន់ឡូជីស្ទីក ឧស្សាហកម្ម ពាណិជ្ជកម្ម តំបន់ទេសចរណ៍ពិសិដ្ឋ និងតំបន់ហិរញ្ញវត្ថុជាដើម ។ ការបែងចែកតំបន់នេះ មានសារសំខាន់ណាស់ ដើម្បីទាក់ទាញនិងសម្រួលដល់ការវិនិយោគ ជាក់ស្ដែងតាមបទពិសោធន៍នៅទីក្រុងធំៗលើពិភពលោកនេះ ក៏មានការបែងចែកតំបន់ដូចគ្នានេះដែរ ។ នៅក្នុងការបែងចែកតំបន់ក្នុងខេត្តព្រះសីហនុ នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង បន្ទាប់មកនឹងរៀបចំឱ្យមានគោលនយោបាយពិសេសទៅតាមតំបន់នីមួយៗ ដូចជាការលើកទឹកចិត្តពន្ធ ការលើកទឹកចិត្តជាការសម្របសម្រួលអនុលោមភាព ការផ្ដល់សេវាច្រកចេញចូលតែមួយរហ័សទាន់ចិត្ត និងការសម្រួលពាណិជ្ជកម្មជាដើម ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

Leave a Reply

Your email address will not be published.Required fields are marked *